ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គី​ភ័.យ​នៅ​ហុងកុង ៖ មនុស្ស២​នាក់​ទៀត​ត្រូវ​ចាប់ខ្លួន ខណៈ​អ្នក​ស្លា.ប់​កើន​ដល់​១២៨​នាក់

9 ម៉ោង មុន

ទីក្រុង​ហុងកុង ៖ នៅ​រសៀល​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២៥ យោង​តាម​ប្រភព​ពី​កាសែត South China Morning Post…

ទីក្រុង​ហុងកុង ៖ នៅ​រសៀល​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២៥ យោង​តាម​ប្រភព​ពី​កាសែត South China Morning Post បានឱ្យ​ដឹង​ថា គណៈកម្មការ​ប្រឆាំង​អំពើ​ពុក​រលួយ​របស់​ហុងកុង (ICAC) បាន​ចាប់ខ្លួន​បុគ្គលិក​ជាន់ខ្ពស់​ចំនួន ២ នាក់​ពី​ក្រុមហ៊ុន Will Power Architects ដែល​ជា​ក្រុមហ៊ុន​ប្រឹក្សា​យោបល់​ទទួល​បន្ទុក​គម្រោង​ជួសជុល​អគារ​អា​ផាត​មិន Wong Fuk Court ដែល​ឆាបឆេះ​ក្នុង​ទីក្រុង​សង្កាត់ ថៃ ប៉ូ (Tai Po)​។ ដូច្នេះ​ចំនួន​មនុស្ស​សរុប​ត្រូវ​បាន​ចាប់ខ្លួន​ទាក់ទង​នឹង​អគ្គី​ភ័យ​ដ៏​រន្ធត់​នេះ កើនឡើង​ដល់ ៥ នាក់​។ គួររំលឹកថា ករណីឆេះ​ដ៏អាក្រក់នៃបណ្ដា​​អគារ​​ខ្ពស់​នៅហុងកុង អ្នក​ស្លា.ប់កើន​​​ឡើងដល់៩៤​នាក់

គិត​ត្រឹម​រសៀល​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២៥ គ្រោះ​មហន្តរាយ​ឆេះ​អគារ​អា​ផាត​មិន​នៅ​សង្កាត់ ថៃ ប៉ូ បាន​ឆក់​យក​ជីវិត​មនុស្ស ១២៨ នាក់ និង​របួស ៧៩ នាក់​។ ក្នុង​សន្និសីទ​សារព័ត៌​មាននៅ​រសៀល​ថ្ងៃ​ដដែល​នោះ រដ្ឋមន្ត្រី​សន្តិសុខ​ហុងកុង លោក Chris Tang បាន​ព្រមាន​ថា ចំនួន​អ្នក​ស្លាប់​អាច​កើនឡើង ព្រោះ​នៅ​តែ​មាន​មនុស្ស​ប្រហែល ២០០ នាក់ មិន​ទាន់​ដឹង​អំពី​ទីតាំង​របស់​ពួក​គេ​។ អាជ្ញាធរ​បាន​ទទួល​បណ្តឹង​ចំនួន ៤៦៧ ករណី ដើម្បី​ស្វែងរក​មនុស្ស​បាត់​ខ្លួន ដែល​ក្នុង​នោះ​មាន ៣៩ ករណី ត្រូវ​បាន​បញ្ជា​ក់ថាស្លាប់​។

កាលពី​ថ្ងៃ​ទី​២៧ វិច្ឆិកា កន្លង​ទៅ ប៉ូលិស​ហុងកុង​បាន​ចាប់ខ្លួន​បុគ្គលិក​ជាន់ខ្ពស់ ៣ នាក់​រួច​ហើយ​មក​ពី​ក្រុមហ៊ុន Prestige Construction & Engineering ពី​បទ​ឃាតកម្ម​ដោយ​អ​ចេតនា​។ ក្រុមហ៊ុន​ទទួល​ជួសជុល​ឡើង​វិញ​មួយ​នេះ ត្រូវ​បាន​ចោទប្រកាន់​ថា​បាន​ប្រើប្រាស់​សម្ភារៈ​មិន​អនុលោម​តាម​ស្តង់ដារ​នៅ​ក្នុង​សំណាញ់​រន្ទា​ឫស្សី និង​បង្អួច​ដែល​បិទ​ជិត​ជាមួយ​ស្នោ ទើប​បង្ក​ឱ្យ​មាន​សោកនាដកម្ម​នេះ ខណៈ​ដែល​សារធាតុ​ងាយ​ឆេះ​ខ្លាំង​បាន​បណ្តាល​ឱ្យ​ភ្លើង​ឆេះ​រាលដាល​យ៉ាង​ឆាប់រហ័ស​។

លោក John Lee Ka-chiu ប្រធាន​រដ្ឋបាល​នៃ​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង បាន​បញ្ជា​ឱ្យ​ត្រួតពិនិត្យ​សំណង់​លំនៅ​ដ្ឋា​ន​សាធារណៈ​ទាំងអស់ ដែល​កំពុង​ជួសជុល​ឡើង​វិញ និង​បាន​បើក​ការ​ស៊ើបអង្កេត​ព្រហ្មទណ្ឌ​មួយ​លើ​អគ្គី​ភ័យ​ឆាបឆេះ​អគារ​អា​ផាត​មិន​នៅ​សង្កាត់ ថៃ ប៉ូ ដ៏​សាហារ​បំផុត​មិន​ធ្លាប់​មាននៅ​ហុងកុង​ក្នុង​រយៈពេល​៧០​ឆ្នាំ​។

ការងារ​ជួយ​សង្គ្រោះ​នៅ​តែ​បន្ត ខណៈ​ដែល​អណ្តាតភ្លើង​ដ៏​សន្ធោសន្ធៅ​ក្នុង​ប្លុក​ទាំងអស់​ត្រូវ​បាន​គ្រប់គ្រង​ដោយ​ក្រុម​ពន្លត់​អគ្គិភ័យ ហើយ​រហូត​មក​ទល់​ពេល​នេះ មនុស្ស​ចំនួន ៥៦ នាក់ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ