ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រីការបរទេសកម្ពុជា ថៃ និងចិន បានជួបគ្នា

6 ម៉ោង មុន

រដ្ឋមន្ត្រី​ការ​បរទេស​កម្ពុជា ថៃ និង​ចិន បាន​ជួប​គ្នា​នៅ​ខេត្ត​យូ​ណា​ន ប្រទេស​ចិន ខណ​:​ដែល​កម្ពុជា និង​ថៃ នៅ​តែ​បន្ត​មាន​ភាព​តានតឹង​រឿង​ព្រំដែន ។ ក្រសួង​ការ​ទេស​កម្ពុជា…

រដ្ឋមន្ត្រី​ការ​បរទេស​កម្ពុជា ថៃ និង​ចិន បាន​ជួប​គ្នា​នៅ​ខេត្ត​យូ​ណា​ន ប្រទេស​ចិន ខណ​:​ដែល​កម្ពុជា និង​ថៃ នៅ​តែ​បន្ត​មាន​ភាព​តានតឹង​រឿង​ព្រំដែន ។

ក្រសួង​ការ​ទេស​កម្ពុជា បានអោយ​ដឹង នៅ​ថ្ងៃនេះ​ថា នៅ​ថ្ងៃ​ទី​១៤ ខែសីហា ឆ្នាំ​២០២៥ ឯកឧត្តម ប្រាក់ សុ​ខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​អញ្ជើញ​ជួប​ពិភាក្សា​ក្រៅផ្លូវការ​ជាមួយ ឯកឧត្តម វ៉ាង យី រដ្ឋមន្ត្រី​ការ​បរទេស​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​ឯកឧត្តម ម៉ា​រីត សា​ងៀ​ម​ផុ​ង្ស រដ្ឋមន្ត្រី​ការ​បរទេស​នៃ​ព្រះរាជាណាចក្រ​ថៃ ក្នុង​ឱកាស​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការ​បរទេស​នៃ​កិច្ច​សហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង លើក​ទី​១០ នៅ​ទីក្រុង​អាន​នី​ង ខេត្ត​យូ​ណា​ន ប្រទេស​ចិន ។

ក្រសួងការបរទេស មិន​បាន​និយាយ​អោយ​លម្អិត​អំពី​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការ​បរទេស​ទាំង​បី​នោះ​ឡើយ ។

ប៉ុន្តែ​ចិន គឺជា​តួអង្គ​ដ៏​សំខាន់​មួយ​ដូច​អា​មេ​រិ​ក​ដែរ ក្នុង​ការ​ធ្វើ​អោយ​សម្រេច​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់ និង​ទប់ស្កាត់​ការ​ប្រឈម​មុខ​ដាក់​គ្នា​ដោយ​អាវុធ​រវាង​កម្ពុជា និង​ថៃ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ