ប្រាក់ ចិត្រា ឈ្នះខ្សែក្រវាត់អន្តរជាតិជាលើកដំបូងនៅហុងកុង
- ភ្នំពេញ
ទីក្រុងហុងកុង ៖ ក្នុងដំណើរបេសកកម្មទៅផ្សព្វផ្សាយក្បាច់គុនបូរាណខ្មែរនៅទីក្រុងហុងកុង ប្រទេសចិន កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ កីឡាករ ប្រាក់ ចិត្រា…
ទីក្រុងហុងកុង ៖ ក្នុងដំណើរបេសកកម្មទៅផ្សព្វផ្សាយក្បាច់គុនបូរាណខ្មែរនៅទីក្រុងហុងកុង ប្រទេសចិន កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ កីឡាករ ប្រាក់ ចិត្រា…
ទីក្រុងហុងកុង ៖ ក្នុងដំណើរបេសកកម្មទៅផ្សព្វផ្សាយក្បាច់គុនបូរាណខ្មែរនៅទីក្រុងហុងកុង ប្រទេសចិន កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ កីឡាករ ប្រាក់ ចិត្រា ទទួលការសាទរយ៉ាងខ្លាំងពីអ្នកគាំទ្រវិស័យកីឡាប្រដាល់គុនខ្មែរបន្ទាប់ពីរូបគេឈ្នះខ្សែក្រវាត់១គ្រឿងពីកីឡាករចិន CHEN JIASHENG ក្នុងប្រភេទទម្ងន់៥១គីឡូក្រាម។
នេះគឺជាខ្សែក្រវាត់លើកដំបូងរបស់ប្រាក់ ចិត្រា ចាប់តាំងពីឈានជើងឡើងសង្វៀនប្រកួតអស់រយៈពេលជាច្រើនឆ្នាំមក ។ ទោះបីជាគេដឹងថា ប្រាក់ ចិត្រា ឈ្នះកីឡាករចិន CHEN JIASHENG ដោយពិន្ទុទាំងលំបាកក្នុងការប្រកួត៣ទឹកពេញ ប៉ុន្តែវាជាមោទនភាពបំផុតសម្រាប់អ្នកប្រដាល់ជើងខ្លាំងវ័យក្មេងរូបនេះនៅលើសង្វៀនអន្តរជាតិ។ បើនិយាយពីមាឌនិងកម្ពស់ កីឡាករប្រាក់ ចិត្រា មានប្រៀបជាងដាច់តែម្ដង។ ប៉ុន្តែកីឡាករហុងកុងម្នាក់នេះក៏មិនអន់នោះដែរ គេបានចាប់ក្រៀកកីឡាករកម្ពុជា បោកផ្ដួលទៅលើតាពីឡើងចង់វង្វេងម្ដងៗទៅហើយ។ ចំណែកប្រាក់ ចិត្រា បានព្យាយាមទាត់និងធាក់ជាប្រយោល ដើម្បីរារាំងមិនឱ្យកីឡាករចិនCHEN JIASHENG ចូលមកជិតបាន។
ចាប់ពីទឹកទី១រហូតទៅ ការប្រកួតមានសភាពតឹងតែងយ៉ាងខ្លាំង ខណៈកីឡាករចិនហុងកុងបានសម្រុកចូលវាយទាំងកម្រោលទៅលើកីឡាករកម្ពុជា ដែលជាហេតុធ្វើឱ្យប្រាក់ ចិត្រា ពិបាកប្រើ
ស្នៀតជើងធាក់បកសងវិញ។ ទោះជាយ៉ាងណាប្រាក់ ចិត្រា នៅតែមានឱកាសក្នុងការប្រើក្បាច់ជង្គង់បុកជាប្រយោលធ្វើឱ្យកីឡាករCHEN JIASHENGស្ទើរតែដាច់ផ្ងារម្ដងៗ។ ដោយសារតែកីឡាករហុងកុងមានកម្ពស់មិនសូវល្អ ធ្វើឱ្យកីឡាករកម្ពុជាមានឱកាសទាត់ចេញពីចម្ងាយបានយ៉ាងល្អ បូករួមជាមួយស្នៀតកែងបុកចេញមួយៗចូលចំគោលដៅបានយ៉ាងល្អបំផុតផង ទើបចប់ការប្រកួតកីឡាករប្រាក់ ចិត្រារបស់កម្ពុជា ត្រូវចៅក្រមកាត់ក្ដីឱ្យឈ្នះកីឡាករCHEN JIASHENGដោយពិន្ទុ និងឈ្នះខ្សែក្រវាត់១គ្រឿងត្រឡប់មកវិញ។
ការទទួលបានជ័យជម្នះរបស់កីឡាករប្រាក់ ចិត្រា លើកនេះគឺជាការចង់ឃើញនិងចង់បានសម្រាប់ប្រទេសជាតិ ដើម្បីបំផុសវិស័យក្បាច់គុនបូរាណខ្មែរនៅលើឆាកអន្តរជាតិឱ្យកាន់តែល្បីសុសសាយ ៕



ចែករំលែកព័តមាននេះ