ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​នាំចេញ​​របស់​ប្រទេសថៃ​​អាច​កើនពី​​​7%ទៅ​9​​%ក្នុង​ត្រី​មាស​ទី​2

11 ឆ្នាំ មុន

តាម​​គេហ​ទំព័រ​​បរទេស​មួយ​ផ្សាយ​​ថា​ ក្រសួង​​​ពាណិជ្ជ​កម្ម​​របស់​​ប្រទេស​​ថៃ​​មានក្ដី​រំពឹង​​ពី​ការ​​នាំចេញ​​​​របស់​ខ្លួន​នឹង​​​កើន​​ឡើង​​​ពី​​៧%​​​​​​​​​​​​​​​​​​​​​​ទៅ​​៩%​​​នៅ​ក្នុង​ត្រីមាស​ទី​​​​២​​ ដោយ​សារ​តែ​​ការ​ប្រសើរ​​​​ឡើង​វិញ​នៃសេដ្ឋកិច្ច​ពិភព​លោក​ បើ​​​ទោះ​​​ជា​ការ​ដឹក​​ជញ្ជូន​​ទំនិញ​​កាល​ពី​​ខែមុន​​ធ្លាក់​​ចុះ​​យ៉ាង​ណា​ក៏​ដោយ​ ។

​​​​​តាម​​គេហ​ទំព័រ​​បរទេស​មួយ​ផ្សាយ​​ថា​ ក្រសួង​​​ពាណិជ្ជ​កម្ម​​របស់​​ប្រទេស​​ថៃ​​មានក្ដី​រំពឹង​​ពី​ការ​​នាំចេញ​​​​របស់​ខ្លួន​នឹង​​​កើន​​ឡើង​​​ពី​​៧%​​​​​​​​​​​​​​​​​​​​​​ទៅ​​៩%​​​នៅ​ក្នុង​ត្រីមាស​ទី​​​​២​​ ដោយ​សារ​តែ​​ការ​ប្រសើរ​​​​ឡើង​វិញ​នៃសេដ្ឋកិច្ច​ពិភព​លោក​ បើ​​​ទោះ​​​ជា​ការ​ដឹក​​ជញ្ជូន​​ទំនិញ​​កាល​ពី​​ខែមុន​​ធ្លាក់​​ចុះ​​យ៉ាង​ណា​ក៏​ដោយ​ ។

​ក្រសួង​បាន​ថ្លែង​​ថា ការ​នាំចេញ​​ក្នុង​ខែមីនា​​​បាន​ធ្លាក់​ចុះ​​៣,​​១២​%​ពី​មួយ​​​​ឆ្នាំ​ទៅ​មួ​យ​ឆ្នាំស្មើ​នឹង​​​​​ទឹកប្រាក់​​​១៩,​​​​៩៤​ពាន​លាន​ដុល្លារ​ ខណៈ​​​​​​​​​​​​​ដែល​ការ​ដឹកជញ្ជូន​​ទំនិញ​ក្នុង​ត្រីមាស​ទី​​១​​​​​បាន​ធ្លាក់​ចុះ​​​​១%​​ស្មើ​ន​ឹង​​​​​៥៦​,​​​​​​​​២១​​ពាន់​លាន​ដុល្លារ​​​​ ។ ចំណែក​​ការ​នាំ​​​​ចូល​របស់​​ថែ​ក្នុង​ខែមីនា​​​​កន្លង​មក​​បាន​ធ្លាក់​ចុះ​​​១៤,​​​១៩%​​ពីមួយឆ្នាំ​ទៅ​មួយ​​ឆ្នាំ​​ គិត​ជា​ទឹកប្រាក់​​​​​​ប្រមាណ​​​១៨,​​​៤៨​ពាន់​លាន​ដុល្លារ ។ រីឯ​កា​រនាំចូល​ទៅ​ក្នុង​រយៈ​ពេល​​​​​​​​​៣ខែ​​ដំបូង​ដើម​ឆ្នាំ​២០១៤​ ​​​​​​​​​​​​​​​​​​​​នេះក៏ធ្លាក់​ចុះ​​១៥,​៤១​%​ស្មើ​នឹង​​៥៥,៥​​​​ពាន​់​លាន​ដុល្លារ​ផង​ដែរ ។ ​លទ្ធ​ផល​នេះ​បានធ្វើ​ឱ្យ​ប្រទេស​ថៃ​​សម្រេច​បាន​​ផ​ល​​​​លើ​​សផ្នែក​​ពាណិជ្ជកម្ម​​ចំនួន​​១,​៤៥​ពាន​់លាន​ដុល្លារ​​ក្នុង​ខែមីនា និង​៧០៦លាន​ដុល្លារ​នៅក្នុងត្រីមាស​​ដំបូង ។​

ដោយ​ឡែក​​ការ​នាំចេញ​ក្នុង​ផ្នែក​ឧស្សាហ​កម្ម​​បាន​កើន​ឡើង​​​១,៩​​​%​​​កាល​ពីខែមុន​ ក្នុង​នោះ​​ការ​នាំចេញ​នៃ​ទំនិញ​កសិកម្ម​និង​ឧស្សាហ​កម្ម​​បាន​ធ្លាក់​ចុះ​​​​​៨,​២%​ ។ រី​ឯ​​ការនាំ​​ចូល​ប្រេង​​​​​​ឥន​្ធន​ៈ​​​​កាល​ពីខែមុន​​​ក៏ធ្លាក់​​​ចុះ​​៩,៧​​​%​ផង​ដែរ ​​ធៀប​នឹង​​ឆ្នាំមុន​ ។ ម្យ៉ាង​ទៀត​ការនាំចូល​​​​មាសនៅ​ក្នុង​អំឡុង​​ដែល​​​​​​​​​​​​​​ដូច​​គ្នានេះធ្លាក់​​ចុះ​​៦៨,១​%​ស្មើ​នឹង​​​​៤៦៨​​​លាន​ដុល្លារ ៕​