រាជធានីភ្នំពេញ ៖ ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី នឹងវិលត្រឡប់ពីបរទេសមកដល់ប្រទេសកម្ពុជាវិញនៅម៉ោង៩ព្រឹក ថ្ងៃទី៣០ មេសា ២០១៤ ។
នេះបើយោងតាមប្រភពពីមន្រ្តីគណបក្សសង្គ្រោះជាតិដែលបា្រប់កោះសន្តិភាពនៅរសៀលថ្ងៃអង្គារនេះ ។
សូមបញ្ជាក់ផងដែរថា មេបក្សប្រឆាំងរូបនេះ បានចាកចេញពីប្រទេសកម្ពុជាកាលពីមុនចូលឆ្នាំខ្មែរប្រពៃណីជាតិ គឺប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោកបានជួបពិភាក្សាគ្នាតាមទូរស័ព្ទជាង៤០នាទីជាមួយសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្ងៃទី០៩ មេសា ២០១៤ ។
យ៉ាងណាក៏ដោយបើតាមប្រភពពីមន្រ្តីគណបក្សសង្គ្រោះជាតិដដែល ជំនួបកំពូលរវាងមេដឹកនំាគណបក្សប្រជាជនកម្ពុជា និង គណបក្សសង្គ្រោះជាតិ ដើម្បីដោះស្រាយបញ្ហាដែលនៅសេសសល់ក្នុងការបញ្ចប់វិបត្តិក្រោយការបោះឆ្នោតជ្រើសតំាងតំណាងរាស្រ្តកាលពីថ្ងៃទី២៨ កក្កដា ២០១៣កន្លងមកនេះ មិនដឹងថានឹងអាចកើតមាន ឬ យ៉ាងណានៅឡើយទេ ខណៈពេលដែលមេដឹកនំាគណបក្សនយោបាយទំាងពីរដែលឈ្នះអាសនៈសភាក្នុងនីតិកាលទី៥នៃរដ្ឋសភា មានវត្តមាននៅក្នុងប្រទេសកម្ពុជានោះ ៕
ចែករំលែកព័តមាននេះ