ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៃនឹងខាត១០០លានបាតក្នុងមួយខែ គ្រាន់តែបិទច្រកខេត្តស៊ីសាកេត ជាប់ព្រំដែនកម្ពុជា

5 ខែ មុន

ការ​បិទ​ច្រកព្រំដែន ស្ថិត​នៅ​ខេត្ត​ស៊ី​សាកេ​ត ប្រទេស​ថៃ ជាប់​ព្រំដែន​កម្ពុជា រយៈពេល​១​ខែ អាច​បណ្តាល​ឲ្យ​ថៃ​ខាតបង់​សេដ្ឋកិច្ច​ប្រមាណ​ 100 លាន​បាត ។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត ថៃ​រ៉ាត់​របស់​ថៃ…

ការ​បិទ​ច្រកព្រំដែន ស្ថិត​នៅ​ខេត្ត​ស៊ី​សាកេ​ត ប្រទេស​ថៃ ជាប់​ព្រំដែន​កម្ពុជា រយៈពេល​១​ខែ អាច​បណ្តាល​ឲ្យ​ថៃ​ខាតបង់​សេដ្ឋកិច្ច​ប្រមាណ​ 100 លាន​បាត ។

នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត ថៃ​រ៉ាត់​របស់​ថៃ នៅ​ថ្ងៃ​ទី​២៤ ខែមិថុនា​នេះ ។ កាសែត​នេះ​បាន​ដកស្រង់​សម្តី​របស់​លោក រ៉ា​ថា​វី​ដ ប្រធាន​សភាពាណិជ្ជកម្ម​ខេត្ត​ស៊ី​សាកេ​ត ដែល​និយាយ​ថា​ពាណិជ្ជកម្ម​តាម​ព្រំដែន មាន​ភាព​យឺតយ៉ាវ និង​ស្ងប់ស្ងាត់ ។

លោក​បាន​និយាយ​ថា បើសិនជា​ពួក​គេ​មិន​អាច​លក់​ទៅ​កម្ពុជា​បាន​ទេ​នោះ​ពួក​គេ​នឹង​ត្រូវ​លក់​នៅ​ក្នុង​ប្រទេស​ថៃ​វិញ ។ ទំនិញ​ថៃ​ដែល​មាន​បញ្ហា​រួម​មាន ភេសជ្ជៈ កំប៉ុង មី និង​អាហារ​កែ​ច្នៃ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ