ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា និងថៃនឹងជួបគ្នានៅថ្ងៃនេះដើម្បីដោះស្រាយជម្លោះព្រំដែន

6 ម៉ោង មុន
  • ភ្នំពេញ

រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​កម្ពុជា និង​ថៃ នឹង​ជួប​គ្នា​ប្រជុំ​គណកម្មាធិការ​ព្រំដែន​ហៅ​កាត់​ថា GBC នៅ​ថ្ងៃ​ទី​៧ ខែសីហា​នេះ នៅ​ទីក្រុង​កូ​ឡា​ឡាំ​ពួរ ខណ​:​មានការ​តាមដាន​ច្រើន​ថា តើ​កិច្ចប្រជុំ​នឹង​នាំ​ដល់​លទ្ធផល​ជា​សេចក្តី​ត្រូវការ ដើម្បី​សន្តិភាព​នៅ​តាម​ព្រំដែន​កម្ពុជា…

រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​កម្ពុជា និង​ថៃ នឹង​ជួប​គ្នា​ប្រជុំ​គណកម្មាធិការ​ព្រំដែន​ហៅ​កាត់​ថា GBC នៅ​ថ្ងៃ​ទី​៧ ខែសីហា​នេះ នៅ​ទីក្រុង​កូ​ឡា​ឡាំ​ពួរ ខណ​:​មានការ​តាមដាន​ច្រើន​ថា តើ​កិច្ចប្រជុំ​នឹង​នាំ​ដល់​លទ្ធផល​ជា​សេចក្តី​ត្រូវការ ដើម្បី​សន្តិភាព​នៅ​តាម​ព្រំដែន​កម្ពុជា ។

កិច្ចប្រជុំ​នេះ​កើតឡើង​បន្ទាប់​ពី​កិច្ចប្រជុំ​របស់​ក្រុម​លេខាធិការ​រ​ដ្ឋា​ន GBC ដែល​មាន​រយ​:​ពេល​បី​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​៤ ដល់​៦ ខែសីហា ។

លោកស្រី ឧត្តមសេនីយឯក ម៉ា​លី សុជាតា អ្នកនាំពាក្យ​ក្រសួងការពារជាតិ​បាន​និយាយ​ថា កិច្ចប្រជុំ​ក្រុម​លេខាធិការដ្ឋាន​របស់​កម្ពុជា និង​ថៃ បាន​ទទួលផល​ជា​វិជ្ជមាន​ដោយ​មានការ​ទទួលយក​ចំណុច​ស្នើ​មួយ​ចំនួន​ទទួលយក​ដោយ​ភាគី​នីមួយ​ៗ​។

លទ្ធផល​នៃ​កិច្ចប្រជុំ​របស់​ក្រុម​លេខាធិការដ្ឋាន​នឹង​ក្លាយជា​មូលដ្ឋាន​សម្រាប់​កិច្ចប្រជុំ​ដឹកនាំ​ដោយ លោក ទៀ សីហា រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​កម្ពុជា និង​លោក ណា​តា​ពុ ណា​ក់​ប៉ា​និ​ច រដ្ឋមន្ត្រី​ស្តីទី​ក្រសួងការពារជាតិ​ថៃ នៅ​ទីក្រុង​កូ​ឡា ឡាំ​ពួរ​នៅ​ថ្ងៃ​ទី​៧ ខែសីហា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ