ដឹងពីភ្នាក់ងារសម្ងាត់ ចុះប្រតិបត្តិការ​ឃាត់​បាន​៨​នាក់​


រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ចំនួន​៨​នាក់​ពាក់ព័ន្ធ​នឹង​ករណី​ជួញដូរ​ថ្នាំ​ញៀន ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌមានជ័យ សហការ​ជាមួយ​កម្លាំង​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន នៃ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ធ្វើការ​បង្ក្រាប​បាន​នៅ​ចំណុច​ផ្ទះ​លេខ ( បន្ទប់​ជួល​លេខ​៥C ) ក្នុងភូមិ​ឫស្សី​ទី​២ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​៣ ខណ្ឌមានជ័យ កាលពី​វេលា​ម៉ោង​៩​យប់​ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០១៩ ។

ជនសង្ស័យ​ទាំង​៨​នាក់​ខាងលើ​រួម​មាន​១-​ឈ្មោះ ហ៊ួ​ន ពិសី​យ៉ា​ដា ភេទ​ស្រី អាយុ​២៩​ឆ្នាំ ជា​មុខសញ្ញា​ចែកចាយ ស្នាក់​នៅ​បន្ទប់​កើតហេតុ​, ២-​ឈ្មោះ​ហួ​ន ហាន់​ណា ភេទ​ស្រី អាយុ​២៩​ឆ្នាំ មុខរបរ​អ្នក​រត់​តុ ស្នាក់​នៅ​បន្ទប់​ជួល​លេខ​៤C ភូមិ​ឫស្សី​ទី​២ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​បី​, ៣-​ឈ្មោះ​សាយ សុ​ផា​ន់​ណា ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ស្នាក់​នៅ​ភូមិ​កន្ទោក ខណ្ឌ​សែន​សុខ​, ៤-​ឈ្មោះ​លាង វាសនា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​កម្មករ​សំណង់ ស្នាក់​នៅ​ភូមិ​ភ្នា​ត សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​២ ។

៥-​ឈ្មោះ​ម៉ិ​ន ពិសិដ្ឋ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុន​របរ​មិន​ពិតប្រាកដ ស្នាក់​នៅ​ភូមិ​ឃ្មួ​ញ ខណ្ឌ​សែន​សុខ​, ៦-​ឈ្មោះ​ម៉ក់ កក្កដា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​ជាងទង ស្នាក់​នៅ​ភូមិ​ក្រសាំង​លើ ស្រុក​បន្ទាយមាស ខេត្តកំពត​, ៧-​ឈ្មោះ​លាង សុ​ជា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ស្នាក់​នៅ ភូមិ​ភ្នៀ​ត សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​២ និង​៨-​ឈ្មោះ​ហេង សារី​ម ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ​ជាង​ម៉ាស៊ីនត្រជាក់ ស្នាក់​នៅ​ភូមិ​ដំណាក់​ធំ​៤ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​២ ។

មន្ត្រី​អាវុធហត្ថ​បានអោយ​ដឹង​ថា ដោយ​ទទួល​បាន​តម្រុយ​ពី​ភ្នាក់ងារ​សម្ងាត់ ទើប​កម្លាំង​អាវុធហត្ថ​មូលដ្ឋាន រួម​ទាំង​ជំនាញ​បាន​បើក​ការ​ស្រាវជ្រាវ រហូត​ឈាន​ទៅ​ចាប់​ក្រុម​ជនសង្ស័យ​ដល់ទី​តាំង​ខាងលើ​តែ​ម្តង ។

ក្នុង​ការ​បង្ក្រាប​ខាងលើ​នេះ កម្លាំង​កងរាជអាវុធហត្ថ​បាន​ធ្វើការ​ដកហូត​បាន​ថ្នាំ​ញៀន​ប្រភេទ​ម្សៅ​ស​ថ្លា​ចំនួន​៣​កញ្ចប់​, ដាវ​១​ដើម​, ទូរស័ព្ទ​ដៃ​៣​គ្រឿង​, ម៉ូតូ​២​គ្រឿង រួម​ទាំង​វត្ថុ​តាង​ពាក់ព័ន្ធ​នឹង​ថ្នាំ​ញៀន​មួយ​ចំនួន​ធំ​ទៀត​ផង​ដែរ ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​បាន​បញ្ជូន​ក្រុម​ជនសង្ស័យ​ទៅ​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿង​ញៀននៃ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

Facebook Google Twitter Email

សន្ដិសុខ​សង្គម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ