គិតត្រឹមរសៀលថ្ងៃ២០ កញ្ញា ដំណើរថ្មើរជើងរបស់ កញ្ញា កុយ អេនណា បានមកដល់ស្រុកសូទ្រនិគមហើយ
- សៀមរាប
ខេត្តសៀមរាប ៖ លោក គិម វណ្ណៈ អភិបាលនៃគណៈអភិបាលស្រុកសូទ្រិគម រួមជាមួយមន្ត្រីរាជការ កងកម្លាំង និងប្រជាពលរដ្ឋ បានរីក…
ខេត្តសៀមរាប ៖ លោក គិម វណ្ណៈ អភិបាលនៃគណៈអភិបាលស្រុកសូទ្រិគម រួមជាមួយមន្ត្រីរាជការ កងកម្លាំង និងប្រជាពលរដ្ឋ បានរីក…
ខេត្តសៀមរាប ៖ លោក គិម វណ្ណៈ អភិបាលនៃគណៈអភិបាលស្រុកសូទ្រិគម រួមជាមួយមន្ត្រីរាជការ កងកម្លាំង និងប្រជាពលរដ្ឋ បានរីក រាយស្វាគមន៍ការធ្វើដំណើរដោយថ្មើរជើងរបស់កញ្ញា កុយ អេនណា បានមកដល់ស្រុកសូទ្រនិគម ដោយ សុវត្ថិភាព ។
ការអញ្ជើញដល់របស់ កញ្ញា អេន ណា ក៏មានវត្តមាន មន្ត្រីរាជការ និងប្រជាពលរដ្ឋតាមដងផ្លូវ បានចូល រួមបរិច្ចាគថវិកាជូនដល់ កញ្ញា ដើម្បីជួយដល់កុមារ ឬជនពិការនៅកម្ពុជាផងដែរ។
សូមបញ្ជាក់ថា កញ្ញា កុយ អេនណា បានចេញដំណើរពីរាជធានីភ្នំពេញកាលពីថ្ងៃទី ៤ ខែកញ្ញា ឆ្នាំ២០២៥ ដោយថ្មើរជើងមកកាន់គោលដៅខេត្តសៀមរាប ក្រោមប្រធានបទ “ដើរដោយក្តីសង្ឃឹម ដើរ ដើម្បីទេសចរណ៍” ផ្សារ ភ្ជាប់ក្តីសង្ឃឹម ដើម្បីកុមារ ឬជនពិការនៅកម្ពុជា និងផ្សព្វផ្សាយទេសចរណ៍ក្នុងប្រទេសកម្ពុជា ក្រោមម្លប់សន្តិភាព ៕
ចែករំលែកព័តមាននេះ