សោកស្តាយ! តារាសម្តែងជើងចាស់ដ៏ល្បីកូរ៉េ លោក Lee Soon-jae ទទួលមរណភាពនៅថ្ងៃនេះ
ប្រទេសកូរ៉េខាងត្បូង ៖ តារាសម្តែងជើងចាស់ដ៏ល្បីរបស់ប្រទេសកូរ៉េខាងត្បូង លោក Lee Soon-jae បានទទួលមរណភាព នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥…
ប្រទេសកូរ៉េខាងត្បូង ៖ តារាសម្តែងជើងចាស់ដ៏ល្បីរបស់ប្រទេសកូរ៉េខាងត្បូង លោក Lee Soon-jae បានទទួលមរណភាព នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥…
ប្រទេសកូរ៉េខាងត្បូង ៖ តារាសម្តែងជើងចាស់ដ៏ល្បីរបស់ប្រទេសកូរ៉េខាងត្បូង លោក Lee Soon-jae បានទទួលមរណភាព នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ ក្នុងជន្មាយុ ៩១ ឆ្នាំ ដោយជរាពាធ។ នេះបើតាមការប្រកាសពីក្រុមគ្រួសារលោកផ្ទាល់ ដ្បិតតារាសម្ដែងឆ្នើមរូបនេះ បានតស៊ូនឹងបញ្ហាសុខភាពតាំងពីចុងឆ្នាំ ២០២៤ ដែលបានបង្ខំឱ្យលោកដាក់ចុះការងារសិល្បះទាំងអស់ ដើម្បីផ្ដោតលើការព្យាបាលជំងឺ។
លោក Lee គឺជាតារាសម្តែងម្នាក់ក្នុងចំណោមតារាសម្តែងពោរពេញដោយទេពកោសល្យ និងទទួលបានការគោរពខ្លាំងបំផុតរបស់ប្រទេសកូរ៉េខាងត្បូង។ លោកបានបង្ហាញខ្លួនក្នុងរឿងភាគទូរទស្សន៍សំខាន់ៗប្រហែល ១៤០ រឿង រួមនឹងខ្សែភាពយន្ត និងការសម្តែងក្នុងកម្មវិធីជាច្រើនក្នុងរយៈពេលជាង ៦ ទសវត្សរ៍កន្លងមកនេះ។
កើតនៅថ្ងៃទី ១៦ ខែ វិច្ឆិកា ឆ្នាំ ១៩៣៤ នៅក្នុងទីក្រុង Hoeryong ភាគខាងជើងខេត្ត Hamgyong បច្ចុប្បន្ននៅទឹកដីប្រទេសកូរ៉េខាងជើង ក្រុមគ្រួសារលោក Lee បានផ្លាស់ទៅទីក្រុងសេអ៊ូល មុនសង្គ្រាមកូរ៉េឆ្នាំ ១៩៥០-៥៣។ លោកបានចាប់ផ្តើមសម្តែងនៅពេលលោកបានចូលរៀននៅសាកលវិទ្យាល័យជាតិសេអ៊ូល ដោយបានបង្ហាញខ្លួនជាលើកដំបូងក្នុងរឿង «Beyond the Horizon» ឆ្នាំ ១៩៥៦។
ការសម្តែងដ៏សំខាន់មួយក្នុងអាជីពរបស់លោកបានកើតឡើងនៅក្នុងរឿងភាគទូរទស្សន៍ដ៏ល្បី «What Is Love?» នៅឆ្នាំ ១៩៩១-៩២ ដ៏មានប្រជាប្រិយភាពបំផុត។ ក្រៅពីនោះ លោកក៏បានដើរតួសំខាន់ក្នុងរឿងភាគប្រវត្តិសាស្ត្រជាច្រើនផងដែរ។ ឈានចូលវ័យ ៧០ ឆ្នាំ លោកបានពង្រីកអាជីពសម្តែង ដោយចូលរួមសម្តែងក្នុងរឿងបែបកំប្លែងដ៏ពេញនិយម «High Kick!» ឆ្នាំ ២០០៦ និង «High Kick Through the Roof» ឆ្នាំ ២០០៩ និងទទួលបានការគាំទ្រយ៉ាងខ្លាំងពីបណ្តាអ្នកទស្សនាវ័យក្មេងជំនាន់ក្រោយ។
ការស្រឡាញ់អាជីពនេះ បានធ្វើឱ្យលោកបន្តសម្តែងរហូតដល់អាយុ ៨០ ឆ្នាំ និងយ៉ាងសកម្មរហូតដល់ចុងឆ្នាំ ២០២៤ និងក្លាយសិល្បករឈ្នះពានរង្វាន់ «KBS Drama Awards» វ័យចំណាស់ជាងគេកាលពីឆ្នាំមុន។
ក្រៅពីអាជីពជាតារាសម្តែង លោក Lee Soon-jae ក៏ធ្លាប់ប្រឡូកចូលឆាកនយោបាយក្នុងរយៈពេលខ្លីផងដែរ ដោយត្រូវបានជ្រើសរើសជាសមាជិកសភានៅឆ្នាំ ១៩៩២ នៃគណបក្សសេរីនិយមប្រជាធិបតេយ្យ ដែលកាន់អំណាចនៅពេលនោះ៕ ប្រភព ៖ Korea Herald និង Korea Times




ចែករំលែកព័តមាននេះ