យោងតាមគេហទំព័របរទេសចេញផ្សាយកាលពីពេល ថ្មីៗនេះ ឱ្យដឹងថា ក្រុមហ៊ុនជប៉ុន Sony បាននាំយកស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួន គឺSony Xperia Z2 ដាក់លក់នៅតៃវ៉ាន់ ក្នុងតម្លៃ ៧៨២ដុល្លារអាមេរិក ។ លក្ខណៈពិសេសរបស់ស្មាតហ្វូនមួយនេះ គឺទំហំអេក្រង់ ៥.២អីុញ កម្រិតពន្លឺភ្លឺច្បាស់ FULL HD Display ។ ប្រភេទ Processor quad-core 801 ដែលប្រើប្រាស់ក្នុងល្បឿន ១.០ជីហ្គាហឺត (GHz) ។ RAM 3 ជីហ្គាបៃ (GB) អាចផ្ទុកអង្គចងចាំរហូតដល់ ១៦ជីហ្គាបៃ (GB) ព្រមទាំងប្រើប្រាស់ memory កាត microSD ទៀតផង ។
ស្មាតហ្វូនមួយប្រភេទនេះ បានដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 4.4 និងមានប្រព័ន្ធទាក់ទងដូចជា Wi-Fi Bluetooth 4G និងNFC ដែលជាកញ្ចប់បម្រើកម្មវិធីអាចប្រើប្រាស់ក្នុងល្បឿនលឿន ។ ថាមពលថ្មប្រើប្រាស់ គឺ៣២០០ mAh ។ កាន់តែពិសេសជាងនេះទៅទៀតនោះ គឺស្មាតហ្វូននេះ មានប្រព័ន្ធការពារការជ្រាបទឹកទៀតផង។ លោក Kazuo Hirai និយាយថា តៃវ៉ាន់គឺជាកន្លែងទីមួយក្នុងការស្វែងរកទីផ្សារភាគហ៊ុនក្នុងចំណោមប្រទេសមួយចំនួនទៀត ។ ក្រៅពីតៃវ៉ាន់ ក្រុមហ៊ុន Sony គ្រោងនឹងដាក់លក់ក្នុងប្រទេសសិង្ហបុរី ព្រមទាំងបណ្តាប្រទេសមួយចំនួនក្នុងទី្វបអឺរ៉ុបផងដែរ ។ ព្រឹត្តិការណ៍មួយនេះ នឹងបន្តរហូតដល់ថ្ងៃទី១៣ មេសា ឆ្នាំ២០១៤ ៕
ចែករំលែកព័តមាននេះ