ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិស័យសំណង់កម្ពុជាស្ទុះឡើងខ្លាំងគួរកត់សម្គាល់នៅឆ្នាំ២០២៥

1 ម៉ោង មុន

វិស័យ​សំណង់​នៅ​កម្ពុជា ត្រូវ​បាន​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​អះអាង​ថា មានការ​កម្រើក​ឡើង ដល់​ទៅ​ជិត​៧០​ភាគរយ ។ របាយការណ៍​ដែល​ផ្សព្វផ្សាយ ដោយ​ក្រសួង​ថ្មី​ៗ​នេះ​បាន​ឲ្យ​ដឹង​ថា…

វិស័យ​សំណង់​នៅ​កម្ពុជា ត្រូវ​បាន​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​អះអាង​ថា មានការ​កម្រើក​ឡើង ដល់​ទៅ​ជិត​៧០​ភាគរយ ។

រូបតំណាងដោយ AI

របាយការណ៍​ដែល​ផ្សព្វផ្សាយ ដោយ​ក្រសួង​ថ្មី​ៗ​នេះ​បាន​ឲ្យ​ដឹង​ថា នៅ​ឆ្នាំ​២០២៥ ក្រសួង​បាន​សន្និដ្ឋាន​ថា វិស័យ​សំណង់​កម្ពុជា មាន​កំណើន​កើនឡើង ដល់​ទៅ​៦៨,៨៩ ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​២០២៤ ។

តាម​របាយការណ៍​បូក​សរុប បាន​ឲ្យ​ដឹង​ថា នៅ​ឆ្នាំ​២០២៥​នេះ សំណង់​មាន​៣.៥០៣​គម្រោង ដែល​មាន​ផ្ទៃក្រឡា​សរុប​ជាង​១៨,៦៧ លាន​ម៉ែត្រការ៉េ គិត​ជា​ទឹកប្រាក់​មាន​តម្លៃ​៧,៣២ ពាន់​លាន​ដុល្លារ ។

រូបតំណាងដោយ AI

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា កម្ពុជា​មាន​គម្រោង​អគារ​ខ្ពស់​ៗ ចាប់ពី​៥​ជាន់ឡើង​ទៅ​ចំនួន​២២៨ គម្រោង ។ អគារ​កម្ពស់​ពី​៥​ទៅ​៩​ជាន់​មាន​១.៩០៥​កន្លែង អគារ​ពី​១០​ទៅ​១៩​ជាន់​មាន​៨៥១​កន្លែង អគារ​ចាប់ពី​២០​ទៅ​២៩​ជាន់​មាន​មាន​២៧៧​កន្លែង ចាប់ពី​៣០​ទៅ​៣៩​មាន​១៥៦​កន្លែង និង​ពី​ចាប់ពី​៤០​ជាន់ឡើង​មាន ៦៥​កន្លែង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ