ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពួក​ជន​ប្រដាប់​អាវុធ​វាយ​ប្រហារ​លើ​សភា​លីប៊ី​

11 ឆ្នាំ មុន

សមា​ជិក​សភា​មួយ​រូប​លោក​​តាហា​ម៉ុ​នី គូស​បញ្ជាក់​ថា​ ពួក​ជនប្រដាប់​អាវុធ​បាន​វាយ​ប្រហារ​លើ​ទីតាំង​របស់​សភា​ជាតិ​លីប៊ី​ ដែល​ត្រៀម​​សម្រាប់​ការ​ជ្រើស​រើស​ប្រមុខ​រដ្ឋាភិបាល​នា​ថ្ងៃទី​២៩ មេសា ។ សមា​ជិក​សភា​រូប​​នោះ​បន្ត​ថា​ យើងបាន​ផ្អាក​ការ​ងាររបស់​យើង​ ហើយ​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​ប្រមុខ​រដ្ឋាភិបាល​ថ្មី​ត្រូវ​ពន្យារពេល​ដល់​សប្តាហ៍​ក្រោយ​ ។​

ទីស្នាក់​ការ​សភា​លីប៊ី​តែង​ជា​គោលដៅ​នៃ​ការ​វាយ​ប្រហាររបស់​​ក្រុម​ប្រដាប់​អាវុធ​ដូច​ជា​​ ការ​វាយ​ប្រហារ​​កាល​ពី​ថ្ងៃ​ទី​២​ មីនា​ បណ្តាល​ឱ្យ​សមា​ជិក​សភា​២​នាក់​ត្រូវ​របួស​ដោយ​គ្រាប់​កាំ​ភ្លើង​ជា​ដើម ។​ ក្នុងការ​វាយ​ប្រហារ​លើក​នេះ​បណ្តា​សមាជិក​សភា​ត្រូវ​ជម្លៀសចេញ​ ហើយ​ស្នូរ​កាំ​ភ្លើង​នៅ​ស្តាប់​ឮជុំ​វិញ​សភា ។​

មុន​ការវាយ​ប្រហារ​​បន្តិច បណ្តា​សមា​ជិក​​សភា​ត្រៀម​ធ្វើ​ការ​បោះ​ឆ្នោត​ដើម្បី​ជ្រើសតាំង​​នាយក​រដ្ឋ​មន្ត្រី​មួ​យ​រូប​រវាង​បេក្ខ​ជន​២​រូប ​គឺ​លោក AHMED MIITIG អ្នក​ជំនួញ​មានប្រភព​ពី​ទីក្រុង​មីស្ត្រា​តា និង​លោក​អូម៉ា​អាល់​ ហាស៊ី​ សាស្ត្រាចារ្យ​​សាកល​វិទ្យា​ល័យ​ក្រុង​បេន​ហ្គា​ហ្ស៊ី ។​

យោង​តាមបណ្តាសមា​ជិក​សភា​ថា ការវាយ​ប្រហារ​ថ្មី​នេះ​កើត​មាន​ក្រោយ​ពី​មាន​ជម្លោះ​រវាង​ពួក​អ្នកតវ៉ា​​ប្រដាប់​អាវុធ​​​ ​និង​កង​ឆ្មាំ​ការពារ​សភា។​ ចំណែក​អ្នក​ខ្លះទៀត​ថា​ ការ​វាយ​ប្រហារ​ធ្វើឡើង​ដោយ​ពួក​អ្នក​គាំទ្រ​បេក្ខ​ជន​​នាយក​រដ្ឋ​មន្ត្រី​ម្នាក់​ក្នុង​ចំណោម​​បេក្ខ​ជន​ទាំង​២​រូប​ ក្រោយ​ពួក​គេ​ទទួល​ព័ត៌​មាន​ថា​ បេក្ខ​ជន​រូប​នោះ​អាច​ទទួល​បរា​ជ័យ​ក្នុង​ពេល​បោះ​ឆ្នោត​ក្នុង​សភា​ ៕​