ការប្រកួតបាល់ទាត់យូហ្វាឆេមពានលីកវគ្គ ពាក់កណ្ដាលផ្ដាច់ព្រ័ត្រជើងទី 2 សម្រាប់រាត្រីថ្ងៃពុធនេះមាន 1 ប្រកួត ។ តើគ្រូបង្វិកមុខមាំម៉ូរីញ៉ូអាចជួយឱ្យក្រុម Chelsea យកឈ្នះក្រុម Atletico បានឬអត់ក្នុងទឹកដី ?
Chelsea V Atletico
Chelsea ធ្លាប់ជាប់ជើងឯកយូហ្វាឆេមពានលីកម្ដងកាលពីឆ្នាំ 2012 ក្រោយពីលេងឈ្នះ Bayern 4-3 កាត់សេចក្ដីដោយការទាត់បាល់ប៉េណាល់ទី ។ លើសពីនេះទៀតក្រុម Chelsea ក៏ធ្លាប់ជាប់ចំណាត់ថ្នាក់លេខ 2 ម្ដងដែរកាលពីឆ្នាំ 2008 ក្រោយពីលេងចាញ់បងប្រុសបង្កើត Man Utd 6-5 កាត់សេចក្ដីដោយការទាត់បាល់ប៉េណាល់ទីដែរ ។ នៅក្នុងលីក Chelsea ឈរលំដាប់លេខ 2 ក្នុងតារាង ។ ប្រវត្ដិក្នុងផ្ទះ 18 ប្រកួតគឺ 15-2-1 ។ លទ្ធផល 5 ប្រកួតចុងក្រោយគឺ 4-1-0 ។ 3 ប្រកួតចុងក្រោយគឺលេងចាញ់ Sunderland 2-1 ក្នុងផ្ទះ ស្មើ Atletico 0-0 បន្ទាប់មកលេងឈ្នះ Liverpool 2-0 ក្រៅផ្ទះ ។
Atletico មិនធ្លាប់ជាប់ជើងឯកយូហ្វាឆេមពានលីកទេ តែធ្លាប់ទទួលបានចំណាត់ថ្នាក់លេខ 2 ម្ដងកាលពីឆ្នាំ 1974 ក្រោយពីប្រកួតចាញ់ក្រុម Bayern 4-0 នៅទីក្រុងប្រ៊ូសែល ប្រទេសបែលហ្ស៊ិក ។ នៅក្នុងលីកអេស្ប៉ាញ Atletico កំពុងឈរតំណែងលេខ 1 ក្នុងតារាងជាមួយនឹងប្រវត្ដិក្រៅផ្ទះ 17 ប្រកួតគឺ 13-1-3 ។ Atletico ធ្លាប់ធ្វើឱ្យ Chelsea ឈឺចាប់ដោយយកឈ្នះ
4-1 ក្នុងការប្រកួតយូហ្វាស៊ុបពើរលីកឆ្នាំ 2012 ។ លទ្ធផល 5 ប្រកួតចុងក្រោយគឺ 4-1-0 ។ 3 ប្រកួតចុងក្រោយគឺលេងឈ្នះ Elche 2-0 ស្មើ Chelsea 0-0 ក្នុងផ្ទះ បន្ទាប់មកលេងឈ្នះ Valencia 1-0 ក្រៅផ្ទះ ។
ប្រវត្ដិជួបគ្នា 4 ប្រកួតគឺ៖
10-09 Chelsea 4-0 Atletico
11-09 Atletico 2-2 Chelsea
09-12 Chelsea 1-4 Atletico
04-14 Atletico 0-0 Chelsea
ទស្សនៈ WDW: Chelsea ឈ្នះ 1-0
PD: Chelsea ឈ្នះ 2-1
Asianbookie យក Atletico
ចែករំលែកព័តមាននេះ