ខេត្តឧត្តរមានជ័យ ៖ នាព្រឹកថ្ងៃទី២៩មេសា២០១៤លោកឧត្តមសេនីយ៍ទោភូថង ឆានឆៃមេបញ្ជាការយោធភូមិភាគទី២លោកឧត្តមសេនីយ៍ត្រីថាឡាកនថាំវីនថនមេបញ្ជាការកងកម្លាំងសារះនារីលោកសានិត ខាវស្អាតអភិបាលរងខេត្តស៊ីសាកេតបានដឹកនាំមន្រ្តីគ្រប់់សា្ថប័នរួមទាំងកងកម្លាំងទាំង៣ប្រភេទសរុបចំនួន៤៥រូបចូលរួមដាំកូនឈើអាស៊ានជាមួយភាគគីកម្ពុជាដែលស្ថិតនៅចំណុចជើងភ្នំដងរ៉ែក ក្នុងឃុំត្រពាំងតាវ ស្រុកអន្លងវែង ខេត្តឧត្តរមានជ័យ។
នាឪកាសដាំកូនឈើអាស៊ានរួមគ្នាគេបានកត់់សម្គាល់់ឃើញមានវត្តមានឧត្តមសេនីយ៍ឯកជា ម៉នមេបញ្ជាកាយោធភូមិភាគទី៤ លោកសាន្ត វណ្ណាអភិបាលរងខេត្តឧត្តរមានជ័យ លោកមេបញ្ជាការលោកមរបញ្ជាការងកងពលព្រមទាំងពលទាហាននឹងស្ថាប័នពាក់់ព័ន្ធជាច្រើនរួបផងដែរ។
ឧត្តមសេនីយ៍ទោនួន នៅមេបញ្ជាការរងយោធភូមិភាគទី៤បានមានប្រសាសន៍ថាក្នុងការរៀបចំធ្វើពិធីដាំកូនឈើអាស៊ានរួមគ្នាទាំងពីប្រទេសនេះគឺមានគោលដៅសំខាន់់បំផុតត្រូវតែលុបបំបាត់់ក្នុងការកាប់់បំផ្លិចបំផ្លាញព្រៃឈើជាសម្បត្តិធនធានធម្មជាតិការដុតព្រៃឈើធ្វើឲ្យបាត់់បង់់ព្រៃឈើវាអាចក្លាយទៅជាតំបន់់ព្រៃរិចរឹលដូច្នេះប្រជាពលរដ្ឋ កងកម្លាំសមត្តកិច្ចរួមគ្នាមានវិធានការទប់់ស្កាត់់រាល់់សកម្មភាពទាំងនេះឲ្យបានទាន់់ពេលនឹងនាំគ្នាដាំកូនឈើឡើងវិញ។
ឧត្តមសេនីយ៍ទោនួន នៅបានបញ្ចាក់់ថានាឪកាសនោះដែរអាជ្ញាធរនឹងសមត្តកិច្ចថៃកម្ពុជាទាំងពីប្រទេសបានដាំកូនឈើអាស៊ាននឹងហូបបាយរួមគ្នាដើម្បីរឹតចងចំណងសាម្គីភាពឲ្យកាន់់តែរឹងមាំរវាងប្រទេសជិតខាងឲ្យបានល្អប្រសើដើម្បីឈានទៅរកសុខសន្តិភាពនៅតាមខ្សែបន្ទាត់់ព្រំដែនជូនដល់់ប្រជាពល។
ចែករំលែកព័តមាននេះ