រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍ជំហានដំបូងបានឱ្យដឹងថា ឃាតករដែលចាក់សម្លាប់ស្ត្រីជនជាតិហូឡង់ និងកូនស្រីរបួសធ្ងន់ សមត្ថកិច្ចចាប់ខ្លួនបានហើយ នៅថ្ងៃទី២៩ មេសា ហើយជនសង្ស័យត្រូវបញ្ជូុនទៅសួរនាំនៅការិយាល័យព្រហ្មទណ្ឌរាជធានីភ្នំពេញ ។
សូមបញ្ជាក់ថា ស្ត្រីជនជាតិហូឡង់ម្នាក់ជាម្តាយបានស្លាប់ ក្នុងថ្លុកឈាម ចំណែកកូនស្រីអាយុ២ឆ្នាំ រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យគន្ធបុប្ផា។ សមត្ថកិច្ចបានសន្និដ្ឋានជំហានដំបូងថា ហេតុការណ៍នេះជាករណីឃាតកម្ម ដែលបានកើតឡើងនៅក្នុងផ្ទះលេខ១៧២Z2 ផ្លូវច្រកឌឿងហែម ក្រុមទី៣៧ ក្នុងភូមិទី៧ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន និងបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី២៨ មេសា ។
ស្ត្រីរងគ្រោះឈ្មោះ BEERD SANDA PHNA អាយុ៣១ឆ្នាំ និងកូនស្រីដែលរងរបួសឈ្មោះ ដាណា អាយុ២ឆ្នាំ ។ បុរសជាប្តីឈ្មោះ Oele Joris អាយុ៣៤ឆ្នាំ ជាជនជាតិហូឡង់ដូចគ្នា ។ ជនបរទេសមួយគ្រួសារនេះ បានមកជួលផ្ទះខាងលើស្នាក់នៅមានរយៈពេលទើបតែជាង៤ខែប៉ុណ្ណោះ ហើយនៅក្នុងលិខិតកុងត្រាជួលផ្ទះស្នាក់នៅ គឺធ្វើរយៈពេល៥ខែ ។
ព័ត៌មានលម្អិតនឹងមានផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ