វគ្គ​ជម្រុះ​ជើងឯក​បង្គោល​ខៀវ ឡុ​ង ជិន សម្រេច​គោលដៅ​ឡើង​ជុំ​ទី​៣


រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​ជ្រើសរើស​ជើងឯក​រដូវ​កាល​ទី​៦ នៅ​ប៉ុស្តិ៍​លេខ​៥ បាន​ឈាន​ដល់​ស​ប្ដា​ហ៍​ចុង​ក្រោយ​ហើយ សម្រាប់​ការ​ប្រកួត​ជម្រុះ​ក្នុង​វគ្គ​១៦​នាក់​យក​៨​នាក់ កាលពី​ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០១៩ នា​ចុង​ស​ប្ដា​ហ៍​។

កីឡាករ​បង្គោល​ខៀវ ឡុ​ង ជិន បាន​ក្លាយជា​អ្នក​ឡើង​ទៅ​កាន់​វគ្គ​៨​នាក់ បន្ទាប់​ពី​កីឡាករ​រូប​នេះ តស៊ូ​បើក​ការ​ប្រកួត​ដ៏​ស្វិតស្វាញ ជាមួយ​បង្គោល​ក្រហម ខាំ សុរិយា ហើយ​មាន​ប្រៀប​ជាង​ទាំង​ប្រផិតប្រផើយ​។ ការ​ប្រកួត​រវាង​គូ​ទាំង​ពីរ ត្រូវ​បាន​អ្នក​ទស្សនា​ចាត់​ទុក​ថា ជា​ការ​ប្រដាល់​ដ៏​ជក់​ចិត្ត ដែល​បាន​ធ្វើ​ឡើង​នៅ​សង្វៀន​ប៉ុ​ស្តី​លេខ​៥ ព្រែក​កំពឹស ខណៈ​ដែល​ការ​ប្រកួត​របស់​ពួក​គេ ក៏​ធ្វើ​ឱ្យ​អ្នកគាំទ្រ​កញ្ជ្រោល​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង ជា​ពិសេស​ក្បាច់​ប្រកួត​របស់ ឡុ​ង ជិន​។

ការ​ប្រកួត​នៅ​ស​ប្ដា​ហ៍​ចុង​ក្រោយ​នោះ មាន​គូ​ជម្រុះ​ជើងឯក​២​គូ ដោយ​គូ​ដណ្តើម​ពានរង្វាន់​នីមួយ​ៗ​ឃើញ​ថា ពិតជា​មិន​ធ្វើ​ឲ្យ​អ្នក​មក​អង្គុយ​មើល​ខកបំណង​ឡើយ ជា​ពិសេស​ចំពោះ​ការ​បង្ហាញ​ស្នៀត​របស់​កីឡាករ​ម្នាក់​ៗ ទម្រាំ​រក​ឃើញ​ចាញ់​ឈ្នះ​។

គួរ​បញ្ជាក់​ថា ការ​ប្រកួត​ជ្រើសរើស​កំពូល​ជើងឯក TV5 BOXING KNOCK OUT SERiES (K-Cement) រដូវ​កាល​ទី​៦​នេះ បាន​ឈាន​ដល់​ដំណាក់កាល​បញ្ចប់​ជុំ​ទី​២ សម្រាប់​ការ​ប្រកួត​ជ្រើសរើស​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម រ​ដូ​ល​កាល​ទី​៦​ហើយ ហើយ​គាប់​ជួន​ជា​ក្នុង​ចំណោម​អ្នក​ឈ្នះ​ជុំ​ទី ១​ទាំង​១៦​នាក់ គឺ​មាន​តែ​២​នាក់​ត្រូវ​ឡើង​បន្ត​ទៅ​ជុំ​ទី​២​ផង ទើប​កីឡាករ​ម្នាក់​ៗ​ប្រឹង​ប្រែង​​ដូច​គ្នា ដោយ​គេ​ឃើញ​គូប្រកួត​ទី​១ ក្នុង​ចំណោម​ទាំង​២ ទាក់ទាញ​អ្នក​ទស្សនា​ជាងគេ រវាង​កីឡាករ​បង្គោល​ក្រហម ខាំ សូ​រិ​យា មក​ពី​ក្លិប​រ៉ា​ហាប់​ស្វាយប៉ាក និង​បង្គោល​ខៀវ ឡុ​ង ជិន មក​ពី​ក្លិប​ខ្លារខិន​មាន​រិ​ទ្ឋ​។

មិន​ថា​អ្នក​ណា ឬ​អ្នក​ណា​នោះ​ទេ សុទ្ធតែ​ស្ថិត​ក្នុង​ជំ​ហ៊ាន​កើត​ចិត្ត​ចង់​ឈ្នះ​ឱ្យ​ខាន​តែ​បាន មិន​ថា អ្នក​ឈ្នះ និង​អ្នក​ចាញ់ ត្រូវ​គេ​ឃើញ វាយលុក​ដាក់​គ្នា​ឥត​ញញើត​ឡើយ ដើម្បី​សម្ញែង​ស្នៀត​គ្រូ​ចែក​ឲ្យ​យ៉ាង​រស់​រវើក​នៅ​លើ​រេញ​ធ្វើ​ឲ្យ​ការ​ទស្សនា​មិន​ស្ដាយ​កម្លាំង​ក្នុង​ការ​តាមដាន​។ យ៉ាង​ណា​មិញ ក្រោយ​ការ​ប្រកួត​យ៉ាង​ស្វិតស្វាញ កីឡាករ ឡុ​ង ជិន ទទួល​បាន​ជោគជ័យ បើ​ទោះជា​បង្គោល​​ក្រហម​ប្រឹង​បញ្ចេញ​អស់ពី​សមត្ថភាព​ដូច​គ្នា​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

កីឡាជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

០៨:៥០ | ក្នុងស្រុក

តើ​នឹង​មាន​អ្វី​កើតឡើង នៅ​ពេល​តារា​សម្តែង​ភាពយន្ត​ដ៏​ល្បី ទេព រិ​ន​ដា​រ៉ូ និង​តារា​ល្បី​ក្នុង​បណ្តាញ​សង្គម ហេង វិសាល ប្រឈម​មុខ​នឹង​សត្វព្រៃ​នៅ​ខេត្តបាត់ដំបង?

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ