ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​តារា​បង្ហាញ​ម៉ូដ​ផប​ម៉ូដែល​រួម​សហ​ការ​គ្នា​ជា​មួយ​ក្រុម​កំប្លែង​ស៊ីធីអិន​ ចេញ​ឃោសនា​ប្រមូល​ប្រាក់​ជួយ​ក្មេងៗ​សម្រាក​ព្យាបាល​​ក្នុង​មន្ទីរ​ពេទ្យ​គន្ធបុប្ផា

9 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ កាល​ពីថ្ងៃទី​២៨ មេសា កន្លង​ទៅ​ នៅ​មុខស្ថានីយ​ទូរទស្សន៍​ស៊ីធីអិន តាមបណ្តោយ​ផ្លូវ​ជាតិ​លេខ​៥ បាន​រៀបចំ​​កម្ម​វិធី​មូលនិធិ​ប្រមូល​​ថវិកា​ជួយ​ដល់​កុមារ​តូចៗ​កំពុង​សម្រាក​ព្យា​បាល​​ក្នុង​មន្ទីរ​ពេទ្យ​គន្ធបុប្ផា ដែល​កំពុង​ជួប​បញ្ហា​កង្វះ​ខាតថវិកា ។ នា​ឱកាស​ស្វែង​រក​ជំនួយ​នោះ ​គេ​ឃើញ​មាន​តារា​បង្ហាញ​ម៉ូដ​ផប​ម៉ូដែល​ជាច្រើនដួង និង​​

រាជធានីភ្នំពេញ ៖ កាល​ពីថ្ងៃទី​២៨ មេសា កន្លង​ទៅ​ នៅ​មុខស្ថានីយ​ទូរទស្សន៍​ស៊ីធីអិន តាមបណ្តោយ​ផ្លូវ​ជាតិ​លេខ​៥ បាន​រៀបចំ​​កម្ម​វិធី​មូលនិធិ​ប្រមូល​​ថវិកា​ជួយ​ដល់​កុមារ​តូចៗ​កំពុង​សម្រាក​ព្យា​បាល​​ក្នុង​មន្ទីរ​ពេទ្យ​គន្ធបុប្ផា ដែល​កំពុង​ជួប​បញ្ហា​កង្វះ​ខាតថវិកា ។ នា​ឱកាស​ស្វែង​រក​ជំនួយ​នោះ ​គេ​ឃើញ​មាន​តារា​បង្ហាញ​ម៉ូដ​ផប​ម៉ូដែល​ជាច្រើនដួង និង​​ក្រុម​​កំប្លែង​ស៊ីធីអិន បាន​មក​ជួប​ជុំ​គ្នា​សហ​ការ​ធ្វើពិធី​ឃោសនា​​ប្រមូល​ប្រាក់​ពី​​បង​ប្អូន​តាម​ដង​ផ្លូវ​ ដោយ​បាន​ទទួល​នូវភាព​ជោគ​ជ័យ​គាំទ្រពី​ទស្សនិក​ជន​ជាច្រើន​​នៅពេល​ឆ្លង​កាត់​តំបន់​នោះ ។

យុទ្ធនា​ការ​ឃោសនា​នោះ មាន​ឈ្មោះថា «ក្តីសង្ឃឹម» ធ្វើ​ឱ្យ​បងប្អូន​កាន់តែ​យល់​ដឹង​ពី​កិច្ចការ​ជួយ​រំលែក​ទុក្ខលំបាក​ដល់​មន្ទីរ​ពេទ្យ​គន្ធបុប្ផា ដែល​ខ្វះ​ខាត​ថវិកា​​ជាច្រើន ដើម្បី​ជួយដល់​កុមារ​ជាច្រើន​នាក់​កំពុង​​សម្រាក​ព្យាបាល​ក្នុង​មន្ទីរ​ពេទ្យ​សព្វ​ថ្ងៃ ។ គិតមក​ទល់​ពេលនេះ ថវិកា​ដែល​ប្រមូល​បាន​ពី​ទឹក​ចិត្ត​ចែក​រំលែក​របស់​ប្រជា​​ជាតិ​ខ្មែរ​ឈាម​ខ្មែរ​ ជួយ​គ្នាមានចំនួន​ប្រមាណ​ជា​៦​ម៉ឺន​ដុល្លារ​​ហើយ ​ដោយ​រួម​បញ្ចូល​ទាំង​អ្នក​បរិច្ចាគ​តាម​មធ្យោ​បាយ​ផ្សេងៗ​ទៀត ។

ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព