អាជ្ញាធរថៃព្រមា.នពីយានយន្តអគ្គិសនីដែលលិចក្នុងទឹកជំនន់ច្រើនថ្ងៃ អាចបង្កទៅជាអគ្គិភ័.យ
ប្រទេសថៃ ៖ ប្រភពពីទីភ្នាក់ងារសារព័ត៌មានថៃ (TNA) កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ បានឱ្យដឹងថា លោកបណ្ឌិត ឆាណា…
ប្រទេសថៃ ៖ ប្រភពពីទីភ្នាក់ងារសារព័ត៌មានថៃ (TNA) កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ បានឱ្យដឹងថា លោកបណ្ឌិត ឆាណា…
ប្រទេសថៃ ៖ ប្រភពពីទីភ្នាក់ងារសារព័ត៌មានថៃ (TNA) កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ បានឱ្យដឹងថា លោកបណ្ឌិត ឆាណា យ៉ង់កាម៉ុលស៊ីង (Chana Yeangkamolsingh) សមាជិកគណៈកម្មាធិការនៃសមាគមយានយន្តអគ្គិសនីថៃ ហើយក៏ជាប្រធានផ្នែកបណ្តុះបណ្តាល និងអប់រំ (WG2) បានថ្លែងអំពីការខូចខាតយ៉ាងធ្ងន់ធ្ងរ បណ្តាលមកពីគ្រោះទឹកជំនន់នៅក្នុងស្រុកហាតយ៉ៃ (Hat Yai) ខេត្តសុងក្លា (Songkhla) ភាគខាងត្បូងប្រទេសថៃ ដោយលោកបញ្ជាក់ថា រថយន្ត និងម៉ូតូជាង ១ ម៉ឺនគ្រឿងបានរងការខូចខាត ហើយប្រហែល ១០% ជាយានយន្តអគ្គិសនី។

លោកបានពន្យល់ថា ជាទូទៅអាគុយរថយន្តអគ្គិសនីភាគច្រើនមានស្តង់ដារការពារទឹក IP67 ដែលអាចទប់ទល់នឹងការជ្រមុជទឹកជម្រៅរហូតដល់ ១ ម៉ែត្ររយៈពេល ៣០ នាទី ហើយរថយន្តអាចបើកកាត់ទឹកជម្រៅ ៤០ ទៅ ៥០ សង់ទីម៉ែត្រ ឬរហូតដល់កម្រិតកង់ក៏ដោយ ក៏ទឹកមិនអាចចូលទៅក្នុងអាគុយបានឡើយ។ ប៉ុន្តែក្នុងករណីគ្រោះទឹកជំនន់នៅហាតយ៉ៃ កម្រិតទឹកបានឡើងដល់ដំបូលរថយន្ត ហើយរថយន្តបានលិចក្នុងរយៈពេលយូរថែមទៀតផង។ ដូច្នេះទឹកអាចចូលទៅក្នុងអាគុយធ្វើឱ្យវាខូច ដែលបង្កើនហានិភ័យនៃការតភា្ជប់សៀគ្វីអគ្គិសនីខុសប្រក្រតី និងបង្កជាអគ្គីភ័យ។

ដើម្បីបង្ការ ម្ចាស់យានយន្តគួរផ្លាស់ទីរថយន្តទៅទីតាំងយ៉ាងហោចណាស់ ១៥ ម៉ែត្រពីអគារ ផ្ទះ ឬទ្រព្យសម្បត្តិផ្សេងទៀត ដើម្បីកុំឱ្យអគ្គីភ័យឆាបឆេះរាលដាល ហើយអ្វីដែលសំខាន់នោះ ម្ចាស់យានយន្តមិនគួរបើកបរ ឬសាកថាមពលរថយន្តខ្លួនឡើយ។ ស្រដៀងគ្នាដែរ ម៉ូតូស្កូតឺអគ្គិសនី (Electric Scooter) ប្រសិនបើលិចទឹកច្រើនថ្ងៃ អាគុយមិនអាចជួសជុលប្រើប្រាស់វិញបានទេ។ ដូច្នេះដើម្បីបង្ការ ម្ចាស់ម៉ូតូត្រូវបានណែនាំឱ្យដកអាគុយចេញ ហើយរក្សាទុកនៅកន្លែងឆ្ងាយពីរបស់របរផ្សេងទៀត។
សមាគមយានយន្តអគ្គិសនីថៃ បានសហការជាមួយមហាវិទ្យាល័យបច្ចេកទេសហាតយ៉ៃ និងសាកលវិទ្យាល័យព្រះអង្គម្ចាស់សុងក្លា បានបង្កើតមជ្ឈមណ្ឌលប្រមូល និងបញ្ជូនអ្នកបច្ចេកទេសជំនាញ ដើម្បីត្រួតពិនិត្យយានយន្តអគ្គិសនីរងការខូចខាត និងប្រមូលអាគុយម៉ូតូអគ្គិសនីខូចខាតដោយគ្រោះទឹកជំនន់ ដើម្បីយកទៅបោះចោលឱ្យបានត្រឹមត្រូវ៕
ចែករំលែកព័តមាននេះ