ការប្រកួតបាល់ទាត់យូហ្វាខាប់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជើងទី 2 សម្រាប់រាត្រីថ្ងៃព្រហស្បតិ៍នេះមាន 2 ប្រកួត ។ ក្រុម Juventus ត្រូវការឈ្នះ Benfican 1-0 ក្នុងទឹកដី ខណៈក្រុម Valencia ទំនងជាមិនអាចសងសឹកក្រុម Sevilla បានទេ ។
Juventus V Benfica
Juventus គឺជាក្រុមលេខ 1 យូហ្វាខាប់ដែលទទួលបានពានរង្វាន់ច្រើនជាងគេ ។ ធ្លាប់ជាប់ជើងឯកយូហ្វាខាប់ចំនួន 3 លើកគឺឆ្នាំ1977, 1990 និង 1993 និងរងជើងឯកម្តងនៅឆ្នាំ1995។ លទ្ធផល 5 ប្រកួតចុងក្រោយគឺ 4-0-1។ 3 ប្រកួតចុងក្រោយគឺលេងឈ្នះ Bologna 1-0 ក្នុងផ្ទះ ចាញ់ Benfica 2-1 តែឈ្នះ Sassuol 3-1 ក្រៅផ្ទះ ។
Benfica មិនធ្លាប់ជាប់ជើងឯកយូហ្វាខាប់ទេ តែធ្លាប់ទទួលបានចំណាត់ថ្នាក់លេខ 2 ចំនួន 2 លើកគឺឆ្នាំ1983 និង 2013 ។ កាលពីឆ្នាំ1983 Benfica ប្រកួតចាញ់ Anderlecht 2-1 ចំណែកឯឆ្នាំ 2013 ប្រកួតចាញ់ Chelsea 2-1 ។ លទ្ធផល 5 ប្រកួតចុងក្រោយគឺ 4-1-0 ។ 3 ប្រកួតចុងក្រោយគឺលេងឈ្នះ Olhanense 2-0 ឈ្នះ Juventus 2-1 ក្នុងផ្ទះ បន្ទាប់មកលេងស្មើ Porto 0-0 ក្រៅផ្ទះ ។
ប្រវត្តិជួបគ្នា 2 ប្រកួតគឺ៖
08-12 Juventus 1-1 Benfica
04-14 Benfica 2-1 Juventus
ទស្សនៈ WDW: Juventus ឈ្នះ 2-1
ទស្សនៈ PD: Juventus ឈ្នះ 2-1
ទស្សនៈ Asianbookies: យក Benfica
Valencia V Sevilla
Valencia ធ្លាប់ជាប់ជើងឯកយូហ្វាខាប់ម្តងកាលពីឆ្នាំ2004 បន្ទាប់ពីលេងឈ្នះ Bordeaux 2-1 ។ លទ្ធផល 5 ប្រកួតចុងក្រោយគឺ 2-2-1 ។ 3 ប្រកួតចុងក្រោយគឺលេងស្មើ Osasuna 1-1 ចាញ់ Sevilla 2-0 ក្រៅផ្ទះ និងចាញ់ Atletico 1-0 ក្នុងផ្ទះ ។
Sevilla ធ្លាប់ជាប់ជើងឯកយូហ្វាខាប់ចំនួន 2 លើក គឺឆ្នាំ2006 និង 2007 ។ លទ្ធផល 5 ប្រកួតចុងក្រោយគឺ 4-0-1 ។ 3 ប្រកួតចុងក្រោយគឺលេងឈ្នះ Granada 4-0 ឈ្នះ Valencia 2-0 ក្នុងផ្ទះ តែចាញ់ Bilbao 3-1 ក្រៅផ្ទះ។ ប្រវត្តិជួបគ្នា 10 ប្រកួត Valencia ឈ្នះ 3 Sevilla ឈ្នះ 6 ស្មើ 1 ។
ជួបគ្នា 4 ប្រកួតចុងក្រោយគឺ៖
06-13 Sevilla 4-3 Valencia
09-13 Valencia 3-1 Sevilla
02-14 Sevilla 0-0 Valencia
04-14 Sevilla 2-0 Valencia
ទស្សនៈ WDW: Valencia ឈ្នះ 2-1
ទស្សនៈ PD: ស្មើ 1-1
ទស្សនៈ Asianbookies: យក Sevilla
ចែករំលែកព័តមាននេះ