ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លទ្ធ​ផល​​បាល់​ទាត់​​ខ្មែរ​រៀល​​អី​ុ​ស្ទេត​​ខាប់​កាល​​ពី​ថ្ងៃ​​អាទិត្យ​

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ បន្ទាប់​ពី​ឈប់​សម្រាក​អស់​រយៈ​ពេល​២​សប្តាហ៍​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃ​ណី​ជាតិ​ ការ​ប្រកួត​បាល់​ទាត់​ដណ្តើម​ពាន​រង្វាន់​ខ្មែរ​រៀល​អីុ​ស្ទេត​​ប្រចាំ​ឆ្នាំ​២០១៤ បាន​ចាប់​​ផ្តើម​ដំណើរ​ការ​វិញ​ហើយ​ កាល​ពី​ថ្ងៃ​អាទិត្យ​ទី​២៧ មេសា នៅ​លើ​ទី​លាន​ដដែល​ ។ ពូល​ A ដែល​លេង​ពេល​ព្រឹក​នៅ​លើ​ទី​លាន​ដំរី​ស​ក្នុង​​មជ្ឈ​មណ្ឌល​គរុ​កោ​សល្យ​ភូមិ​ភាគ​រាជ​ធានី​ភ្នំពេញ​ អូរ​បែក​ក្អម​ ក្រុម​ខ្មែរ​យូ​ណាយ​ធីត

រាជធានីភ្នំពេញ ៖ បន្ទាប់​ពី​ឈប់​សម្រាក​អស់​រយៈ​ពេល​២​សប្តាហ៍​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃ​ណី​ជាតិ​ ការ​ប្រកួត​បាល់​ទាត់​ដណ្តើម​ពាន​រង្វាន់​ខ្មែរ​រៀល​អីុ​ស្ទេត​​ប្រចាំ​ឆ្នាំ​២០១៤ បាន​ចាប់​​ផ្តើម​ដំណើរ​ការ​វិញ​ហើយ​ កាល​ពី​ថ្ងៃ​អាទិត្យ​ទី​២៧ មេសា នៅ​លើ​ទី​លាន​ដដែល​ ។ ពូល​ A ដែល​លេង​ពេល​ព្រឹក​នៅ​លើ​ទី​លាន​ដំរី​ស​ក្នុង​​មជ្ឈ​មណ្ឌល​គរុ​កោ​សល្យ​ភូមិ​ភាគ​រាជ​ធានី​ភ្នំពេញ​ អូរ​បែក​ក្អម​ ក្រុម​ខ្មែរ​យូ​ណាយ​ធីត​ បាន​យក​ឈ្នះ​លើ​ក្រុម​អាកាស​ចរណ៍​សីុ​វិល​ក្នុង​លទ្ធ​ផល​ 5-1 និង​មួយ​ប្រកួត​ទៀត​ក្រុម​ YFC និង​ក្រុម​ Good Hill FC បន្ទាប់​ពី​ប្រកួត​គ្នា​យា៉ង​ស្វិត​ស្វាញ​បាន​ត្រឹម​​ទទួល​លទ្ធ​ផល​ស្មើ​គ្នា​២​ទល់​នឹង​២ ។

មក​ដល់​ពេល​នេះ​ក្រុម​ទាំង​៤​លេង​បាន​៥​ប្រកួត​ដូច​គ្នា​តែ​ទទួល​លទ្ធ​ផល​មិន​ដូច​គ្នា​ទេ​ ក្នុង​នោះ​ក្រុម​ខ្មែរ​យូ​ណាយ​ធីត​ និង​ក្រុម​អាកាស​​ចរណ៍​សីុវិល​លេង​បាន​៥​ប្រកួត​ ឈ្នះ​៣​ប្រកួត​ចាញ់​២​ប្រកួត​ មាន​៩​ពិន្ទុ​ដូច​គ្នា ។ ចំណែក​ក្រុម​ YFC ប្រាំ​ប្រកួត​ឈ្នះ​២​ប្រកួត​ស្មើ​២​ប្រកួត​ និង​ចាញ់​១​ប្រកួត​មាន​៨​ពិន្ទុ​ ខណៈ​ក្រុម​ Good Hill FC ប្រាំ​ប្រកួត​ឈ្នះ​១​ប្រកួត​ស្មើ​២​ប្រកួត​ និង​ចាញ់​២​ប្រកួត​មាន​៥​ពិន្ទុ​ប៉ុណ្ណោះ​ កំពុង​ប្រឈម​នឹង​ការ​ជ្រុះ​ចេញ​ពី​វគ្គ​ជម្រុះ​​នេះ​ ។
ការ​ប្រកួត​នៅ​ពេល​ល្ងាច​ ក្រុម​ Heng Asia លេង​ស្មើ​ ១-១ ជាមួយ​ក្រុម​ RFL FC ចំណែក​ក្រុម​ម្ទេស​ខ្មាំង​ ដែល​លេង​នៅ​ម៉ោង​ចុង​ក្រោយ​ចាញ់​ក្រុម​៧​មករា ៥-១ ។ នៅ​លើ​ទី​លាន​ Don Bosco ជិត​វត្ត​សំរោង​អណ្តែ​ត​ឯ​ណោះ​វិញ​  សម្រាប់​ពូល​B លេង​ពេល​ព្រឹក​មាន​២​ប្រកួត​ ក្រុម​ទួល​សង្កែ​ បាន​យក​ឈ្នះ​​លើ​ក្រុម​ខ្លា​ស​ក្នុង​លទ្ធ​ផល​ ៥-២ ។ ក្រុម​ទទួល​សង្កែ​លេង​បាន​៥​ប្រកួត​ឈ្នះ​៤​ប្រកួត​ ចាញ់​១​ប្រកួត​មាន​១២​ពិន្ទុ  ចំណែក​ឯ​ក្រុម​ខ្លា​ស​វិញ​នោះ​ចាញ់​៣​ប្រកួត​ឈ្នះ​១​ប្រកួត​ស្មើ​១​ប្រកួត​ មាន​៤​ពិន្ទុ​ ។ មួ​យ​ប្រកួត​ទៀត​ក្រុម​ Sabay លេង​ស្មើ​ ០-០ ជាមួយ​ក្រុម​កូន​ខ្មែរ ។

មក​ដល់​ពេល​នេះ​ក្រុម​ទាំង​៤​នេះ​ក៏​លេង​បាន​៥​ប្រកួត​ដូច​ក្រុម​ឯ​ទៀត​ដែរ​ ក្នុង​នោះ​ក្រុម​ Heng Asia មិន​ដែល​ស្គាល់​ឈ្នះ​ម្តង​ណា​ឡើយ​ ខណៈ​ក្រុម​ RFL FC ឈ្នះ​២​ប្រកួត​ស្មើ​២​ប្រកួត​ និង​ចាញ់​១​ប្រកួត​មាន​៨​ពិន្ទុ ។ ដោយ​ឡែក​ ក្រុម​ម្ទេស​ខ្មាំង​លេង​៥​ប្រកួត​ចាញ់​៤​ប្រកួត​ ស្មើ​១​ប្រកួត​ មាន​១​ពិន្ទុ ចំណែក​ក្រុម​៧​មករា​ ឈ្នះ​ទាំង​៥​ប្រកួត​​មាន​១៥​ពិន្ទុ ។ ក្រុម​ Sabay និង​ក្រុម​កូន​ខ្មែរ​លេង​បាន​៥​ប្រកួត​ ឈ្នះ​៣​ប្រកួត​ ស្មើ​២​ប្រកួត​មាន​១១​ពិន្ទុ​ដូច​គ្នា​ ។
ចំណែក​ការ​ប្រកួត​នៅ​ពេល​ល្ងាច​ ក្រុម​ EZECOM FC បាន​យក​ឈ្នះ​ក្រុម​មករា​យូ​ណាយ​ធីត​ (A) ៥-១ ។ ប្រកួត​៥​លើក​ ក្រុម​ EZECOM ឈ្នះ​៣​លើក​ ស្មើ​២​លើ​ក​មាន​១១​ពិន្ទុ​ ​​រីឯ​ក្រុម​មករា​យូ​ណាយ​ធីត​ (A) វិញ​​នោះ​ មិន​ធ្លាប់​ស្គាល់​ឈ្នះ​ម្ត​ង​ណា​ឡើយ​ ។

មួយ​ប្រកួត​ទៀត​ក្រុម​ខ្មែរ​យូ​ណាយ​ធីត​ (B) លេង​ចាញ់​ក្រុម​ AMRU FC ៤-១ ។ ក្រុម​ខ្មែរ​យូ​ណាយ​ធីត​ (B) លេង​បាន​៥​ប្រកួត​ ឈ្នះ​២​ប្រកួត​ ចាញ់​៣​ប្រកួត​ មាន​៦​ពិន្ទុ​ ឯ​ក្រុម​ AMRU FC ៥​ប្រកួត​ឈ្នះ​៣​ប្រកួត​ ចាញ់​១​ប្រកួត​ ស្មើ​១​ប្រកួត​មាន​១០​ពិន្ទុ ៕