ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បរិមាណ​​​នៃ​ភាព​​ក្រី​ក្រ​នៅ​ក្នុង​​ប្រទេស​ហ្វ៊ី​លី​ពីន​​ធ្លាក់​ចុះ​

11 ឆ្នាំ មុន

តាម​របាយ​កាណ៍​​អាជ្ញាធរ​​សិ្ថតិ​​របស់​ហ្វ៊ី​លី​ពីន​​បាន​បង្ហាញ​ថា ​អត្រា​ប្រជា​ជន​​២៤,៩%​​ នៅ​តែ​ត្រូវ​បាន​​គេ​ចាត់​​ទុក​ថា ​ជា​ជន​ក្រី​ក្រ​ដោយ​ផ្អែក​​លើ​ប្រាក់​​ចំណូល​​ជា​មធ្យ​ម​​នៅ​ក្នុង​ឆមាស​​ដំបូង​​នៃ​ឆ្នាំ​​២០១៣​ ​កន្លង​មក​ ដែល​​តួលេខ​​នោះ បាន​ធ្លាក់​ចុះ​​ពី​អត្រា​​២៧,៩%​ ​នៃ​ជន​ជាតិ​​ហ្វ៊ី​លីពីន​​ដែល​ស្ថិត​​នៅ​ក្រោម​​បន្ទាត់​​ភាព​ក្រី​ក្រ​ ​នៅ​ក្នុង​អំទ្បុង​​ដូច​គ្នា​​នៃ​ឆ្នាំ​មុន​ ។

ចំពោះ​​រយៈ​ពេល​​ដំបូង​​នៅ​ក្នុង​​ប្រវត្តិ​សាស្ត្រ​​របស់​​ប្រទេស​​ហ្វ៊ី​លី​ពីន​បរិមាណ​​នៃ​ប្រជាជន​​ដែល​ចាត់ចូល​​ទៅ​ក្នុង​«អ្នក​ក្រី​ក្រ​ខ្លាំង​»​ក៏​បាន​ធ្លាក់​ចុះ​៧,៧%​ផងដែរ​ ពី​បរិមាណ​​១០,៧%​ ។ ​គម្លាត​​ពី​ការ​កាត់​បន្ថយ​​នៅ​ក្នុង​បរិមាណ​​នៃ​ជន​ក្រី​ក្រ​ និង​​​​បរិមាណ​​នៃ​ខ្នង​​ផ្ទះ​ ដែល​ស្ថិត​​ក្រោម​បន្ទាត់​​ភាព​ក្រី​ក្រ​​ក៏​បាន​ធ្លាក់​ចុះ​​​ពី២២,៣%​ មក​ត្រឹម​​១៩,១%​ ។ ​សរុប​មក​សេដ្ឋ​កិច្ច​ហ្វ៊ី​លី​ពីន​បាន​កើន​ទ្បើង​​៧,៧​%​ នៅ​ក្នុង​អំទ្បុង​ខែ​មករា​ ​និង​ខែ​មិថុនា​ ឆ្នាំ​២០១៣​ ​ដែល​ជា​កម្រិត​​នៃ​កំណើន​​លឿន​​ជាង​គេ​បំផុត​​នៅ​ក្នុង​តំបន់​អាស៊ី​ ៕