ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​ភ្លៀង​​​ខ្យល់​​​​​កន្ត្រា​​​​ក់ ​​ខូច​ខាត​ផ្ទះ១​២ខ្នង​ ​​​របួសម​នុស្ស០​៧នាក់​​និង​ងាប់​​គោ​០៦ក្បាល

11 ឆ្នាំ មុន

ខេត្ត​កំពង់​ឆ្នាំង​ ៖ ​​​ភ្លៀង​មួយ​មេ​​​និង​ខ្យល់​កន្ត្រាក់​​​បាន​ធ្វើឱ្យ​​​ផ្ទះ​ប្រជា​ពលរដ្ឋ​​​​​​ចំនួន​​១២ខ្នង​​​ ​​ក្នុង​ស្រុក​​ចំនួន០៣​​​​នៃ​​​​​​​ខេត្ត​​កំពង់​ឆ្នាំង​​​ ​​​​​ប៉ើង​ដំបូល​​និងរលំ​បាក់​​​និងបណ្តាល​​ឱ្យ​​​​​​ប្រជា​ពលរដ្ឋ​​ចំនួ​ន០​៧នា​ក់រង​របួ​សធ្ង​ន់​-​ស្រាល ព្រម​​ទាំង​​​​​សត្វ​គោបា​នងា​ប់អស់​០​​៦​ក្បាល​​ ​​​។ ​គ្រោះ​ថ្នាក់​ធម្មជា​តិនេះ​បានកើ​តឡើង ​កាល​​ពី​​​​វេលា​ម៉ោង៦​និង​៣០នាទី​ល្ងាច​​​
ថ្ងៃ​​ទី​​​​២៨​ ​​មេសា​ ​​។

​​​ខេត្ត​កំពង់​ឆ្នាំង​ ៖ ​​​ភ្លៀង​មួយ​មេ​​​និង​ខ្យល់​កន្ត្រាក់​​​បាន​ធ្វើឱ្យ​​​ផ្ទះ​ប្រជា​ពលរដ្ឋ​​​​​​ចំនួន​​១២ខ្នង​​​ ​​ក្នុង​ស្រុក​​ចំនួន០៣​​​​នៃ​​​​​​​ខេត្ត​​កំពង់​ឆ្នាំង​​​ ​​​​​ប៉ើង​ដំបូល​​និងរលំ​បាក់​​​និងបណ្តាល​​ឱ្យ​​​​​​ប្រជា​ពលរដ្ឋ​​ចំនួ​ន០​៧នា​ក់រង​របួ​សធ្ង​ន់​-​ស្រាល ព្រម​​ទាំង​​​​​សត្វ​គោបា​នងា​ប់អស់​០​​៦​ក្បាល​​ ​​​។ ​គ្រោះ​ថ្នាក់​ធម្មជា​តិនេះ​បានកើ​តឡើង ​កាល​​ពី​​​​វេលា​ម៉ោង៦​និង​៣០នាទី​ល្ងាច​​​
ថ្ងៃ​​ទី​​​​២៨​ ​​មេសា​ ​​។

​​​​យោង​​តាម​របា​យ​ការ​ណ៍​សម​ត្ថកិ​ច្ចឱ្យ​​​​​ដឹ​ង​ថា​ ​​​​ស្រុក៣​ដែ​​ល​រងផល​ប៉ះពា​ល់​នោះគឺ​​​ស្រុកកំព​ង់លែង ​ខូច​ផ្ទះ​​៣​ខ្នង​​ ​​ស្រុក​​​​បរិ​បូរ​​ណ៍​​ខូ​ច​​​​​ផ្ទះ​០២ខ្នង​​​​​​​​​ ​​និង​​ស្រុក​​​​សាម​គ្គី​​មាន​​ជ័យរ​ង​ផល​ប៉ះ​ពា​ល់​ធ្ងន់​ជា​​ងគេ​ ​​គឺ​​រលំ​​​និ​​​ងប៉ើង​​ដំបូ​លផ្ទះ​​​​អស់​​ចំនួន០​៧​​ខ្នង​ ម​​នុស្សរងរបួ​សចំនួន៧នាក់​ ​​​ងា​ប់សត្វគោ​ចំនួន០​៦ក្បាល​និងខូចខា​តម៉ូតូ​០២គ្រឿង ។​

ប្រភព​ពី​សមត្ថកិច្ចឱ្យ​​ដឹងថា ​​​ភ្លៀង​និងខ្យល់​កន្ត្រាក់បា​នបក់បោ​កមក​ប៉ះ​​​​ចំស្រុក​៣​​​​​​ខាង​លើ​​​​ ក្នុង​នោះ​ស្រុក​សាមគ្គី​មានជ័យ​រងផល​​ប៉ះពាល់​​​ឃុំ២​​ គឺ​ឃុំ​ខ្នារ​ឆ្មា​​​​​ ​​និង​ឃុំត្បែង​ខ្ពស់​រងកា​​រខូ​ចខា​តធ្ង​ន់ធ្ងរជា​ង​គេ​ ។ ​​នៅ​មុន​ពេលកើ​តហេតុ​ខ្យល់បា​នបោក​បក់យ៉ា​ងខ្លាំង​ធ្វើឱ្យ​​​បាក់​ដើមឈើ​នៅ​ក្នុងភូមិ​​ដើម​ត្នោតដួ​លរាយ​ប៉ាយ​ពាស​​​ពេញ​ផ្លូវ​ ​​​និង​វាលស្រែ​​ ។ ​​​ នៅក្នុ​​ងហេតុកា​រណ៏​នោះ​ផងដែរប្រជាពលរដ្ឋ​៣នាក់ត្រូវបា​នផ្ទះរ​លំសង្កត់លើ​ បណ្តាលឱ្យ​​​រង​របួស់​​ធ្ងន់ និង​៤នាក់​ផ្សេ​ងទៀតរង​របួស​ស្រាល។​