ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​រ៉ាប់​រួម​ប្រកាស​ចេញថ្លៃ​សណ្ឋាគារ និង​ហូប​ចុក​ទាំងស្រុង​ដល់​អ្នកទេសចរ​ជាប់​គាំង អំឡុង​ជម្លោះ​អ៊ី​រ៉​ង់

4 ម៉ោង មុន

ប្រទេស​អា​រ៉ាប់​រួម ៖ អ្នកដំណើរ​ប្រហែល ២០ ២០០ នាក់​បាន​ជាប់​គាំង​នៅ​ក្នុង​ប្រទេស​អា​រ៉ាប់​រួម (​អេ​មី​រ៉ាត​អា​រ៉ាប់​រួម​) ដោយសារ​ការ​ផ្អាក​ជើងហោះហើរ បណ្តាល​មក​ពី​ការ​វាយប្រហារ​តាម​អាកាស​ដោយ​អ៊ី​រ៉​ង់​។ យ៉ាងណាមិញ…

ប្រទេស​អា​រ៉ាប់​រួម ៖ អ្នកដំណើរ​ប្រហែល ២០ ២០០ នាក់​បាន​ជាប់​គាំង​នៅ​ក្នុង​ប្រទេស​អា​រ៉ាប់​រួម (​អេ​មី​រ៉ាត​អា​រ៉ាប់​រួម​) ដោយសារ​ការ​ផ្អាក​ជើងហោះហើរ បណ្តាល​មក​ពី​ការ​វាយប្រហារ​តាម​អាកាស​ដោយ​អ៊ី​រ៉​ង់​។ យ៉ាងណាមិញ ដើម្បី​បន្ធូរបន្ថយ​បន្ទុក អា​រ៉ាប់​រួម​បាន​ប្រកាស​ថា ខ្លួន​នឹង​រ៉ាប់រង​ថ្លៃ​សណ្ឋាគារ និង​អាហារ​ដល់​អ្នកដំណើរ​ជាង ២ ម៉ឺន​នាក់ ដែល​ជាប់​គាំង​ក្នុង​ប្រទេស ដោយសារ​ការ​បិទ​ដែនអាកាស​។

នេះ​បើ​តាម​ប្រភព​ពី​សារព័ត៌មាន Euronews ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​២ ខែមីនា ឆ្នាំ​២០២៦​។

អាជ្ញាធរ​អាកាសចរណ៍​ស៊ី​វិល​ទូទៅ​របស់​អា​រ៉ាប់​រួម (GCAA) បាន​ប្រកាស​ថា រដ្ឋ​កំពុង​តែ​ទទួល​បន្ទុក​ថ្លៃ​ស្នាក់​នៅ និង​អាហារ​ទាំងអស់​សម្រាប់​អ្នកដំណើរ​រង​ផល​ប៉ះពាល់ និង​ជាប់​គាំង​។ សារាចរ​មួយ​ពី​ក្រសួង​វប្បធម៌ និង​ទេសចរណ៍​ទីក្រុង​អា​ប៊ូ​ដា​ប៊ី ដែល​ចេញ​ទៅ​កាន់​បណ្តា​សណ្ឋាគារ ដោយ​ជូនដំណឹង​ថា ដោយសារ​តែ​កាលៈទេសៈ​បច្ចុប្បន្ន និង​ភ្ញៀវ​មួយ​ចំនួន​បាន​ដល់​កាលបរិច្ឆេទ​ចេញដំណើរ តែ​មិន​អាច​ធ្វើ​ដំណើរ​បាន​នោះ ក្រសួង​សូម​ស្នើ​សុំ​ឱ្យ​អ្នក​ពន្យារពេល​ស្នាក់​នៅ​របស់​ពួក​គេ​រហូត​ដល់​ពួក​គេ​អាច​ចេញដំណើរ​បាន ដោយ​ថ្លៃ​ស្នាក់​នៅ និង​ហូប​ចុក​បន្ថែម​នឹង​រ៉ាប់រង​ដោយ​ក្រសួង​។

យោង​តាម​សារព័ត៌មាន Khaleej Times របស់​អា​រ៉ាប់​រួម​បានឱ្យ​ដឹង​ថា ក្រសួង​សេដ្ឋកិច្ច និង​ទេសចរណ៍​ទីក្រុង​ឌូ​បៃ ក៏​បាន​ផ្ញើ​អ៊ីមែល​ទៅ​បណ្តា​សណ្ឋាគារ ដើម្បី​ផ្តល់​ជូន​ជម្រើស​ក្នុង​ការ​ពន្យារពេល​ស្នាក់​នៅ​របស់​ពួក​គេ​ដល់​ភ្ញៀវ​ក្រោម​លក្ខខណ្ឌ​ដូច​គ្នា​នឹង​ការ​កក់​ដំបូង​របស់​ពួក​គេ​។ សម្រាប់​អ្នក​ដែល​មិន​អាច​រ៉ាប់រង​ការ​ចំណាយ​លើ​ការ​បន្ត​ការ​ស្នាក់​នៅ​បាន សណ្ឋាគារ​ទាំងនោះ​ត្រូវ​ជូនដំណឹង​ដល់​ក្រសួង​។

ទន្ទឹម​ជាមួយ​គ្នា​ដែរ អាជ្ញាធរ​សាធារណៈ​សម្រាប់​អាកាសចរណ៍​ស៊ី​វិល បាន​ប្រកាស​នៅ​ថ្ងៃ​ទី​១ ខែមីនា ឆ្នាំ​២០២៦ ថា ការ​វាយតម្លៃ​លើ​ការ​ខូចខាត​កំពុង​ត្រូវ​បាន​ធ្វើ​ឡើង ដោយ​មាន​គោលបំណង​អនុវត្ត​ការ​ជួសជុល ដើម្បី​ស្តារ​ប្រតិបត្តិការ​ឡើង​វិញ ឱ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ