ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡុ​ង សុ​ភី និង វង្ស វិ​ឆ័​យ ទៅ​រួច​ទេ ក្នុង​ជំនួប​​ថៃ​ថ្ងៃអាទិត្យ​នេះ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ល្ងាច​ថ្ងៃអាទិត្យ ទី​២០ ខែតុលា ឆ្នាំ​២០១៩​នេះ លើ​សង្វៀន​អន្តរជាតិ​របស់​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ នឹង​មានការ​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ​៤​រូប រវាង​កីឡាករ​កម្ពុជា និង​ថៃ។…

រាជធានី​ភ្នំពេញ ៖ នៅ​ល្ងាច​ថ្ងៃអាទិត្យ ទី​២០ ខែតុលា ឆ្នាំ​២០១៩​នេះ លើ​សង្វៀន​អន្តរជាតិ​របស់​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ នឹង​មានការ​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ​៤​រូប រវាង​កីឡាករ​កម្ពុជា និង​ថៃ។

បើ​ទោះជា កីឡាករ ឡុ​ង សុ​ភី ឬ​កីឡាករ នី សុ​ភី និង​កីឡាករ វង្ស វិ​ឆ័​យ សុទ្ធតែ​ឆ្លងកាត់​ការ​ប្រកួត​បាន​ច្រើន តែ​មិន​ទាន់​ច្បាស់​ថា ទៅ​រួច​ជាមួយ​កីឡា​ថៃ ដែល​ជា​គូប្រកួត ឬ​យ៉ាងណា​នោះ​ទេ ដោយសារ​តែ​កីឡាករ​ថៃ ហាក់​ក្មេង​ជាង និង​ពេញកម្លាំង​ជាង​បែប​នេះ​។

លោក ញាណ សុធី អ្នក​រៀបចំ​ការ​ប្រកួត​ប្រចាំ​នៅ​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ បាន​ថ្លែងប្រាប់​ថា ក្នុង​ចំណោម​កីឡាករ​កម្ពុជា​២​រូប​ដែល​មានឈ្មោះ​ឡើង​ប្រកួត​មិត្តភាព​អន្តរជាតិ​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​នោះ នី សុ​ភី ឬ ឡុ​ង សុ​ភី ប៉ះ​ប្រកួត​ជាមួយ​កីឡាករ​ថៃ ឈ្មោះ រ៉ុ​ង ផា​ណា ក្នុង​នាម​ជា​គូ​ឯក និង​កីឡាករ វង្ស វិ​ឆ័​យ ប៉ះ​គ្នា​ជាមួយ​កីឡាករ​ថៃ ភេទ អូ​ប៊ុ​ន​។

យោង​តាម​ប្រវត្តិ​ប្រកួត​លោក​ថា កីឡាករ​កម្ពុជា ធ្លាប់​ប្រកួត​បាន​១៦៩​លើក ឈ្នះ​១២៩​លើក ចាញ់​២៨​លើក និង​ស្មើ​១២​ប៉ុណ្ណោះ ខណៈ​ដែល​កីឡាករ​ថៃ ប្រកួត​បាន​តិច​ជាង គឺ​បាន​ត្រឹមតែ​៧០​ដង ឈ្នះ​៥៧​លើក ចាញ់​១៣​លើក តែ​គេ​ខ្លាំង​នា​ពេល​ចុង​ក្រោយ ឯ​កីឡាករ​កម្ពុជា​រាង​ធ្លាក់ដៃ​។

កីឡាករ វង្ស វិ​ឆ័​យ ធ្លាប់​ប្រកួត​ផ្លូវការ​បាន​៥៧​លើក ឈ្នះ​៥១​លើក ចាញ់​៦​លើក មិន​ធ្លាប់​ស្មើ ខណៈ​ដែល​កីឡាករ​ថៃ​ប្រកួត​បាន​ដល់​៦៨​លើក ឈ្នះ​៥៦​លើក ចាញ់​១២​លើក និង​មិន​ធ្លាប់​ស្មើ​ដូច​គ្នា​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ