មហាសេដ្ឋីឧស្សាហកម្មសិល្បៈកម្សាន្តដ៏ល្បីរបស់ម៉ាឡេស៊ី ស្លា.ប់ដោយគ្រោះថ្នា.ក់ចរាចរណ៍នៅថៃ
ប្រទេសម៉ាឡេស៊ី ៖ មហាសេដ្ឋីម៉ាឡេស៊ី លោក Paul Wong ស្ថាបនិក និងជាប្រធានក្រុមហ៊ុន Mega Star…
ប្រទេសម៉ាឡេស៊ី ៖ មហាសេដ្ឋីម៉ាឡេស៊ី លោក Paul Wong ស្ថាបនិក និងជាប្រធានក្រុមហ៊ុន Mega Star…
ប្រទេសម៉ាឡេស៊ី ៖ មហាសេដ្ឋីម៉ាឡេស៊ី លោក Paul Wong ស្ថាបនិក និងជាប្រធានក្រុមហ៊ុន Mega Star Arena Kuala Lumpur និង Mega Group នៅក្នុងទីក្រុងគូឡាឡាំពួ បានស្លាប់បាត់បង់ជីវិតក្នុងវ័យ ៥៦ ឆ្នាំ ដោយសារគ្រោះថ្នាក់ចរាចរណ៍រថយន្តនៅក្នុងប្រទេសថៃ។
យោងតាមសេចក្តីរាយការណ៍ពីកាសែតក្នុងស្រុក The Star បានឱ្យដឹងថា ក្រុមគ្រួសារ លោក Wong បានប្រកាសពីដំណឹងមរណភាពរបស់លោក កាលពីថ្ងៃទី ២២ ខែ វិច្ឆិកា ឆ្នាំ ២០២៥ នៅក្នុងសេចក្ដីប្រកាសមួយដែលបានបង្ហោះលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោកផ្ទាល់តែម្តង។ សេចក្ដីថ្លែងការណ៍សរសេរថា «យើងសូមប្រកាសពីមរណភាពរបស់លោក Paul Wong Chee Meng ស្ថាបនិក និងជាប្រធាន Mega Star Arena Kuala Lumpur និង Mega Group ដែលជាអ្នកត្រួសត្រាយផ្លូវដ៏គួរឱ្យគោរពនៅក្នុងឧស្សាហកម្មកម្សាន្តរបស់ប្រទេសម៉ាឡេស៊ី ដែលបានទទួលមរណភាពនៅប្រទេសថៃ នៅថ្ងៃទី ២២ ខែ វិច្ឆិកា ឆ្នាំ ២០២៥ ដោយសារគ្រោះថ្នាក់ចរាចរណ៍»។
មរណភាពរបស់លោក Wong បានបន្សល់ទុកភរិយារបស់លោកគឺលោកស្រី Fanny Chia និងកូន ៤ នាក់របស់អ្នកទាំងពីរគឺ Billy, Jacky, Monique និង Eason។
លោក Paul Wong មិនត្រឹមតែជាកម្លាំងចលករដ៏សំខាន់នៅក្នុងពិភពកម្សាន្តប៉ុណ្ណោះទេ លោកថែមទាំងជាអ្នកដឹកនាំពោរពេញដោយចក្ខុវិស័យ និងមេគ្រួសារដ៏លះបង់ម្នាក់ផងដែរ។ លោកក៏បានផ្ដល់មុខមាត់ថ្មីដល់ពិភពកម្សាន្តរបស់ប្រទេសម៉ាឡេស៊ី និងបានជួយបណ្ដុះបណ្ដាលអ្នកជំនាន់ក្រោយ និងអ្នកមានទេពកោសល្យដ៏លេចធ្លោរាប់មិនអស់។
តាមកាសែត Malay Mail ក្រៅពីការផលិតការប្រគំតន្ត្រី និងការផ្សព្វផ្សាយផលិតផលរបស់ក្រុមហ៊ុនជាច្រើន លោក Wong គឺជាអ្នកណែនាំដល់បណ្តាតារាសម្តែង អ្នកផ្សព្វផ្សាយ និងក្រុមការងារផលិតកម្ម។ ក្រុមហ៊ុនលោកទទួលបានការកោតសរសើរថាបានជួយរៀបចំការប្រគំតន្ត្រី កម្មវិធីប្រគល់ពានរង្វាន់ និងការបង្ហាញផលិតផលក្រុមហ៊ុនជាច្រើនបានយ៉ាងល្អ។
សារចូលរួមរំលែកទុក្ខបានផ្ទុះឡើងលើបណ្តាញទំនាក់ទំនងសង្គម បន្ទាប់ពីការប្រកាសពីមរណភាពរបស់លោក។ ក្រៅពីបង្ហាញអំពីការរំលែកទុក្ខ បណ្តាអ្នកនិយមលេងបណ្តាញសង្គមក៏បង្ហាញការចងចាំអំពីឥទ្ធិពល និងចិត្តសប្បុរសរបស់លោក Wong ផងដែរ៕ ប្រភព ៖The Star, Malay Mail និង VnExpress




ចែករំលែកព័តមាននេះ