លទ្ធផលទីផ្សារក្នុងរយៈពេលពីរខែដំបូងនៃឆ្នាំ២០១៤ នេះកំពុងតែលើកទឹកចិត្តឱ្យBMWស្រូតដំណើរតាមឱ្យទាន់Audi នៅក្នុងទីផ្សារប្រទេសចិន ហើយក្នុងអំឡុងពេលដូចគ្នានោះដែរក៏បានឆ្លុះបញ្ចាំងឱ្យឃើញពីលក្ខណៈវិជ្ជមានដែលគួរឱ្យចាប់អារម្មណ៍ជាច្រើនពីការលក់ដែលគួរតែអាចជួយជ្រោមជ្រែងដល់BMWថែមទៀត ។
ដូចដែលលោកអ្នកធ្លាប់បានដឹងរួចមកហើយប្រទេសចិនបានប្រែក្លាយជាទីផ្សាររថយន្តធំបំផុតសម្រាប់BMW កាលពីឆ្នាំទៅគឺលក់បានច្រើនជាងនៅទីផ្សារសហរដ្ឋអាមេរិកក្នុងរយៈពេលប៉ុន្មានខែដំបូងជាមួយនឹងបរិមាណលក់បានសរុប៣៩១.៧១៣គ្រឿងកើនឡើង១៩% ។ ចំណែកនៅទីផ្សារសហរដ្ឋអាមេរិកវិញលក់បានត្រឹមតែ៣៧៦.៦៣៦គ្រឿងប៉ុណ្ណោះ គឺតាមពីក្រោយទីផ្សារប្រទេសចិនយ៉ាងប្រកៀកប្រកិតគ្នា ។
យោងតាមសារព័ត៌មានបរទេសផ្សាយថា រយៈពេល២ខែដំបូងនៃឆ្នាំ២០១៤ នេះបើគិតទៅការលក់របស់Audiលើសការលក់នៅក្នុងរយៈពេលដូចគ្នារបស់BMW កាលពី៩ឆ្នាំមុន ប៉ុន្តែគឺត្រឹមតែ៣៨៣គ្រឿងប៉ុណ្ណោះ ។ ទោះជាយ៉ាងណាក៏ដោយចិនមិនត្រឹមតែជាទីផ្សារធំបំផុតរបស់BMWប៉ុណ្ណោះទេ ថែមទាំងជាទីផ្សាររបស់Audiផងដែរ ។ នៅក្នុងកិច្ចសម្ភាសន៍BMWគ្រោងនឹងពង្រីកឥណទានសរុបសម្រាប់ផលិតកម្ម និងមានទិសដៅបង្កើនសមត្ថភាពនៃការផលិតម៉ាសីុនរថយន្តទ្វេមួយជាពីរដូចនេះBMWអាចរក្សាបាននូវការបញ្ចុះតម្លៃនិងការបិទច្រកទីផ្សារជាមួយនឹង Audi ទាំងនៅលើការលក់និងការទទួលកម្រៃ ។
សារព័ត៌មានបរទេសមួយបានលើកឡើងថា ដោយមានកិច្ចសហការគ្នាជាមួយនឹងដៃគូរួមហ៊ុនBriliance China Automotive Holdings BMWគ្រោងនឹងផលិតឱ្យបាន៤០០.០០០គ្រឿងក្នុងមួយឆ្នាំនៅក្នុងរោងចក្រថ្មីនៅទីក្រុងសិុនយ៉ាងនៃខេត្តLiaoning ប្រទេសចិន ៕
ចែករំលែកព័តមាននេះ