ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អំពើ​ហិ.ង្សា​ផ្ទុះ​ឡើង ​មុន​ជំនួប PSG និង Atalanta, អ្នកគាំទ្រ​១៩​នាក់​ត្រូវ​បាន​ចាប់ខ្លួន

4 ម៉ោង មុន

ទី​ក្រុងប៉ារីស ៖ អំពើ​ហិង្សា​មួយ​បាន​កើតឡើង មុន​ការ​ប្រកួត​បើក​ឆាក​វគ្គ​ជម្រុះ​ពានរង្វាន់ UEFA Champions League រដូវ​កាល ២០២៥-២៦ រវាង​ក្រុម​ម្ចាស់ផ្ទះ…

ទី​ក្រុងប៉ារីស ៖ អំពើ​ហិង្សា​មួយ​បាន​កើតឡើង មុន​ការ​ប្រកួត​បើក​ឆាក​វគ្គ​ជម្រុះ​ពានរង្វាន់ UEFA Champions League រដូវ​កាល ២០២៥-២៦ រវាង​ក្រុម​ម្ចាស់ផ្ទះ PSG និង​ក្រុម​ភ្ញៀវ Atalanta កាលពី​ថ្ងៃ​ទី​១៧ ខែកញ្ញា ឆ្នាំ​២០២៥ នៅ​ខាងក្រៅ​កីឡដ្ឋាន Parc des Princes នាទី​ក្រុងប៉ារីស រហូត​ឈាន​ដល់​ការ​ចាប់​អ្នកគាំទ្រ​ចំនួន ១៩​នាក់​។

ប្រភព​ពី​កាសែត​បារាំង Le Parisien បាន​រាយការណ៍​ថា អំពើ​ហិង្សា​បាន​ផ្ទុះ​ឡើង​មុន​ការ​ប្រកួត ហើយ​អ្នក​ដែល​ត្រូវ​បាន​ចាប់ខ្លួន​ភាគច្រើន​ជា​អ្នកគាំទ្រ​ក្រុម​ភ្ញៀវ Atalanta ហើយ​ការ​ចាប់ខ្លួន​ទៀត​សោត លើ​អ្នកគាំទ្រ​បង្កចលាចល​ដែល​បាន​បិទមុខ​ពួក​គេ ដើម្បី​ជៀស​ការ​កំណត់​អត្តសញ្ញាណ អំឡុង​ពេល​ប៉ះទង្គិច​គ្នា​។

ប៉ូលិស​សណ្តាប់ធ្នាប់​សាធារណៈ និង​ប៉ូ​លី​ស​ចរាចរណ៍​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​កន្លែង​កើតហេតុ​ភ្លាម​ៗ បន្ទាប់​ពី​ទទួល​បាន​សេចក្តីរាយការណ៍​អំពី​ការ​ប៉ះទង្គិច​គ្នា នៅ​ក្រៅ​កីឡដ្ឋាន Parc des Princes ។ មន្ត្រី​ពី​ក្លិប PSG បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ​ថា អ្នក​ដែល​បាន​ជាប់​ពាក់ព័ន្ធ​ក្នុង​ជម្លោះ ត្រូវ​បាន​ហាមប្រាម​រយៈពេល​វែង​មិន​ឱ្យ​ចូល​កីឡដ្ឋាន Parc des Princes​។ ការ​ប្រកាស​នេះ​កើតឡើង បន្ទាប់​ពី​សេចក្តីរាយការណ៍​បាន​អះអាង​ថា​មាន​ម្នាក់​ក្នុង​ចំណោម​អ្នក​ដែល​ត្រូវ​បាន​ចាប់ខ្លួន​ជា​អ្នកគាំទ្រ​ក្រុម PSG​។

បន្ទាប់​ពី​ភាព​ចលាចល​ត្រូវ​បាន​បង្ក្រាប់ ការ​ប្រកួត​នៅ​ក្នុង​កីឡដ្ឋាន Parc des Princes​ក៏​បាន​ប្រព្រឹត្ត​ទៅ​តាម​ការ​គ្រោងទុក ដោយ​ម្ចាស់ផ្ទះ PSG នៅ​ក្នុង​នាម​ក្រុម​ការពារ​តំណែង​ជើងឯក បាន​បង្ហាញ​ភាព​ខ្លាំង​របស់​ខ្លួន ដើម្បី​បំបាក់​ក្រុម​ភ្ញៀវ Atalanta ការ​ប្រកួត​បើក​ឆាក​វគ្គ​ជម្រុះ​ក្នុង​លី​គ​តែ​មួយ​ពានរង្វាន់ UEFA Champions League ដោយ​លទ្ធផល ៤​ទល់​នឹង​០​។

តាម​រយៈ​ជ័យជម្នះ​នេះ ក្រុម​លោក Luis Enrique កំពុង​កាន់កាប់​កំពូល​តារាង​បណ្តោះអាសន្ន ដ្បិត​សល់​៧​ប្រកួត​ទៀត​ត្រូវ​បន្ត ខណៈ​ដែល​វគ្គ​នេះ មាន​៣៦​ក្រុម​ចូលរួម​ប្រកួត ក្រុម​បញ្ចប់​នៅ​ចំណាត់ថ្នាក់​ទី​១ ដល់ទី​៨ បន្ត​ឡើង​ទៅ​កាន់​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ដោយ​ស្វ័យប្រវត្តិ រីឯ​ក្រុម​ចាប់ពី​ចំណាត់ថ្នាក់​ទី​៩ ដល់ទី​២៤ ត្រូវ​បន្ត​ប្រកួត Play-Offs ដើម្បី​រក​៨​ក្រុម​ឡើង​ទៅ​បង្គ្រប់​នៅ​វគ្គ​១៦​ក្រុម​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ