ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ អញ្ជើញ​ចុះ​ពិនិត្យ​ការងារ​ប្រាសាទមេបុណ្យខាងលិច

6 ខែ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ នៅ​ថ្ងៃ​ទី​១៣ ខែធ្នូ ឆ្នាំ​២០២៥​ លោក​ជំទាវ​បណ្ឌិត​សភាចា​រ្យ ភឿ​ង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​អាជ្ញាធរ​ជាតិ​អប្សរា អមដំណើរ​ដោយ​ថ្នាក់ដឹកនាំ និង​អ្នកជំនាញ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​អញ្ជើញ​ចុះ​ពិនិត្យ​វឌ្ឍនភាព​ការងារ និង​ផ្តល់​អនុសាសន៍​ណែនាំ​ក្នុង​ការ​អនុវត្ត​ការងារ​ជាក់ស្តែង នៅ​ប្រាសាទមេបុណ្យខាងលិច​។

លោក​ជំទាវ ភឿ​ង ស​កុ​ណា បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចការ​ទាំងនោះ ព្រមទាំង​បាន​កោតសរសើរ​ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​របស់​អ្នកជំនាញ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា ទាំងអស់​ដែល​កំពុងធ្វើការ​យ៉ាង​យកចិត្តទុកដាក់ និង​អត់ធ្មត់​បំផុត​ក្នុង​ការ​អភិរក្ស​មរតក​ដូនតា​៕

<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>