ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផលិត​​ផល​ឧស្សា​ហ​កម្ម​របស់​​ជប៉ុន​​កើន​ឡើង​0,3​%​ក្នុង​ខែ​មីនា

11 ឆ្នាំ មុន

តាម​ទិន្ន​ន័យ​របស់​រដ្ឋា​ភិបាល​ជប៉ុន​​បាន​បង្ហាញ​ថា​ ផលិត​ផល​នៃ​ឧស្សា​ហ​កម្ម​​របស់​ប្រទេស​ជប៉ុន​នៅ​ក្នុង​ខែ​​មីនា បាន​កើន​ឡើង​០,៣%​ ពី​មួយ​ខែ​ទៅ​មួយ​ខែ​ ដែល​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​​ពី​ការ​ធ្លាក់​ចុះ​២,៣%​កាល​ពី​ខែ​កុម្ភៈ ។រីឯ​ក្រុម​អ្នក​សេដ្ឋ​កិច្ច​​បាន​ព្យាករ​យ៉ាង​ទូលំ​ទូលាយ​​នូវ​កំណើន​០,៥% ។ ចំណែក​កិច្ច​សន្យា​​​កាល​ពី​ខែ​កុម្ភៈ គឺ​ជា​ការ​ធ្លាក់​ចុះ​ជា​លើក​ដំបូង​នៅ​ក្នុង​​ទិន្ន​ផល​ក្នុង​រយៈ​ពេល​៣​ខែ ។ ប្រទេស​

តាម​ទិន្ន​ន័យ​របស់​រដ្ឋា​ភិបាល​ជប៉ុន​​បាន​បង្ហាញ​ថា​ ផលិត​ផល​នៃ​ឧស្សា​ហ​កម្ម​​របស់​ប្រទេស​ជប៉ុន​នៅ​ក្នុង​ខែ​​មីនា បាន​កើន​ឡើង​០,៣%​ ពី​មួយ​ខែ​ទៅ​មួយ​ខែ​ ដែល​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​​ពី​ការ​ធ្លាក់​ចុះ​២,៣%​កាល​ពី​ខែ​កុម្ភៈ ។រីឯ​ក្រុម​អ្នក​សេដ្ឋ​កិច្ច​​បាន​ព្យាករ​យ៉ាង​ទូលំ​ទូលាយ​​នូវ​កំណើន​០,៥% ។ ចំណែក​កិច្ច​សន្យា​​​កាល​ពី​ខែ​កុម្ភៈ គឺ​ជា​ការ​ធ្លាក់​ចុះ​ជា​លើក​ដំបូង​នៅ​ក្នុង​​ទិន្ន​ផល​ក្នុង​រយៈ​ពេល​៣​ខែ ។ ប្រទេស​ជប៉ុន​​​បាន​បង្កើន​ពន្ធ​លើ​ថ្លៃ​ទំនិញ​​​របស់​ខ្លួន​នៅ​ក្នុង​ខែ​មេសា ៨% ពី​អត្រា​​យក​ពន្ធ​​ចាស់​ត្រឹម​តែ​៥%​ ប៉ុណ្ណោះ ។

ចំពោះ​​ភាព​ប្រែ​ប្រួល​​នេះ បាន​ធ្វើ​ឱ្យ​មាន​ការ​បារម្ភ​​ជា​ច្រើន​ដែល​គេ​​​មើល​ឃើញ​​​ទៅ​នឹង​ការ​ចាំ​បាច់​​​នៃ​ការ​បង់​ប្រាក់​​បំណុល​ជាតិ​​​ ​ដ៏​មហា​សាល​​​របស់​ប្រទេស​ជប៉ុន​​ដែល​អាច​​ដាក់​​​ទម្ងន់​លើ​អតិ​ថិ​ជន​ នៅ​ក្នុង​ការ​ចំណាយ​និង​ការងារ​ចេញ​ពី​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​វិញ​ នៃ​សេដ្ឋ​កិច្ច​នៅ​ក្នុង​ប្រទេស​ដែល​មាន​សេដ្ឋ​កិច្ច​​ធំ​បំផុត​ទី​៣​លើ​ពិភព​លោក​​មួយ​នេះ ៕ ​