រាជធានីភ្នំពេញ ៖ ស្រាបៀរសឹង្ហារៀបចំកម្មវិធីដ៏អស្ចារ្យមួយគឺ SINGHA STADIUM ដែលមានការផ្សាយបន្តផ្ទាល់ពីការប្រកួតបាល់ទាត់ដ៏អស្ចារ្យរវាងក្រុមហង្សក្រហម Liverpool និងតោខៀវ Chelsea នារាត្រីថ្ងៃអាទិត្យ ទី២៧ មេសា ២០១៤ នៅក្នុងអាគារតាំងពិព័ណ៌កោះពេជ្រ ។
មហាព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ក៏មានការប្រគំតន្រ្តី និងផ្ទាំងទស្សនីយភាពការផ្សាយបន្តផ្ទាល់ពីការប្រកួតបាល់ទាត់ពិភពលោក រវាងក្រុមហង្សក្រហម Liverpool និងតោខៀវ Chelsea ដោយមានការសម្តែងពីតារាចម្រៀងល្បីៗក្នុងព្រះរាជាណាចក្រកម្ពុជា គឺលោក ឆាយ វីរៈយុទ្ធ, កញ្ញាទេព បូព្រឹក្ស, លោកនីកូ និងក្រុមអ្នកចម្រៀងដ៏ល្បីប្រចាំ SKY Club ផងដែរ ។ កម្មវិធីនេះ ក៏បានធ្វើឡើងក្នុងគោលបំណងលើកស្ទួយគាំទ្រវិស័យកីឡានិងសិល្បៈឱ្យមានការអភិវឌ្ឍន៍ឈានទៅមុខជាលំដាប់ក្នុងប្រទេសកម្ពុជា ។
ក្នុងមហាព្រឹត្តិការណ៍នេះដែរ មានការលក់បញ្ចុះតម្លៃរង្វាន់ជាច្រើនរួមទាំងទទួលបានស្រាបៀរសឹង្ហាចំនួន២កំប៉ុង ដោយឥតគិតថ្លៃជាមួយប័ណ្ណទស្សន៍ទាយលទ្ធផលបាល់ទាត់ថែមទៀតផង ដោយលោកអ្នកគ្រាន់តែយកសំបុត្រទៅប្ដូរនៅតាមស្តង់ពីនារីចែកចាយរបស់ស្រាបៀរសឹង្ហា ហើយរង្វាន់ដែលឈ្នះរួមមាន អាវយឺតរបស់ក្រុមតោខៀវ Chelsea អាវយឺតសឹង្ហា Chelsea និងមួកតោខៀវ Chelsea ។
សូមកុំភ្លេចរង់ចាំទស្សនាការផ្សាយបន្តផ្ទាល់ការប្រកួតបាល់ទាត់ដ៏អស្ចារ្យរបស់ Singha Stadium នៅខែក្រោយទៀត ។
ចែករំលែកព័តមាននេះ