សកម្មភាពរោងចក្រនៅប្រទេសចិនបានធ្លាក់ចុះក្នុងរយៈពេល ៨ ខែជាប់គ្នា
ទីក្រុងប៉េកាំង ៖ យោងតាមការស្ទង់មតិផ្លូវការមួយ កាលពីថ្ងៃ៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលត្រូវបានចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AP និង Reuters…
ទីក្រុងប៉េកាំង ៖ យោងតាមការស្ទង់មតិផ្លូវការមួយ កាលពីថ្ងៃ៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលត្រូវបានចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AP និង Reuters…
ទីក្រុងប៉េកាំង ៖ យោងតាមការស្ទង់មតិផ្លូវការមួយ កាលពីថ្ងៃ៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលត្រូវបានចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AP និង Reuters បានបង្ហាញថា សកម្មភាពរោងចក្រនៅក្នុងប្រទេសចិនបានធ្លាក់ចុះ សម្រាប់ខែទី ៨ ជាប់គ្នា គិតត្រឹមខែវិច្ឆិកា ដែលបង្ហាញពីបញ្ហាប្រឈមសម្រាប់សេដ្ឋកិច្ចរបស់ប្រទេសនេះ បើទោះបីជាមានការផ្អាកអត្រាពន្ធកម្រិតខ្ពស់ជាមួយសហរដ្ឋអាមេរិក យ៉ាងណាក៏ដោយ។
បើតាមការិយាល័យស្ថិតិជាតិចិនបានបង្ហាញថា សន្ទស្សន៍អ្នកគ្រប់គ្រងការបញ្ជាទិញផ្លូវការ (PMI) បានកើនឡើងបន្តិចដល់ ៤៩,២ ពិន្ទុ នៅក្នុងខែវិច្ឆិកា ពី ៤៩ ពិន្ទុ កាលពីខែតុលា ការធ្លាក់ចុះនេះ គឺស្របតាមការរំពឹងទុករបស់បណ្តាអ្នកវិភាគ។ សន្ទស្សន៍ PMI ត្រូវបានវាស់វែងលើមាត្រដ្ឋានរវាង ០ ពិន្ទុដល់ ១០០ ពិន្ទុ ប្រសិនស្ថិតនៅក្រោម ៥០ ពិន្ទុ គឺបង្ហាញពីការធ្លាក់ចុះ។
ការកាត់បន្ថយពន្ធរបស់អាមេរិក កាលពីដើមខែវិច្ឆិកាកន្លងទៅ ទំនងមានន័យថា ការនាំចេញរបស់ចិនអាចទទួលបានការប្រកួតប្រជែងក្នុងទីផ្សារសហរដ្ឋអាមេរិក ប៉ុន្តែវាហាក់ដូចជាលឿនពេកក្នុងការនិយាយថា តើការនាំចេញបានងើបឡើងវិញ ឬអត់ បន្ទាប់ពីការផ្អាកអត្រាពន្ធកម្រិតខ្ពស់រវាងប្រទេសអាមេរិក និងចិន។
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានថ្លែងបន្ទាប់ពីបានជួបជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) នៅកូរ៉េខាងត្បូង កាលពីថ្ងៃទី៣០ ខែតុលា កន្លងទៅថា សហរដ្ឋអាមេរិក នឹងកាត់បន្ថយពន្ធលើទំនិញចិន ដែលបង្កើនសុទិដ្ឋិនិយមខ្លះលើការនាំចេញ និងការផលិតរបស់ចិន។
យ៉ាងណាមិញ ការធ្លាក់ចុះរយៈពេលវែងនៃទីផ្សារអចលនទ្រព្យរបស់ប្រទេសចិន និងការធ្លាក់ចុះតម្លៃផ្ទះនៅតែធ្វើឱ្យប៉ះពាល់ដល់ទំនុកចិត្តអ្នកប្រើប្រាស់ ហើយការវិនិយោគលើអចលនទ្រព្យក៏ធ្លាក់ចុះផងដែរ។ ការប្រកួតប្រជែងតម្លៃខ្លាំងក្នុងស្រុកក្នុងវិស័យជាច្រើន រួមទាំងឧស្សាហកម្មរថយន្ត ក៏បានដាក់សម្ពាធលើអាជីវកម្មជាច្រើនផងដែរ។ បណ្តាអ្នកសេដ្ឋកិច្ចបានលើកឡើងថា ការគាំទ្រគោលនយោបាយរបស់រដ្ឋាភិបាលចិនបន្ថែមទៀត គឺត្រូវបានទាមទារជាចាំបាច់ ដើម្បីជួយជំរុញសេដ្ឋកិច្ច។
អាជ្ញាធរចិនពីមុនបានដាក់ចេញវិធានការដូចជា ការឧបត្ថម្ភធនពាណិជ្ជកម្មសម្រាប់ឧបករណ៍ប្រើប្រាស់ក្នុងផ្ទះ និងយានយន្តអគ្គិសនី។ ការឧបត្ថម្ភមួយចំនួនត្រូវបានកំណត់ឱ្យបញ្ចប់ជាដំណាក់កាលៗ ប៉ុន្តែអ្នកវិភាគបានលើកឡើងថា ការលក់ និងតម្រូវការក្នុងស្រុកទំនងជាធ្លាក់ចុះ។
សូមជម្រាបថា ប្រទេសចិនបានកំណត់គោលដៅកំណើនសេដ្ឋកិច្ចរបស់ខ្លួនប្រហែល ៥% សម្រាប់ឆ្នាំ ២០២៥ ទាំងមូល។ គិតត្រឹមត្រីមាសទី ៣ នៅក្នុងខែកក្កដា ដល់ខែកញ្ញា សេដ្ឋកិច្ចចិនបានពង្រីកដល់ ៤,៨% ៕


ចែករំលែកព័តមាននេះ