ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនធម្មតា​! ជើង​ថ្មី​២​រូប​ធ្វើ​ឱ្យ​អ្នក​ទស្សនា​​សរសើរ​មិន​ដាច់​ពី​មាត់​លើ​សង្វៀន

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​សង្វៀន​នៅ​ក្នុង​ព្រឹត្តិការណ៍ Boostrong Fighter on Fire របស់​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ កាលពី​ថ្ងៃ​ទី​២០ តុលា…

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​សង្វៀន​នៅ​ក្នុង​ព្រឹត្តិការណ៍ Boostrong Fighter on Fire របស់​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ កាលពី​ថ្ងៃ​ទី​២០ តុលា ឆ្នាំ​២០១៩ ដែល​ជា​ការ​ប្រកួត​អន្តរជាតិ គេ​កត់​សម្គាល់ថា មិនមែន​គូប្រកួត​អន្តរជាតិ ទើប​ធ្វើ​ឱ្យ​កក្រើក​នោះ​ទេ ផ្ទុយ​ទៅ​វិញ​កីឡាករ​ជើង​ថ្មី​២​រូប គឺ​បង្គោល​ក្រហម សេក គឹ​ម​អាន និង​បង្គោល​ខៀវ ឡុ​ង សំណាង បែរជា​ទទួល​បានការ​សរសើរ​ខ្ល​ង​ក្លា​ទៅ​វិញ ក្រោយ​ពេល​ប្រកួត​ចប់​។

ការ​ប្រកួត​របស់​អ្នក​ទាំង​ពីរ អ្នកខ្លះ​សរសើរ​ថា ពិតជា​មិនធម្មតា វ៉ៃ​ល្អ មើល​ជក់​ភ្នែក និង​ស្វិត​ស្វាញ​ជាង​កីឡាករ​ល្បី​ៗ​នៅ​ក្នុង​សង្វៀន​ដូច​គ្នា​នោះ​ផង​។

លោក ញាណ សុធី អ្នក​រៀបចំ​ការ​ប្រកួត​ប្រចាំ​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ និយាយ​ថា លោក​ពិតជា​សប្បាយចិត្ត​យ៉ាង​ខ្លាំង នៅ​ពេល​មានការ​សរសើរ​ថា កីឡាករ​ជើង​ថ្មី​ទាំង​ពីរ​រូប​នេះ បើក​ឆាក​ប្រកួត​គ្នា​ល្អមើល​។ តាំងពី​ទឹក​ទី​១ រហូត​ដល់​ទឹក​ចុង​ក្រោយ គឺ​អាច​និយាយ​បាន​ថា មិន​មានទឹក​ណា ដែល​កីឡាករ​បង្គោល​ខៀវ និង​បង្គោល​ក្រហម​ទាំង​ពីរ បន្ធូរ​ដៃ​ឱ្យ​គ្នា​នោះ​ទេ​។

លោក​ថា កីឡាករ​ថ្មី​ខ្លះ គឺ​ល្អ​បែប​ហ្នឹង ទើប​លោក​សប្បាយចិត្ត​ក្នុង​ការ​ដាក់​ឱ្យ​ប្រកួត ដោយ​លោក​បាន​ទាំង​ចាត់​ទុក​ថា កីឡាករ​ល្បី​ខ្លះ បើក​ប្រកួត​មិន​ខុស​ពី​ការ​ប្រឡែង​គ្នា​លើ​រេញ មិន​ស្មើ​កីឡាករ មិន​ល្បី​នោះ​ទេ​។ មួយ​នេះ វាយ​គ្នា​អស់ពី​សមត្ថភាព​ពេញ​៥​ទឹក ដោយ​កីឡាករ បង្គោល​ក្រហម បាន​ឈ្នះ​ពិន្ទុ​ទាំង​ប្រផិតប្រផើយ ដោយសារ​តែ​មានឱកាស​ទាត់​អោយ​បង្គោល​ខៀវ​ឈឺ​ជើង​ប៉ុណ្ណោះ​។

ហើយ​អ្នក​ទស្សនា​ភាគច្រើន​លាន់មាត់​នឹង​មួយគូ​នេះ​នឹង​ថា បើ​កីឡាករ​គ្រប់​គូរ​វាយ​គ្នា​បាន​ល្អ​អស់ដៃ​បែប​នេះ ច្បាស់​ណាស់​ថា វិស័យ​ប្រដាល់ នឹង​មានការ​គាំទ្រ​ខ្លាំង​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ