រាជធានីភ្នំពេញ ៖ ដូចតាមការគ្រោងទុក ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានមកដល់ព្រលានយន្តហោះអន្តរជាតិហើយនៅម៉ោង៩ព្រឹកថ្ងៃទី៣០ មេសា ២០១៤នេះ ។
បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពបានបញ្ជាក់ឲ្យដឹងនៅប៉ុន្មាននាទីមុននេះទៀតថា ពេលចេញពីបន្ទប់ VIP ភ្លាម មេបក្សប្រឆាំងរូបនេះ បានត្រូវក្រុមអ្នកកាសែតព័ទ្ឋសួរពីលទ្ឋផលដំណើរទស្សនកិច្ចនៅក្រៅប្រទេសរបស់លោក និង ការវិវត្តនៃស្ថានការណ៏នយោបាយនៅកម្ពុជា ។ ឆ្លើយនឹងសំណួររបស់អ្នកកាសែត លោក សម រង្ស៊ី បានលើកឡើងថា ជំនួបកំពូលរវាងមេដឹកនំាគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ អាចនឹងកើតមាន ប៉ុន្តែរង់ចំាតែពេលវេលានិងការឆ្លើយតបពីគណបក្សប្រជាជនកម្ពុជាប៉ុណ្ណោះ ។ បន្ទាប់ពីឆ្លើយសំណួរអ្នកកាសែតរួចលោក សម រង្ស៊ី បានដើរចេញពីព្រលានយន្តហោះចេញមកខាងក្រៅ រួចបន្តដំណើរដោយថ្មើរជើងតាមផ្លូវសហព័ន្ឋរុស្ស៊ី បង្កឲ្យមានការកកស្ទះចរាចរណ៏ផងដែរ ។
យ៉ាងណាក៏ដោយមកដល់ម៉ោង៩និង១៩នាទីព្រឹកថ្ងៃពុធនេះដែរ មិនទាន់មានការអត្ថាធិប្បាយណាមួយពីមន្រ្តីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជានៅឡើយទេ ។
ព័ត៌មានបន្ថែមនឹងមានផ្សាយជូននៅលើសារព័ត៌មានកោះសន្តិភាព ៕
ចែករំលែកព័តមាននេះ