ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហិទ្ធិឫទ្ធិលោកតាដំបងគ្រញូងធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ទាំងប្រុស​ទាំងស្រី​ខ្លាច និង​សរសើរ

4 ឆ្នាំ មុន
  • បាត់ដំបង

មុន​នឹង​នាយ​ញូ​ង​មក​ទំពោះ​ចាប់កំណើត​ជាមួយ​ម្តាយ បុរស​ជា​ឪពុក​បាន​សុបិន​ឃើញ​ព្រះ (​គឺជា​ព្រះ​អាទិទេព ផ្នែក​ពេលវេលា​ឬ​ក៏​មច្ចុរាជ ) បាន​យក​ដាវ​មួយ​មក​ហុច​ប្រគល់​ឱ្យ ។ តាម​សុបិន​នេះ​លោកគ្រូ​ចៅអធិការ​វត្ត​ភ្នំ​បាន​ទស្សន៍​ទាយ​ថា ប្តី​ប្រពន្ធ​នេះ​នឹង​បានកូន​ប្រុស ហើយ​កូនប្រុស​នេះ​នឹង​បាន​ឡើង​សោយរាជ្យ…

មុន​នឹង​នាយ​ញូ​ង​មក​ទំពោះ​ចាប់កំណើត​ជាមួយ​ម្តាយ បុរស​ជា​ឪពុក​បាន​សុបិន​ឃើញ​ព្រះ (​គឺជា​ព្រះ​អាទិទេព ផ្នែក​ពេលវេលា​ឬ​ក៏​មច្ចុរាជ ) បាន​យក​ដាវ​មួយ​មក​ហុច​ប្រគល់​ឱ្យ ។ តាម​សុបិន​នេះ​លោកគ្រូ​ចៅអធិការ​វត្ត​ភ្នំ​បាន​ទស្សន៍​ទាយ​ថា ប្តី​ប្រពន្ធ​នេះ​នឹង​បានកូន​ប្រុស ហើយ​កូនប្រុស​នេះ​នឹង​បាន​ឡើង​សោយរាជ្យ តែ​មិន​មាន​អាយុ​វែង​ទេ ។ នៅ​ពេល​ដែល​នាង​សែន​មាន​ផ្ទៃពោះ តែងតែ​ចង់​បរិភោគ​ប្រមាត់ដី (​រុក្ខជាតិ​ម្យ៉ាង​តូច​ទាប​ដូច​ស្មៅ ពណ៌​បៃតង គ្មាន​ផ្កា​ទេ ហើយ​ដែល​គេ​តែងតែ​យក​មក​ដាំ​សម្រាប់​ដាំ​លំអ​តាម​សួនច្បារ​) ។

នាយ​សួន ជា​ប្តី​តែងតែ​ទៅ​បេះ​កាត់​យក​មក​ចំអិន​ធ្វើ​អាហារ​ឱ្យ​ប្រពន្ធ​បរិភោគ​តាម​ចំ​នង់​ជា​ប្រក្រតី ។ គ្រប់​ថ្ងៃខែ​ពេលវេលា​កាលណា គឺ​នៅ​ថ្ងៃ​ទី​៦​កើត ខែ​ពិសាខ ឆ្នាំថោះ ព​.​ស ១១៥៤ គ​.​ស ៦១២ នាង​សែន​សម្រាល​បានកូន​ប្រុស​ម្នាក់ ដូច​ហោរា​ទស្សន៍​ទាយ​មែន ។ ទារក​នោះ​មាន​សម្បុរ​ពណ៌​ខ្មៅ​ស្រអែម​ស្វាយ ដែល​ជា​ហេតុ​នាំ​ឱ្យ​ម្តាយ​ឪពុក​ដាក់​ឈ្មោះ​ហៅ​ថា ញូ​ង​ សព្វថ្ងៃគេហៅ លោកតាដំបងគ្រញូង ។ នាយ​ញូ​ង​មាន​ដើម​កំណើត​នៅ​ស្រុក​សួន​មង្ឃុត​មាន​ឪពុក​ឈ្មោះ សួន ម្តាយ​ឈ្មោះ សែន ។

លុះ​ចូល​ដល់​វ័យ​ល្មម​នឹង​សិក្សា​បាន​កុមារ​ញូ​ង ត្រូវ​បាន​ឪពុក​ម្តាយ​យក​ទៅ​ឱ្យ​រៀនសូត្រ​ក្នុង​សាលា​លោកគ្រូ​ចៅអធិការ​វត្ត​ភ្នំ​ជា​បន្តបន្ទាប់​រហូត​មក ។ សម័យ​កាលនោះ​ដែល​ព្រះបាទ​ស័ង្ខ​ចក្រ ឬ​ស្តេច​គំលង់​ព្រះមហាក្សត្រ​ខ្មែរ​ទី​១៥ ចូល​ទិវង្គត​ទៅ​ព្រះរាជបុត្រ​របស់​ព្រះ​អង្គ​ព្រះ​នាម​ចក្រ​ព័​ត្រ​បាន​ឡើង​សោយរាជ​ស​ម្ប​តិ្ត​គ្រប់គ្រង​ប្រទេស​កម្ពុជា​បន្ត​ពី​ព្រះ​បិតា​ក្នុង​ព្រះ​ជន្ម​២១​វស្សា ។ ពិធី​អភិសេកព្រះ​ចក្រ​ព័​ត្រ​ជា​ព្រះមហាក្សត្រ​បាន​ប្រារព្ធ​យ៉ាង​ឱឡារិក ដែល​ព្រះ​អង្គជា​ស្តេច​ខ្មែរ​ទី​១៦​ហើយ មាន​ព្រះរាជ​បរម​នាម​ថា ព្រះបាទ​សម្តេចព្រះ​ចក្រពត្រាធិរាជ​បរមបពិត្រ ហើយ​ព្រះ​អង្គ​គង់នៅ​ព្រះ​បរមរាជវាំង​មហានគរ​ដដែល និង​មាន​ព្រះរាជា​បុត្រ​ពីរ​ព្រះ​អង្គ បុត្រ​ច្បង​ព្រះ​នាម​បទុម​កុមារ ប្រ​សូត្រ​នៅ​ឆ្នាំវក និង​ព្រះរាជបុត្រ​បន្ទាប់​ព្រះ​នាម​សិរី​កុមារ ប្រ​សូត្រ​នៅ​ឆ្នាំរកា ។

ជាមួយ​គ្នា​នេះ​អ្នក​ម្នាង​កែវ ត្រូវជា​មហេសី​ម្នាក់​ទៀត​របស់​ស្តេច​ចក្រ​ព័​ត្រ​ក៏​មានគភ៌​ដែរ គឺ​នៅ​ក្នុង​ឆ្នាំជូត ព​.​ស ១៥៤៤ ត្រូវជា​គ​.​ស ១ ០០០​។ សម័យមួយ​ព្រះរាជា​បាន​ចេញ​បញ្ជា​ឱ្យ​នាម៉ឺន​សព្វ​មុខមន្ត្រី​កេណ្ឌ​ប្រជានុរាស្ត្រ​គ្រប់​ខេត្ត​ខណ្ឌ​ឱ្យមក​កាប់​ឈើ​ជញ្ជូន​ថ្ម​សាងសង់​ព្រះ​បរមរាជវាំង និង​បាចទឹក​សំអាត​ស្រះ​អូរ​ប្រឡាយ​តូច​ធំ​ក្នុង​ព្រះ​នគរ ។

ក្នុង​ចំនោម​ប្រជាជន​កំណែន​ទាំងនោះ​គេ​ឃើញ​មាន​បុរស​ម្នាក់​មាឌ​មាំ​រាង​ធំ​សម្បុរ​ខ្មៅ ឈ្មោះ នាយ​ញូ​ង ។ នាយ​ញូ​ង​ត្រូវ​ចៅហ្វាយខេត្ត​ចាត់​ឱ្យធ្វើ​ជា​មេ​រយ​ពួក​កំណែន ហើយ​បញ្ជូន​ទៅ​បំពេញការងារ​ឯ​មហានគរ ។ ក្រុម​របស់​នាយ​ក្រ​ញូ​ង ត្រូវ​គេ​បង្គាប់​ឱ្យទៅ​កាប់​ឈើ និង​ជញ្ជូន​ថ្ម នៅ​ជើងភ្នំ​ដងរែក ។ ក្រុម​កំណែន​ខ្លះ​ទៀត​ក៏​មាន​ទៅ​ធ្វើការ​ឯ​ភ្នំ​គូលែន​ដែរ ។ ព្រឹ​ត្ត​ការណ៍​កំណែន​នេះ​បាន​ធ្វើ​ឱ្យ​ប្រជាជន​ខ្មែរ​ទាំងប្រុស​ទាំងស្រី​ខឹងសម្បារ​ក្តៅក្រហាយ​គ្រប់​ៗ​គ្នា ។ គឺ​ដោយសារ​ខ្លាច​អំណាច​ស្តេចខ្លា​ច​ទទួលទោស ម្ល៉ោះហើយ​ម្នាក់​ៗ​ចេះ​តែ​ខាំមាត់​សង្កត់​ធ្មេញ​គោរព​ធ្វើ​តាមតែ​បញ្ជា​ទៅ ។

ថ្ងៃមួយ​នាយ​ញូ​ង​ត្រូវ​ដល់​វេន​នៅ​ចាំ​ជំរុំ ហើយ​មាន​ភារកិច្ច​ដាំ​ស្ល ចំអិនម្ហូប​អាហារ​សំរាប់​សមាជិក​ក្រុម​កំណែន​ឯទៀត​ដែល​ទៅ​បំពេញភារកិច្ច ។ វេលា​ដាំបាយ​ឆ្អិន​កាលណា​នាយ​ញូ​ងរ​ក​អ្វី​មិន​បាន​មក​ជ្រួយបាយ​ក៏​ងាកឆ្វេង​ស្តាំ ស្រាប់តែ​ក្រឡេក​ឃើញ​មែក​ដើម​រកា​ខ្មៅ នាយ​ញូ​ង​ក៏​ឈោង​ចាប់​យក​មែក​ដើម​រកា​ខ្មៅ​នេះ​មក​ជ្រួយបាយ​រំពេច​ភ្លាម​នោះ​បាយ​ដែល​មាន​ពណ៌​សស្គុះ​ក៏​ប្រែ​ក្លាយជា​ខ្មៅ​វិញ ដោយ​ក្តី​ហេវ​ហត់ និង​ឃ្លាន​ផង​នាយ​ញូ​ង​ក៏​បរិភោគ បាយ​ពណ៌​ខ្មៅ​នោះ​ទាល់តែ​អស់ពី​ខ្ទះ ។ បន្ទាប់​មក​នាយ​ញូ​ង​ក៏​ចាប់ផ្តើម​ដាំបាយ​ជា​ថ្មី​សំរាប់​សមាជិក​កំណែន​ឯទៀត ។

តែ​ម្តងនេះ​ដល់​ពេល​នាយ​ញូ​ងរ​ក​មែក​ដើម​រកា​ខ្មៅ​នោះ​មក​ជ្រួយបាយ ស្រាប់តែ​មែកឈើ​នោះ​បាត់​ស្រមោល​រក​មិនឃើញ មែក​ដើម​រកា​ខ្មៅ​ដែល​បាន​នោះ​គេ​មិនដឹង​ឡើយ​ថា ជា​មន្តអាគម​របស់​ទេវតា ឬ​ខ្មោច​អារក្ស​យក​មក​ដាក់ ហើយ​លាក់​បំបាំង​វិញ ! ប៉ុន្តែ​បើ​តាម ពង្សាវតារ​វត្ត​ទឹក​វិល​ក្នុងស្រុក​ស្អាង ខេត្តកណ្តាល​បាន​សរសេរ​កត់ត្រា​ទុក​មក​ថា ដោយ​គុណបុណ្យ​បារមី​នាយ​ញូ​ង​នឹង​ត្រូវ​បាន​ធ្វើ​ជា​ស្តេច​ទើប​បានជា​ទេវតា​មក​ដាក់​បណ្តុះ​ឱ្យ​មាន​ដើម​រកា​ខ្មៅ​ដុះ​នៅ​ចំ​កណ្តាល​កន្លែង​ដែល​ពួក​កំណែន​របស់​នាយ​ញូ​ង​ត្រូវ​មក​បោះជំរុំ​តាំងទី​យ៉ាង​ដូច្នេះ ។

គ្រាន់តែ​បរិភោគ​បាយ​នោះ​ឆ្អែត នាយ​ញូ​ង​ក៏​ចាប់ផ្តើម​មាន​កម្លាំង​ខ្លាំងក្លា​កើតឡើង​ប្រឺ​ស​ៗ ជា​លំដាប់​ដោយ​មិនដឹង​ខ្លួន ។ គឺ​នៅ​ពេល​ដែល​នាយ​ញូ​ង​ចាប់​ទាញ​ពត់​មែក​ដើមឈើ​ទាល យក​មក​ដាក់​ព្យួរ​សង្រែក​បាយ​ទើប​នាយ​ដឹង​ថា មា​នក​ម្លាំ​ាំ​ង​ខ្លាំង​អស្ចារ្យ​ស្មើរ​នឹង​ដំរីសារ​ប្រាំពីរ នាយ​ញូ​ង​អាច​ពត់​កាច់ និង​ដក​ដើមឈើ​ទាល​បាន​យ៉ាង​ងាយស្រួល​មិនបាច់​ខំ ។ ក្រុម​កំណែន​ទាំងអស់ កាលបើ​ឃើញ​ម​ហិ​ទ្ធិ​រិ​ទ្ធិ​បារមី នាយ​ញូ​ង សមាជិក​កំណែន​ទាំងនោះ ក៏​នាំ​គ្នា​បាក់​ខ្លបខ្លាច​កោតស្ញប់ស្ញែង គោរព​បូជា​ទុកជា​អ្នកមាន​បុណ្យ​ដោយ​ម្នាក់​ៗ​យល់ និង​ជឿ​ថា នាយ​ញូ​ង​ជា​តួអង្គ​ព្រះបាទ​ធម្មិក​ដែល​យាងចុះ​មក​ចាប់កំនើត​ជា​មនុស្សលោក ដើម្បី​ស្រោចស្រង់ និង​លើក​ស្ទួយ​តម្កើង​ព្រះពុទ្ធ​សាសនា ។ ចំពោះ​រឿង​នេះ​នឹង​មាន​ផ្សាយ​ជូន​នៅ​វគ្គ​បន្ត​ទៀត ៕ កែសម្រួលដោយ ៖សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ