សហគមន៍ក្នុងភូមិស្រែប្រិយ៍ ស្រុកកំពង់ត្រឡាច នៅតែបន្តមរតកដូនតាធ្វើ «សាជី»
- កំពង់ឆ្នាំង
ខេត្តកំពង់ឆ្នាំង ៖ នៅក្នុងឱកាសជួបសំណេះសំណាលជាមួយអ្នកគ្រូខាត ម៉ៃនះ គ្រូបង្គោលបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដូនតាដល់សិស្សក្រីក្រនៅក្នុងសហគមន៍ ស្ថិតក្នុងភូមិស្រែប្រិយ៍ ឃុំអូរឬស្សី នាព្រឹកថ្ងៃទី ២៨ ខែកញ្ញាឆ្នាំ ២០២៥ ឯកឧត្តមបណ្ឌិត ហ៊ឺ វីរះ អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង បានជំរុញដល់ ថ្នាក់ដឹកនាំមន្ត្រីជំនាញនៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ឆ្នាំង សូមបន្តយកចិត្តទុកដាក់ដល់សហគមន៍ធ្វើ សាជី ក៏ដូចជាសហគមន៍ផ្សេងទៀត ដែលមានជំនាញ មរតកដូនតា ដើម្បីឲ្យបន្តគង់វង្សយូរអង្វែងព្រោះបច្ចុប្បន្នកំពុងប្រឈមនឹងការបាត់បង់ដែលយើងត្រូវចូលរួមថែរក្សាជាចាំបាច់។
ឯកឧត្តម អ្នកតំណាងរាស្ត្រ បានបន្តថា ការផលិត សាជី គឺជាជំនាញវិជ្ជាជីវៈដូនតាមួយក្នុងចំណោមជំនាញវិជ្ជាជីវៈដូនតាជាច្រើនទៀតនៃកម្មវិធីជំនួយសង្គមរបស់រាជរដ្ឋាភិបាលតាមរយៈក្រសួងវប្បធម៌និងវិចិត្រសិល្បៈដែលជាកម្មវិធីអន្តរាគមន៍សម្រាប់ជាប្រយោជន៍ដល់ប្រជាជនក្រីក្រនិងងាយរងគ្រោះឆ្លើយតបទៅនឹងការអភិវឌ្ឍន៍ធនធានមនុស្ស ហិរញ្ញប្បទាន ដោយចំណូលថវិកាជាតិនិងជំនួយអភិវឌ្ឍន៍ផ្លូវការ។
អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំងក៏បានថ្លៃនូវការកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់អ្នកគ្រូបង្គោល ក៏ដូចជាសិស្សតែចូលមកខាត់រៀន ក្នុងការផ្ទេរនឹងទទួលយក ចំណេះដឹងជំនាញវិជ្ជាជីវៈដូនតាធ្វើ សាជី ដល់អ្នកបន្តវេនដើម្បីរួមមចំណែកថែរក្សាមរតកវប្បធម៌អរូបីមួយនេះឲ្យបានស្ថិតស្ថេរ យូរវង្វែងព្រមទាំងបានផ្សារភ្ជាប់ទៅនឹងសហគមន៍ដទៃទៀត។
បើតាមការបញ្ជាក់របស់អ្នកគ្រូ ខាត ម៉ៃណាស់ ជាគ្រូបង្គោល បង្ហាត់សិស្សធ្វើសាជីបានបញ្ជាក់ថា បច្ចុប្បន្នមានសិស្សមករៀនធ្វើសាជីជាង ១០នាក់ ចំពោះដសាជីធ្វើបានលក់ក្នុងតម្លៃសាជីមួយ ពី១ម៉ឺន៥ពាន់ ទៅ ២ម៉ឹន៥ពាន់រៀល តាមតូចតាមធំ ។ សាជីផលិតឡើងគឺសម្រាប់គ្របម្ហូបចំណីអាហារនិងពិធីសាសនារបស់ជនជាតិខ្មែរអ៊ិស្លាមផងដែរ ៕












ចែករំលែកព័តមាននេះ