ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីតអ្នកដឹកនាំរឿង​ជើងចាស់មួយរូប​ ឈឺធ្ងន់ កំពុងសង្គ្រោះបន្ទាន់ និងជួបការខ្វះខាតយ៉ាងខ្លាំង​

3 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ អតីត​អ្នកដឹកនាំ​រឿង​ដ៏​មានកេរ្តិ៍ឈ្មោះ​មួយ​រូប​លោក សាក់ ស៊ី​ថន កំពុង​ពើបប្រទះ​នូវ​ជំងឺ​ប្រចាំ​កាយ រួម​ផ្សំ​នឹង​ភាព​ចាស់ជរា ផង​នោះ កំពុង​ស្ថិត​ក្នុង​ការ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរ​ពេ​ទ្យ​ ស្រប​ពេល​ដែល​ក្រុម​គ្រួសារ​កំពុង​ជួប​ការ​ខ្វះខាត​យ៉ាង​ខ្លាំង ។

ស្ថិត​ក្នុង​ស្ថានភាព​នេះ ដោយសារ​ទីទាល់​ខ្លាំង ក្រុម​គ្រួសារ​របស់​លោក​បាន​ដង្ហោយ​រក​ជំនួយ​ពី​សប្បុរសជន​នានា ជា​ពិសេស​បណ្តា​អ្នក​សិ​ល្បះ​ដែល​ស្គាល់​លោក ដើម្បី​មាន​លទ្ធភាព​ទិញ​ថ្នាំលេប​សម្រាប់​ព្យាបាល​ជំងឺ ។

បើ​យោង​ការ​បង្ហោះ​លើ​បណ្តាញ​សង្គម​ពី​តារា​សម្តែង​លោក សា​វី​ន ហ្វី​លី​ព បានអោយ​ដឹង​ថា លោក សាក់ ស៊ីថន ជា​អ្នកដឹកនាំ​រឿង​ជេ​ី​ង​ចាស់​វ័យ​ជរា​ម្នាក់ អាយុ​៧២​ឆ្នាំ ពេល​នេះ​កំពុង​សង្គ្រោះ​បន្ទាន់​នៅ​ពេទ្យ​លោកសង្ឃ​តាំងពី​ម្សិលមិញ​ពេល​ថ្ងៃ​។

លោក​បន្ត​ថា គាត់​ធ្លាប់​បាន​កសាង​ស្នាដៃ​រឿង​ប្រវត្តិសាស្ត្រ​ជា​ច្រើន​ដូច​ជា​រឿង តេ​ជោ​ដំ​ឌិន ភូមិ​តិ​រិ​ច្ឆា​ន ផ្កា​ស្រពោន ជ្រោះ​ស្នេហ៍​ពេ​ជនិល ។​ល​។

លោក​បញ្ជាក់​ថា គាត់​មាន​ជីវភាព​ខ្សត់ខ្សោយ​ណាស់ មិន​មាន​លុយ​ទិញ​ថ្នាំលេប​ជា​ប្រចាំ​($65​ក្នុង​មួ​យស​ប្ដា​ហ៍​)​និង​គ្មាន​លុយ​បង់ថ្លៃ​កាតដើ​ម្បី​បាន​ចូល​ជា​សមាជិក​របស់​សមាគម​សិល្បករ​ខ្មែរ​នឹង​គេ​ទៀត​ផង នេះ​បើតា​មកា​រលើក​ទ្បើ​ង​អោយ​ដឹង​ពី​អ្នកស្រី សាក់ សក្ការៈ​បុប្ផា អតីត​តារា​សម្ដែង​ម្នាក់​មក​ខ្ញុំ​ផ្ទាល់​មុន​នេះ ហើយ​គាត់​ត្រូវជា​កូនស្រី​ប​ង្កើតរបស់​លោក សាក់ សា​ថន ។

លោក​បន្ថែម​ថា នេះ​ជា​ការ​ផុស​លើ​ក​ទី​ពីរ​របស់ខ្ញុំ​ក្នុង​នាម​ជា​សិល្បករ​ភាពយន្ត​ឯករាជ្យ​ម្នាក់ ខ្ញុំ​សូម​អំពាវនាវ​ជា​ថ្មី​ម្ដងទៀត​ដល់​បងប្អូន​ដែល​ជា​អ្នកសិល្បៈ​ដូច​គ្នា​ទាំងអស់ និង​សប្បុរសជន​នានា សូម​មេត្តា​ប​ឈ្ឈប់​នូវ​ការ​រើស​អើ​​ង​ដល់​រូប​គាត់​និង​អាណិត​មេត្តា​ជួយ​ទៅ​សួរសុខទុក្ខ​គាត់​ផង យ៉ាង​ហោច​ណាស់​គាត់​ក៍​ធ្លាប់​ជា​អតីត​អ្នកដឹកនាំ​រឿង​ល្បីឈ្មោះ​ម្នាក់​ដែរ​ក្នុង​សង្គម​សិល្បៈ​របស់​យើង​។ តេ​លេ​ក្រាម​កូនស្រី​គាត់ +855 87 858 562 , QR code ខាង​លេ​ី​ជា​របស់​កូនស្រី​គាត់​ផ្ទាល់ ៕