រាជធានីភ្នំពេញ ៖ អគ្គិភ័យដែលបានលេបត្របាក់ផ្ទះប្រជាពលរដ្ឋកាលពីវេលាម៉ោង១និង៥០នាទីរំលងអធ្រាត្រថ្ងៃទី ៣០មេសា២០១៤ នៅក្នុងភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌមានជ័យ បានរលត់អស់វិញហើយនៅវេលាម៉ោង៣និង៣០នាទីទាបភ្លឺថ្ងៃដែដែលនេះ។
លោក នេត វន្ថាប្រធាននាយកដ្ឋានការិយាល័យបង្ការនិងពន្លត់អគ្គិភ័យរាជធានីភ្នំពេញបានឱ្យដឹងថា អគ្គិភ័យនេះបានឆាបឆេះផ្ទះប្រជាពលរដ្ឋក្នុងរយះពេល ១ម៉ោង៤០នាទី(ចាប់ផ្តើមឆេះនៅម៉ោង១និង៥០នាទីរំលងអធ្រាតហើយរលត់ទៅវិញនៅម៉ោង៣និង៣០នាទីទាបភ្លឺ )។លោកបានបន្តទៀតថា អគ្គិភ័យនេះបានលេបត្របាក់ផ្ទះប្រជាពលរដ្ឋអស់ចំនួន២០ខ្នងទាំងស្រុងប៉ុន្តែពុំមានអ្នករងរបួសទេ។នៅក្នុងហេតុការណ៏នេះ ការិយាល័យបង្ការនិងពន្លត់អគ្គិភ័យរាជធានីភ្នំពេញបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់ចំនួន១២គ្រឿង ជាច្រើនជើងសរុបស្មើរនិង៤៤ឡានទឹក។
អគ្កិភ័យនេះផ្តើមចេញពីផ្ទះប្រជាពលរដ្ឋដែលបំពងចង្រិតលក់ ហើយបានបិទទ្វារផ្ទះចោលដោយសង្ស័យថាមាននៅសល់រងើកភ្លើងបានជាបង្កឱ្យមានអគ្គិភ័យនេះកើតឡើង ។ដោយសារតែផ្លូវនៅកន្លែងកើតហេតុពិបាករថយន្តបង្ការនិងពន្លត់អគ្គិភ័យចេញចូលម្យ៉ាងផ្ទះប្រជាពលរដ្ឋភាគច្រើនសង់ពីឈើប្រក់សង្ក័សីផងនោះទើបធ្វើឱ្យអគ្គិភ័យឆាបឆេះលឿនដូចេ្នះ។
ភ្លាមៗគេមិនទាន់អាចសរុបអំពីចំនួននៃការខូតខាតទ្រព្យសម្បត្តិប្រជាពលរដ្ឋមានទំហំប៉ុណ្ណានោះទ។
ព័ត៌មានលម្អិតនិងមានផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ