ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

២៧​ឆ្នាំ​ក្រោយ​គ្រោះថ្នាក់ ៖ សម្តេច​តេ​ជោ​ថា ប្រសិនជា​លោក​ស្លា​.​ប់​ពេល​នោះ ប្រទេស​កម្ពុជា​នឹង​មិន​មាន​សន្តិភាព​ទេ

2 នាទី មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា បាន​សរសេរ​សារ​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​នា​យប់​ថ្ងៃ​ទី​២៤ ខែកញ្ញា​នេះ​ថា ៖ ថ្ងៃ​២៤…

រាជធានីភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា បាន​សរសេរ​សារ​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​នា​យប់​ថ្ងៃ​ទី​២៤ ខែកញ្ញា​នេះ​ថា ៖ ថ្ងៃ​២៤ កញ្ញា ២០២៥​នេះ ជា​ខួប​លើក​ទី​២៧​ឆ្នាំ នៃ​ការ​បា​.​ញ់​ប្រហារ ដើម្បី​ស​ម្លា​.​ប់​ខ្ញុំ នៅ​ទីរួមខេត្ត​សៀមរាប (២៤ កញ្ញា​១៩៩៨-២៤ កញ្ញា ២០២៥)

សម្តេច​តេ​ជោ បាន​បញ្ជាក់​ថា ជា​សំណាងល្អ​ខ្ញុំ​មិន​មាន​គ្រោះថ្នាក់ និង​បន្ត​នៅ​ជាមួយ​ប្រជាជន ដើម្បី​បន្ត​អនុវត្ត​នយោបាយ​ឈ្នះ ឈ្នះ ដើម្បី​បញ្ចប់សង្គ្រាម​នាំ​មក​នូវ​សន្តិភាព​ឯកភាព​ជាតិ ឯកភាព​ទឹកដី​ដែល​សម្រេច​បាន នៅ​ថ្ងៃ​២៩ ធ្នូ ១៩៩៨ ។ ខ្ញុំ​មិន​រំលឹក​ឡើង​វិញ នូវ​រឿងរ៉ាវ នា​ព្រឹក​ថ្ងៃ​២៤ កញ្ញា ១៩៩៨​ទេ តែ​ខ្ញុំ​គួរតែ​បញ្ជាក់​ថា ប្រ​សិន​ពេល​នោះ​ខ្ញុំ​ស្លា​.​ប់ ឬ​ត្រូវ​របួស ប្រទេស​កម្ពុជា​យើង​នឹង​មិន​មាន​សន្តិភាព និង​ការ​អភិវឌ្ឍ​ដូច​សព្វ​ថ្ងៃនេះ​ឡើយ​ព្រោះ​ម្ចាស់​នៃ​នយោបាយ​ឈ្នះ ឈ្នះ​បាន​ស្លា​.​ប់​ទៅ​ហើយ​និង ប្រសិនបើ​ខ្ញុំ​ត្រឹមត្រូវ​របួស​ក៏​ទីរួមខេត្ត​សៀមរាប និង​មាន​អ្នកនយោបាយ​ជា​ច្រើន និង​ត្រូវ​ស្លា​.​ប់ ។

សម្តេច​តេ​ជោ បាន​បន្ថែម​ថា គិត​ពី​ថ្ងៃ​២៤ កញ្ញា ១៩៩៨​មក​ដល់​ពេល នេះ​ខ្ញុំរ​ស់បាន​២៧​ឆ្នាំ​រួច​មក​ហើយ និង​សង្ឃឹមថា និងរ​ស់បាន​តិច​បំផុត​២៧​ឆ្នាំ​បន្ត​ទៀត ។ ខ្ញុំ​សូម​ជូន​រូបថត​ប៉ុន្មាន​សន្លឹក​នៅ​ពេល​ខ្ញុំ​មាន​អាយុ​ជាង​៤០​ឆ្នាំ និង​ក្រោម​៥០​ឆ្នាំ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ