ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ.ជ.ប​ ប្រជុំជាមួយ​តំណាង​គណបក្សនយោបាយ ​និង ​NGO ស្តី​ពីការ​ដោះស្រាយ​ប​ណ្តឹង

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ​​៖ គណៈកម្មាធិការជាតិ​​រៀបចំការបោះឆ្នោត​ ​(គ.ជ.ប ) ​​បានបើកកិច្ចប្រជុំ​​ជាមួយ​​តំណាង​​គណបក្សនយោបាយ​​ និង​ ​អង្គការក្រៅរដ្ឋាភិបាល​​ ស្តីពីការ​ដោះស្រាយ​​បណ្តឹង​​ពាក់ព័ន្ឋ​​នឹង​យុទ្ឋនា​ឃោសនាបោះឆ្នោត​ ​ការបោះឆ្នោត ​​ការរាប់សន្លឹកឆ្នោត​​ និង​ ​លទ្ឋផល​នៃ​ការបោះឆ្នោត ​​សម្រាប់ការបោះឆ្នោត​​ជ្រើសរើស​​មាជិកក្រុមប្រឹក្សា​​រាជធានី-ខេត្ត​​ ស្រុក-ខណ្ឌ ។

កិច្ចនប្រជុំនេះ​ប្រព្រឹត្តទៅ​នៅម៉ោង១០ព្រឹកថ្ងៃទី៣០ ​មេសា​ ២០១៤​ នៅទីស្នាក់ការកណ្តាល​គណៈកម្មាធិការជាតិ​រៀបចំការបោះឆ្នោត ​ស្ថិតក្នុងបរិវេណ​ក្រសួងមហាផ្ទៃ ​ក្រោមអធិបតីភាព ​លោក ឯម សូផាត​​​ សមាជិក​គ.ជ.ប ។

បើតាមប្រតិទិនរបស់​គ.ជ.ប ​ ការឃោសនាបោះឆ្នោត​ជ្រើសរើស​សមាជិក​ក្រុមប្រឹក្សារាជធានី-ខេត្ត ​ស្រុក ខណ្ឌ​ នឹងប្រព្រឹត្តទៅ​ចាប់ពីថ្ងៃទី០២ ​ដល់ថ្ងៃទី១៦ ​ឧសភា ​២០១៤​ ចំណែក​ការបោះឆ្នោត​ជា​អសកល​នឹងប្រព្រឹត្តទៅ​នៅថ្ងៃទី១៨ ​ឧសភា​ ២០១៤ ។

គួរបញ្ជាក់ថា​ សមាជិក​ក្រុមប្រឹក្សារាជធានី-ខេត្ត​ទូទំាង​ប្រទេសដែល​ត្រូវបោះឆ្នោតរើស​នាពេល​ខាងមុខនេះ សរុប ៣៩៣នាក់​ សមាជិកក្រុមប្រឹក្សាស្រុក ខណ្ឌ​ សរុប២៩៣១នាក់​ ឃុំ-សង្កាត់​សរុប១៦៣៣ នាក់​ការិយាល័យបោះឆ្នោត​សរុប១៩៧​ និងអ្នកមានសិទ្ឋិបោះឆ្នោត​ (សមាជិកក្រុមប្រឹក្សារាជធានី-ខេត្ត​ ស្រុក-ខណ្ឌ​ ឃុំ-សង្កាត់ ) សរុប១១៤៥៩នាក់ ។

គណបក្សនយោបាយ​ដែលចូលរួមប្រកួត​ប្រជែងក្នុងការបោះឆ្នោតជ្រើសរើស​ក្រុមប្រឹក្សារាជធានី-ខេត្ត​ ស្រុក ខណ្ឌ​ឆ្នាំ២០១៤នេះ​មានចំនួន៥ រួមមាន៖ ​គណបក្ស​ប្រជាជនកម្ពុជា​ គណបក្ស​សង្គ្រោះជាតិ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ ​និង គណបក្ស​សម្ព័ន្ឋដើម្បី​ប្រជាធិបតេយ្យ ៕