ថៃព្រមា.នខេត្ត ១០ រួមទាំងបាងកក នឹងមានភ្លៀងធ្លាក់ខ្លាំង ជាមួយសីតុណ្ហភាពទាបបំផុត២៤អង្សាសេ
ទីក្រុងបាងកក ៖ ប្រទេសថៃបានព្រមានពីបញ្ហាអាកាសធាតុ នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ ថា ខេត្តចំនួន ១០ កំពុងប្រឈមមុខនឹងភ្លៀងធ្លាក់ខ្លាំង…
ទីក្រុងបាងកក ៖ ប្រទេសថៃបានព្រមានពីបញ្ហាអាកាសធាតុ នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ ថា ខេត្តចំនួន ១០ កំពុងប្រឈមមុខនឹងភ្លៀងធ្លាក់ខ្លាំង…
ទីក្រុងបាងកក ៖ ប្រទេសថៃបានព្រមានពីបញ្ហាអាកាសធាតុ នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ ថា ខេត្តចំនួន ១០ កំពុងប្រឈមមុខនឹងភ្លៀងធ្លាក់ខ្លាំង ហើយភាគខាងត្បូងដែលទើបតែជួបប្រទះគ្រោះទឹកជំនន់ធ្ងន់ធ្ងរ ក៏ត្រូវបានរំពឹងថានឹងមានភ្លៀងធ្លាក់បន្ថែមទៀត ដោយតំបន់មួយចំនួនកំពុងជួបប្រទះនឹងភ្លៀងធ្លាក់កាន់តែខ្លាំង។ ស្របពេលទីក្រុងបាងកកក៏រងផលប៉ះពាល់ផងដែរ ដោយមានឱកាសភ្លៀងធ្លាក់ ៣០% ជាមួយសីតុណ្ហភាពអប្បបរមា ២៤ អង្សាសេ។
នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៥ អ្នកយកព័ត៌មានបានរាយការណ៍ថា ការព្យាករណ៍អាកាសធាតុ ២៤ ម៉ោងរបស់នាយកដ្ឋានឧតុនិយមថៃ បានបង្ហាញពីការកើនឡើងកម្រិតភ្លៀងធ្លាក់នៅភាគខាងត្បូង ដោយមានភ្លៀងធ្លាក់កាន់តែខ្លាំងនៅតំបន់មួយចំនួន ពិសេសនៅក្នុងខេត្តណាខនស៊ីថាម៉ារាត (Nakhon Si Thammarat) ផាត់ថាឡុង (Phatthalung) សុងក្លា (Songkhla) ប៉ាតានី (Pattani) យ៉ាឡា (Yala) ណារ៉ាធីវ៉ាត (Narathiwat) ផាងង៉ា (Phang Nga) ភូកេត (Phuket) ត្រាង (Trang) និងខេត្តសាតូន (Satun)។
ផ្នែកខាងលើប្រទេសថៃ តំបន់មួយចំនួននៅភាគឦសាន និងភាគខាងកើត កំពុងតែជួបប្រទះភ្លៀង និងផ្គររន្ទះ ប៉ុន្តែពេលព្រឹកអាកាសធាតុនៅតែត្រជាក់។ ប្រជាជននៅតំបន់ភាគខាងត្បូងត្រូវបានណែនាំឱ្យប្រុងប្រយ័ត្នចំពោះគ្រោះថ្នាក់ដោយសារភ្លៀងធ្លាក់ខ្លាំង និងកាន់តែខ្លាំង។ ទន្ទឹមនឹងនេះ ប្រជាជននៅតំបន់ផ្នែកខាងលើប្រទេសថៃ គួរតែថែរក្សាសុខភាព ដោយសារតែស្ថានភាពអាកាសធាតុប្រែប្រួល និងប្រុងប្រយ័ត្នបន្ថែមទៀត នៅពេលធ្វើដំណើរឆ្លងកាត់តំបន់មានអ័ព្ទ។ ជាមួយគ្នានោះ ប្រជាជនគួរតែដឹងអំពីគ្រោះថ្នាក់នៃអគ្គីភ័យ ដែលអាចកើតឡើងពីអាកាសធាតុស្ងួតផងដែរ។
ដោយសារតំបន់សម្ពាធខ្ពស់ ឬម៉ាស់ខ្យល់ត្រជាក់កម្រិតមធ្យមពីប្រទេសចិន កំពុងសាយភាយចុះមកគ្របដណ្តប់លើតំបន់ភាគខាងជើងផ្នែកខាងលើ តំបន់ឦសាន និងសមុទ្រចិនខាងត្បូង បណ្តាលឱ្យមានខ្យល់បក់ពីទិសខាងកើត នាំសំណើមមកគ្របដណ្តប់លើតំបន់ឦសានខាងក្រោម តំបន់កណ្តាល តំបន់ខាងកើត ឈូងសមុទ្រថៃ និងតំបន់ភាគខាងត្បូង។ ឈូងសមុទ្រថៃ រលកមានកម្ពស់ពី ១-២ ម៉ែត្រ ខណៈដែលនៅតំបន់មានផ្គររន្ទះ រលកមានកម្ពស់លើសពី ២ ម៉ែត្រ។
អ្នកធ្វើដំណើរតាមសមុទ្រនៅឈូងសមុទ្រថៃ និងសមុទ្រអាន់ដាម៉ាន់ (Andaman) ត្រូវបានណែនាំឱ្យប្រុងប្រយ័ត្នខ្ពស់ និងជៀសវាងការធ្វើដំណើរតាមសមុទ្រនៅតំបន់ដែលមានព្យុះផ្គររន្ទះ។
ដោយឡែក កម្រិតធូលីនៅតំបន់ភាគខាងជើង កណ្តាល និងខាងកើត រួមទាំងទីក្រុងបាងកក និងតំបន់ជុំវិញ នៅតែមានកម្រិតមធ្យមទៅខ្ពស់ ដោយសារតែកម្រិតខ្យល់ចេញចូលខ្សោយ៕ ប្រភពកាសែតថៃ Khaosod


ចែករំលែកព័តមាននេះ