ខេត្តព្រះសីហនុ ៖ នៅសាលប្រជុំទីបញ្ជាការកងរាជអាវុធហត្ថខេត្ត ព្រឹកថ្ងៃទី៣០ មេសា មានរៀបចំពិធីបំពាក់ឋានន្តរស័ក្តិ និងប្រកាសតែងតាំង ផ្លាស់ប្តូរមេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ ។
ពិធីនេះប្រារព្ធឡើងក្រោមអធិបតីភាពលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមានការអញ្ជើញចូលរួមពីលោកអភិបាលនៃគណៈអភិបាលខេត្ត ព្រមទាំងមន្ត្រីកងរាជអាវុធហត្ថជាច្រើន ។
តាមរបាយការណ៍បានឱ្យដឹងថា លោកវរសេនីយ៍ឯក ហេង ប៊ុនស៊ី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត និងជានាយសេនាធិការ ត្រូវបានតែងតាំងជាមេបញ្ជាការកងរាជអាវុធហត្ថ ជំនួសលោកឧត្តមសេនីយ៍ត្រី ហ៊ាង និន ដែលត្រូវប្តូរភារកិច្ចទៅកាន់ជានាយរងសេនាធិការនៃទីបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ។
ចែករំលែកព័តមាននេះ