ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធនា​គារ​អេស៊ីលីដា​ទទួល​​បាន​ការ​​ប្រមូល​​ពន្ធ​អាករគ្រប់​​ប្រភេទ អតិថិជន​​​និង​សាធារណ​ជន​អាច​​បង់​នៅ​តាម​ការិយាល័យ​ចំនួន​251

11 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ ដោយ​មាន​ការ​ជឿ​ទុក​ចិត្ដ​ពី​អតិថិជន​ និង​រាជ​រដ្ឋាភិបាល​កម្ពុជា​នោះ​ ពេល​នេះ​ ធនាគារ​អេស៊ីលីដា​ ភីអិលស៊ី​ ទទួល​បាន​ការ​ប្រមូល​ពន្ធ​អាករ​គ្រប់​ប្រភេទ​ពី​អគ្គ​នាយក​ដ្ឋាន​ពន្ធដារ​នៃ​ក្រសួង​សេដ្ឋកិច្ច​និង​​ហិរញ្ញ​វត្ថុ​ ។​

យោង​តាម​អនុស្សរណៈ​យោគយល់​គ្នា​រវាង​ក្រសួង​សេដ្ឋកិច្ច​និងហិរញ្ញវត្ថុ​ ជា​មួយ​ធនាគារ​អេស៊ីលីដា​ ភីអិលស៊ី​ ចុះថ្ងៃ​ទី​២៧​ វិច្ឆិកា​ ឆ្នាំ​២០១៣​ ស្ដី​ពី​ការប្រើប្រាស់​សេវាកម្ម​របស់​ធនាគារ​អេស៊ីលីដា​ ភីអិលស៊ី​ សម្រាប់ប្រតិបត្ដិ​ការ​ចំណូល​ចំណាយ​ថវិកា​រដ្ឋ​អនុវត្ដ​ទូទាំង​ប្រទេស​ និង​យោង​តាម​សេចក្ដី​ជូន​ដំណឹង​លេខ​១០៤៣​ អពជ ចុះថ្ងៃ​ទី​២៥​ មេសា​ ឆ្នាំ​២០១៤​ របស់​អគ្គ​នាយកដ្ឋាន​ពន្ធដារ​ នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ ស្ដី​ពី​បែប​បទ​នៃ​ការ​បង់ប្រាក់​ពន្ធ​អាករ​គ្រប់ប្រភេទ​នៅ​ធនាគារ​អេស៊ីលីដា​ ភីអិល​ស៊ី​ ដូច្នេះ​ អតិថិជន​ និងសាធារណជន​​ដែល​ជាប់​ពន្ធ​អាច​មក​បង់ពន្ធ​អាករ​គ្រប់ប្រភេទ​ ពន្ធ​អចលលទ្រព្យ​ និង​ប្រាក់​ទោសទណ្ឌ​នៅ​តាម​គ្រប់​ការិយាល័យ​ធនាគារ​អេស៊ីលីដា​ ភីអិលស៊ី​ ដែល​ស្ថិត​នៅ​ជិត​បំផុត​ក្នុង​ទូទាំង​រាជ​ធានី​ ខេត្ដ​ ក្រុង​ ស្រុក​ចំនួន​២៥១ការិយាល័យ​​ ។​

ខាង​ក្រោម​នេះ​គឺ​លេខ​គណនី​របស់អគ្គ​នាយក​ដ្ឋាន​ពន្ធដារ​និង​សាខា​ពន្ធដារ​ដែល​ទទួល​ការ​បង់ប្រាក់ពន្ធ​គ្រប់ប្រភេទ​ ។​