ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

FFC​ចេញ​បញ្ជី​ឈ្មោះ​កីឡាករ​U22​កម្ពុជា​២៣​នាក់​ត្រៀម​ចូលរួម​ប្រកួត​ស៊ី​ហ្គេ​ម​នៅ​ថៃ

4 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សហព័ន្ធ​កីឡាបាល់ទាត់ កម្ពុជា​(FFC) បាន​ប្រកាស​បញ្ជី​ឈ្មោះ​កីឡាករ​អាយុ​ក្រោម​២២​ឆ្នាំ​ទាំង​២៣​នាក់​ជា​ផ្លូវការ​ហើយ ដើម្បី​ត្រៀម​ទៅ​ចូលរួម​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម លើក​ទី​៣៣ នៅ​ថៃ នា​ខែធ្នូ ខាង​មុខ​នេះ​។…

រាជធានី​ភ្នំពេញ ៖ សហព័ន្ធ​កីឡាបាល់ទាត់ កម្ពុជា​(FFC) បាន​ប្រកាស​បញ្ជី​ឈ្មោះ​កីឡាករ​អាយុ​ក្រោម​២២​ឆ្នាំ​ទាំង​២៣​នាក់​ជា​ផ្លូវការ​ហើយ ដើម្បី​ត្រៀម​ទៅ​ចូលរួម​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម លើក​ទី​៣៣ នៅ​ថៃ នា​ខែធ្នូ ខាង​មុខ​នេះ​។

សម្រាប់​បញ្ជី​ឈ្មោះ​កីឡាករ​ទាំង​២៣​នាក់ គឺ​ពុំ​មានឈ្មោះ​កីឡាករ​ក្រុមព្រះ​ខ័ន​រាជ​ស្វាយ​រៀង​សូ​ម្បី​ម្នាក់ ។ មិន​មានឈ្មោះ​បើ​តាម​ប្រភពព័ត៌មាន​ថា ដោយសារ​ពួក​គេ​ជាប់​ភារកិច្ច​ជួយ​ក្លិប​ក្នុង​ពានរង្វាន់​ក្លិប​អាស៊ាន ASEAN Club Championship Shopee Cup​។ ទោះបី​យ៉ាងណា សម្រាប់​សមាសភាព​កីឡាករ​ទាំង​២៣​នាក់ដែល​លោកគ្រូ​បង្វឹក Koji Gyotoku បាន​កោះហៅ គឺ​សុទ្ធតែ​ជា​កីឡាករ​ដែល​មាន​សក្តានុពលរបស់​កម្ពុជា​ទាំងអស់​។ ជាក់ស្ដែង សូ​ម្បី​កីឡាករឈឿ​ន ដា​វី​ន ដែល​ស្ថិត​ក្នុង​ថ្នាល​យុវជន​របស់ក្រុម York United FC និង​កីឡាករ លឹ​ម លោកា​ថុ​ងរបស់​ក្រុម Auckland United នៅ​ប្រទេស​នូ​វែ​ល​សេ​ឡង់ ក៏​មានឈ្មោះ​ចូល​ក្នុង​ក្រុម​U22 កម្ពុជា ផង​ដែរ​។

ក្នុង​ការ​ចាប់​ពូ​ល​ប្រកួត​សម្រាប់​វិញ្ញាសា​បាល់ទាត់​បុរស ក្រុម​U22 កម្ពុជា​ស្ថិត​នៅ​ពូ​ល​A ជាមួយ​ក្រុម​U22 ថៃ​(​ម្ចាស់ផ្ទះ​)​និង​ក្រុម​U22 ទី​ម័​រ​ឡេ​ស្តេ​។ ចំណែក​វិញ្ញាសា​បាល់ទាត់​នារី ក្រុមកម្ពុជា​ក៏​ស្ថិត​នៅ​ពូ​ល​A​ជាមួយ​ក្រុម​ថៃ សិង្ហ​បុរី និង​ឥណ្ឌូ​ណេ​សុ​ី​។

គួរ​ឱ្យ​ដឹងផង​ដែរ​ថា ក្រោយ​មាន​មន្ទិល​ពី​ការ​ទៅ ឬ​មិន​ទៅ​ចូលរួម​ប្រកួត​កីឡា​សុ​ី​ហ្គេ​ម​របស់​ក្រុម​អត្ត​ព​លិ​ក​កម្ពុជា ក្នុង​ពេល​ជម្លោះព្រំដែន​កម្ពុជា​-​ថៃ​មិន​ទាន់​ដោះស្រាយ​បាន​នៅឡើយ មក​ដល់​ពេល​នេះ​ក្ដី​មន្ទិល​នោះ​ត្រូវ​បាន​បញ្ចប់​ហើយ ។ នោះ​គឺ​ក្រុម​អត្ត​ព​លិ​ក​ចំនួន​២១​ប្រភេទ​កីឡា​របស់​កម្ពុជា​នឹង​ទៅ​ចូលរួម​ប្រកួត​កីឡា​សុ​ី​ហ្គេ​ម​លើក​ទី​៣៣ ឆ្នាំ​២០២៥ នៅ​ប្រទេស​ថៃ ដែល​នឹង​ប្រព្រឹត្ត​ទៅ​ពី​ថ្ងៃ​ទី ៣ ដល់​ថ្ងៃ​ទី​២០ ខែធ្នូ ខណៈ​ពិធី​បើក​ជា​ផ្លូវការ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ៩ ខែធ្នូ ។ ក្នុង​ការ​ទៅ​ចូលរួម​ព្រឹត្តិការណ៍​កីឡា​ដ៏​ធំ​ប្រចាំ​តំបន់​ស៊ី​អាគ្នេយ៍​នេះ​កម្ពុជា​នឹង​បញ្ជូន​ប្រតិភូ គ្រូបង្វឹក និង​កីឡាករ កីឡាការិនី សរុប​ចំនួន ៣៣៣​នាក់​។

សម្រាប់​ប្រភេទ​កីឡា​ទាំង​២១ ដែល​កម្ពុជា នឹង​បញ្ជូន​ទៅ​នោះ​មាន អត្តពលកម្ម ហែល​ទឹក ជិះសេះ គុន​ដាវ កាយសម្ព័ន្ធ យូ​ដូ តេ​ក្វា​ន់​ដូ WT ទ្រី​យ៉ា​ត្លុង បាល់ទះ បាល់ទាត់ ចំបាប់ បញ្ច​ស៊ី​ឡា​ត់ ឃី​ក​បុក​ស៊ី​ង ប៉េតង់ សីដក់ ម៉ូតូ​ទឹក កា​រ៉ា​តេ ជឺ​ជី​តស៊ូ វូ​ស៊ូ បាល់ទាត់​លើ​តុ និង​កីឡា​អេ​ឡិច​ត្រូ​និក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ