Messi មិនចង់បានកុងត្រាមួយជីវិតនៅ Barcelona ទេ
តាមប្រភពព័ត៌មាន CBS Sports បានឱ្យដឹងថា កំពូលកីឡាករឆ្នើម Lionel Messi របស់ក្លឹបអ្នកមានបុណ្យ Barcelona បានបង្ហើបថា…
តាមប្រភពព័ត៌មាន CBS Sports បានឱ្យដឹងថា កំពូលកីឡាករឆ្នើម Lionel Messi របស់ក្លឹបអ្នកមានបុណ្យ Barcelona បានបង្ហើបថា…
តាមប្រភពព័ត៌មាន CBS Sports បានឱ្យដឹងថា កំពូលកីឡាករឆ្នើម Lionel Messi របស់ក្លឹបអ្នកមានបុណ្យ Barcelona បានបង្ហើបថា ក្លឹបបានផ្តល់កុងត្រាមួយជីវិតដល់គាត់ ប៉ុន្តែគាត់បានបដិសេធ ដោយចង់មានសេរីភាព ដើម្បីធ្វើការសម្រេចចិត្តរកក្លិបផ្សេងប្រសិនបើចាំបាច់។
កាលពីថ្ងៃសៅរ៍ Messi បានរកគ្រាប់បាល់ ខណៈដែលក្រុម Barcelona បានបំបាក់ក្រុម Eibar ៣-០ ក្នុងការប្រកួតទី១ ដែល Messi, Antoine Griezmann និង Luis Suarez សុទ្ធសឹងរកបានពិន្ទុដូចគ្នា។ នៅពេលនិយាយអំពីអនាគតរបស់គាត់ កាលពីដើមសប្តាហ៍ Messi មិនបានប្រាប់ពីការចាកចេញដែលអាចធ្វើទៅបានទេ ដោយគ្រាន់តែចង់បើកជម្រើសរបស់គាត់។
Messi បានប្រាប់វិទ្យុ Metro ក្នុងប្រទេសអាហ្សង់ទីនថា៖ «វាជាការពិតដែល Barcelona ស្នើសុំខ្ញុំនូវកិច្ចសន្យាមួយជីវិត ប៉ុន្តែអ្វីដែលខ្ញុំបាននិយាយ គឺខ្ញុំមិនចង់បានកិច្ចសន្យាដែលចងខ្ញុំជាប់ដូចនោះទេ។ ខ្ញុំចង់ធ្វើបានល្អក្នុងការបន្តលេង និងបន្តការប្រយុទ្ធ ដើម្បីគោលដៅនៅទីនេះ។ ខ្ញុំនៅទីនេះអាចមួយជីវិត ប៉ុន្តែមិនមែនជាមួយកិច្ចសន្យាទេ។»
ការលើកឡើងរបស់ Messi អាចជាការសម្រេចចិត្តមួយយ៉ាងត្រឹមត្រូវព្រោះថា គ្មាននរណាម្នាក់អាចច្បាស់លាស់ដល់ថ្នាក់ថា អាចនឹងលេងបានពេញមួយជីវិតនោះទេ ដោយសារតែពេលខ្លះគឺកាលទេសៈមានការប្រែប្រួល។ គាត់អាចនឹងមិនទៅទីណាផ្សេងទេ តែគាត់ចង់ទុកផ្លូវក្រោយ ។
Messi បាននៅឯក្លិប Barca ចាប់តាំងពីគាត់នៅក្មេង ហើយមិនដែលតំណាងឲ្យក្លឹបផ្សេងទៀតទេ។ មានការរំពឹងទុកកាលពីពេលមុនថា Messi ចង់ទៅលេងនៅក្លិបកាលពីកុមារភាព Newell នៅអាហ្សង់ទីនវិញ។ តែវាហាក់បីដូចជាមិនអាចទេ ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ