ករណីឆេះដ៏អាក្រក់នៃបណ្ដាអគារខ្ពស់នៅហុងកុង អ្នកស្លា.ប់កើនឡើងដល់៩៤នាក់
ក្រុងហុងកុង ៖ អគារខ្ពស់៧ក្នុងចំណោមអគារខ្ពស់ទាំង៨ ក្នុងប្លុកអគារខ្ពស់WANG FUK COURT ស្ថិតក្នុងសង្កាត់TAI PO ភាគខាងជើងហុងកុង ត្រូវភ្លើងឆេះ…
ក្រុងហុងកុង ៖ អគារខ្ពស់៧ក្នុងចំណោមអគារខ្ពស់ទាំង៨ ក្នុងប្លុកអគារខ្ពស់WANG FUK COURT ស្ថិតក្នុងសង្កាត់TAI PO ភាគខាងជើងហុងកុង ត្រូវភ្លើងឆេះ…
ក្រុងហុងកុង ៖ អគារខ្ពស់៧ក្នុងចំណោមអគារខ្ពស់ទាំង៨ ក្នុងប្លុកអគារខ្ពស់WANG FUK COURT ស្ថិតក្នុងសង្កាត់TAI PO ភាគខាងជើងហុងកុង ត្រូវភ្លើងឆេះ កាលពីថ្ងៃទី២៦ វិច្ឆិកា ដែលនោះជាការឆេះដ៏អាក្រក់បំផុតដែលទីក្រុងពាណិជ្ជកម្មធំនេះពុំធ្លាប់ជួបប្រទះ ចាប់តាំងពីច្រើនទសវត្សរ៍មកហើយ ។

ភ្លើងចាប់ឆាបឆេះកាលពីរសៀលថ្ងៃទី២៦ វិច្ឆិកា នៅក្នុងប្លុកដែលមានអគារខ្ពស់៨ មានអាប់ប៉ាតឺម៉ង់សរុបប្រមាណជា២០០០នោះ ។ នេះជាព្រឹត្តិការណ៍នាំឲ្យមានការក្ដុកក្ដួលយ៉ាងខ្លាំង ក្នុងតំបន់ពិសេសចិននេះ ដែលមានដង់ស៊ីតេប្រជាជនខ្ពស់ និងសម្បូរដោយអគារខ្ពស់ៗច្រើនជាងគេនៃពិភពលោក ។ មកដល់ថ្ងៃទី២៧ វិច្ឆិកា ភ្លើងនៅតែបន្តឆេះក្នុងប្លុកអគារខ្ពស់ទាំងនោះ កសាងឡើងតាំងពីឆាំ្ន១៩៨០ ដែលមានកម្ពស់ចាប់ពី៣០ជាន់ឡើងទៅ។ តាមតុល្យការនាព្រឹកថ្ងៃទី២៨វិច្ឆិកាថា ចំនួនអ្នកស្លាប់បានកើនដល់៩៤នាក់ហើយ ។
មកទល់ពេលនេះ ភ្លើងត្រូវបានពន្លត់ក្នុងអគារខ្ពស់៤ ហើយភ្លើងដែលកំពុងឆេះនៅអគារខ្ពស់៣ទៀតកំពុងស្ថិតក្នុងការត្រួតត្រា ។ នេះបើតាមការអះអាងរបស់ពួកអ្នកពន្លត់ភ្លើង។ ប៉ូលិសប្រកាសពីការចាប់ខ្លួនមនុស្ស៣នាក់ ទាក់ទិននឹងភ្លើងឆេះនោះ បន្ទាប់ពីរកឃើញសម្ភារងាយឆេះ បោះបង់ចោលក្នុងពេលជួសជុលកែលម្អអគារ ដែលបណ្ដាលឲ្យភ្លើងឆេះរាលដាលយ៉ាងលឿន ។ ភ្លើងបានឆេះរាលដាលលឿនពីអគារមួយទៅអគារមួយទៀត ដោយសារមានខ្យល់បោកបក់ខ្លាំង។ រន្ទារប្ញស្សីដែលក្រុងហុងកុងនិយមប្រើដំឡើងជុំវិញអគារឡើងជួសជុលមានភ្លើងឆេះមុនគេទើបអណ្ដាតភ្លើងនិងកម្ទេចភ្លើងជះទៅឆេះអគារដទៃៗទៀតនាពេលយប់។
មនុស្សប្រមាណជា៩០០នាក់ដែលរត់ចេញពីបណ្ដាអគារមានភ្លើងឆេះ ត្រូវបានទទួលឲ្យស្នាក់នៅតាមជម្រកបណ្ដោះអាសន្ននានា ដោយពួកអ្នកស្ម័គ្រចិត្តខិតខំលើកទឹកចិត្តពួកគេព្រមទាំងផ្ដល់ភួយ។ មកទល់ពេលនេះ មូលហេតុដែលនាំឲ្យភ្លើងឆេះនៅមិនទាន់កំណត់នៅឡើយ។ ប្រធានាធិបតីចិនលោកស៊ីជីនពីង បានសម្ដែងការចូលរួមមរណទុក្ខជាមួយគ្រួសារជនរងគ្រោះ៕

ចែករំលែកព័តមាននេះ