ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជាមានការស្រងាកចិត្តចំពោះយុទ្ធនាការព័ត៌មានមិនពិតដែលកំពុងដំណើរការដោយប្រទេសថៃ

2 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ឯកឧត្តម ជុំ សុន្ទរី រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា​បាន​ថ្លែង​ថា កម្ពុជា​មានការ​ស្រងាក​ចិត្តជា​ខ្លាំង​ចំពោះ​យុទ្ធនាការ​នៃ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​ដែល​កំពុង​ដំណើរការ​ដោយ​ប្រទេស​ថៃ នៅ​ចំ​ពេល​ដែល​ប្រទេស​ទាំង​ពីរ​កម្ពុជា​-​ថៃ…

រាជធានី​ភ្នំពេញ ៖ ឯកឧត្តម ជុំ សុន្ទរី រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា​បាន​ថ្លែង​ថា កម្ពុជា​មានការ​ស្រងាក​ចិត្តជា​ខ្លាំង​ចំពោះ​យុទ្ធនាការ​នៃ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​ដែល​កំពុង​ដំណើរការ​ដោយ​ប្រទេស​ថៃ នៅ​ចំ​ពេល​ដែល​ប្រទេស​ទាំង​ពីរ​កម្ពុជា​-​ថៃ កំពុង​តែ​ចូលរួម​កិច្ច​សន្ទនា​សម្រាប់​ការ​អនុវត្ត​ដោយ​ពេញលេញ​នូវ​បទ​ឈប់​បាញ់ ដែល​យុទ្ធនាការ​នៃ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​របស់​ថៃ​នេះ​ត្រូវ​បាន​គេ​មើលឃើញ​ថា ជា​ការ​ប៉ុនប៉ង ដើម្បី​បំភាន់​សហគមន៍​អន្តរជាតិ​ជា​ការ​បកស្រាយ​ដោយ​ខុសឆ្គង​ចំពោះ​ជំហរ​របស់​កម្ពុជា និង​បង្វែង​ការ​ចាប់អារម្មណ៍​ពី​សកម្មភាព​របស់​ថៃ​ផ្ទាល់ ។

ការ​បញ្ជាក់​យ៉ាង​ដូច្នេះ របស់​អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា​នេះ​ក្នុង​ឱកាស​នៃ​ការ​ធ្វើ​សេចក្តី​សង្ខេប​ព័ត៌មាន​ប្រចាំ​ថ្ងៃ​ស្តី​ពី​លទ្ធផល​នៃ​ការ​អនុ​វត្តបទ​ឈប់​បាញ់​រវាង​កម្ពុជា​-​ថៃ នា​ព្រឹក​ថ្ងៃ​ទី​០៧ ខែសីហា ឆ្នាំ​២០២៥ នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី ។

ឯកឧត្តម ជុំ សុន្ទរី អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុជា បាន​ធ្វើការ​គូសបញ្ជាក់​នូវ​ចំណុច​មួយ​ចំនួន​ដូច​តទៅ​នេះ​ទី​១. កម្ពុជា​បាន​បង្ហាញ​ឱ្យ​ឃើញ​យ៉ាង​ច្បាស់ និង​ជាប់​ជា​និច្ច​នូវ​សុ​ឆន្ទៈ ការ​អត់ធ្មត់ និង​ការ​តាំងចិត្ត​ចំពោះ​សន្តិភាព​របស់​ខ្លួន ជា​ពិសេស គឺ​តាម​រយៈ​ការ​គោរព​ដោយ​ពេញលេញ​ចំពោះ​កិច្ចព្រមព្រៀង​ឈប់​បាញ់ ដែល​សម្រេច​បាន​នៅ​ក្នុង​កិច្ចប្រជុំ​ពិសេស កាលពី​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០២៥ នៅ​ម៉ា​ឡេ​ស៊ី ដោយ​កម្ពុជា​កំពុង​ចូលរួម​យ៉ាង​សកម្ម និង​ដោយ​សុទ្ធចិត្ត​នៅ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ដោយ​ផ្លូវ​ការទូត ។

ទី​២. កម្ពុជា​សូម​បដិសេធ​យ៉ាង​ដាច់អហង្កា​ចំពោះ​ការ​ចោទប្រកាន់​មួយ​ចំនួន​របស់​ថៃ​ដែល​បាន​ចាត់​ទុក​ថា កម្ពុជា គឺជា​អ្នក​ឈ្លានពាន​ជា​អ្នក​រំលោភ​បំពាន​ទៅ​លើ​បទ​ឈប់​បាញ់ និង​ជា​អ្នក​យក​ប្រជាជន​ស៊ី​វិល​ធ្វើ​ជា​គោលដៅ ។ ទី​៣. កម្ពុជា​សូម​អំពាវនាវ​ដល់​ប្រទេស​ថៃ​ឱ្យ​បញ្ឈប់​នូវ​រាល់​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត និង​សូម​វិល​ត្រឡប់​មក​រក​កិច្ច​សន្ទនា​ដោយ​សុទ្ធចិត្ត​វិញ ដោយ​អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុជា​បាន​គូសបញ្ជាក់​ថា យុទ្ធនាការ​នៃ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​របស់​ថៃ គឺ​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ទៅ​ដល់​ទំនុកចិត្ត​រវាង​កម្ពុជា​-​ថៃ និង​ក៏​ជា​ការ​គម្រាមកំហែង​ចំពោះ​វឌ្ឍនភាព​ដែល​ស​ម្រ​ច​បាន​ក្រោម​កិច្ចព្រមព្រៀង​នៃ​បទ​ឈប់​បាញ់​ផង​ដែរ ។

ទី​៤. កម្ពុជា​សូម​អំពាវនាវ​ដល់​សហគមន៍​អន្តរជាតិ រួម​ទាំង​បណ្តា​ប្រទេស​ជា​សមាជិក​អាស៊ាន បណ្តា​ទីភ្នាក់ងារ​អង្គការសហប្រជាជាតិ បណ្តា​ប្រទេស​អ្នក​សង្កេតការណ៍ ជា​ពិសេស​គឺ ម៉ា​ឡេ​ស៊ី​ដែល​ជា​ប្រធាន​អាស៊ាន​ប​ច្ចុ​ប្បប​ន្ន រួម​នឹង​សហរដ្ឋអាមេរិក និង​ប្រទេស​ចិន សូម​ឱ្យ​គាំទ្រ​ចំពោះ​យន្តការ​សត្យា​នុ​ម័ត​ដើម្បី​ត្រួតពិនិត្យ​សភាពការណ៍ ហើយ​ក៏​សូម​អំពាវនាវ​ដល់​បណ្តា​ប្រព័ន្ធ​ឃោសនា​ទូទៅ​ឱ្យ​ស្វែងរក​ការ​ពិតជា​សត្យា​នុ​ម័ត​ដើម្បី​គាំទ្រ​ដល់​យន្តការ​ផ្ទៀងផ្ទាត់​ដោយ​ឯករាជ្យ ចៀសវាង​ការ​បកស្រាយ​ដោយ​ឯកតោភាគី​ដែល​មិន​បាន​គិតគូ​ទៅ​ដល់​ការ​ពិត​ដែល​បាន​កើត​មាន​ឡើង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ