ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខែមីនា​​ ឆ្នាំ 2014 Mazdaចំណេញ​​ប្រាក់​​លក់​រថយន្តបានជិត​​2​ពាន់លាន​ដុល្លារ​

11 ឆ្នាំ មុន

ថ្មី​ៗ​នេះក្រុម​ហ៊ុន​​ផលិតរថយន្ត​យីហោ​ជប៉ុន​​ Mazda ​​បាន​បង្ហាញ​ន​ូវ​របាយការណ៍​នៃប្រតិបត្តិ​ការ​​​​​​​​​លក់​​រថយន្ត​​ទទួល​បាន​ប្រាក់​ចំណេញ​​ខ្ពស់បំផុត​​ពុំ​ធ្លាប់មាននៅក្នុងប្រវត្តិ​​​​៩៤ឆ្នាំ​​​របស់ខ្លួន​គឺ​សម្រេច​បាន​​​ប្រហែល​​១,​​៨៨ពាន់​​លាន​​ដុល្លារ​​អាមេរិក​ ។ លទ្ធ​ផល​​​​​ដ៏គួរ​​ឱ្យ​​​រំភើប​នេះ​​ភាគច្រើន​​ទទួល​បាន​​​ពីការ​កើន​ឡើង​​នៃ​កម្រិត​​ប្រាក់​ចំណេញ​​​ខ្ពស់ជាង​​មុន​សម្រាប់​ត្រីមាស​ទី​​​​​៤នៃ​ឆ្នាំ​មុន ។​ ចំណែក​ទី​ផ្សា​​រ​​​

ថ្មី​ៗ​នេះក្រុម​ហ៊ុន​​ផលិតរថយន្ត​យីហោ​ជប៉ុន​​ Mazda ​​បាន​បង្ហាញ​ន​ូវ​របាយការណ៍​នៃប្រតិបត្តិ​ការ​​​​​​​​​លក់​​រថយន្ត​​ទទួល​បាន​ប្រាក់​ចំណេញ​​ខ្ពស់បំផុត​​ពុំ​ធ្លាប់មាននៅក្នុងប្រវត្តិ​​​​៩៤ឆ្នាំ​​​របស់ខ្លួន​គឺ​សម្រេច​បាន​​​ប្រហែល​​១,​​៨៨ពាន់​​លាន​​ដុល្លារ​​អាមេរិក​ ។ លទ្ធ​ផល​​​​​ដ៏គួរ​​ឱ្យ​​​រំភើប​នេះ​​ភាគច្រើន​​ទទួល​បាន​​​ពីការ​កើន​ឡើង​​នៃ​កម្រិត​​ប្រាក់​ចំណេញ​​​ខ្ពស់ជាង​​មុន​សម្រាប់​ត្រីមាស​ទី​​​​​៤នៃ​ឆ្នាំ​មុន ។​ ចំណែក​ទី​ផ្សា​​រ​​​លក់​នៅលើ​ពិភពលោក​​​​​សម្រេច​​បាន​​១,​៣៣​​លាន​​គ្រឿង​​​កើន​ឡើង​​​ត្រឹម​តែ៨%​​ប៉ុណ្ណោះ​ ។

ការ​កើន​ឡើង​ខ្ពស់​​បំផុត​គឺ​​​​​នៅ​ក្នុង​តំបន់​អឺរ៉ុប​​​​​ ជា​​ពិសេស​​​នៅ​ប្រទេស​អង់គ្លេសន​ិង​​​អាល្លឺម៉ង់​​​ បើ​ទោះ​​​​​​ជា​ទី​ផ្សារ​​រថយន្តប្រភេទ​​​​​​​​​​​​​​​​​​ទេស​ច​រណ៍​ជា​ទូទៅ​​​​​មាន​​លក្ខណៈ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​លក់​ស្ងាត់​​​បន្តិច​ទូទាំង​ទ្វីប​អឺរ៉ុប​​​ក៏​ដោយ​ ។ ​ការ​លក់​ក៏បាន​​​​​កើន​ឡើង​​​​១០​%​នៅ​អាមេរិក​​ខាង​ជើង​​និង​ប្រទេស
​ចិន ។ ​ក្រុម​ហ៊ុន​Mazda​ បាន​លើក​​ឡើង​នៅ​ក្នុង​សេចក្ដី​ថ្លែង​ការ​ណ៍​​​ថា ​ជោគជ័យ​របស់ខ្លួន​​​​​​​​អាច​​សន្មត់​​​​​​​ថា​ស្ថិត​នៅលើ​គ្រប់​ម៉ូដែល​​សេ៊រី​​ថ្មី​របស់​ខ្លួន​​ទាំង​ស្រុង ។

ក្នុងនោះក៏មានការ​រួមចំណែក​​​​​ពី​ការ​​ពុះពារ​ស្វែង​រកនូវ​​ភាព​គួរ​ឱ្យជឿ​​ជាក់​នៃ​លក្ខណៈ​​​​ពិសេស​​​​នៃបច្ចេក​​វិទ្យា​របស់ម៉ាសីុន​SKYACTIV និង​ការ​ឈ្នះ​រង្វាន់​​​KODO ​ជាដើម​​​​​ដែលបម្រើ​​ឱ្យក​ា​រ​រចនា​ម៉ូដ​​​ជា​តម្រូវការ​​សម្រាប់​​​Mazda CX-5​និង​Mazda6 ​​។ទោះជា​យ៉ាង​ណា​ក៏​ដោយ​​ក្រុម​ហ៊ុន​​​​​មានក្ដី​រំពឹង​​ថា​នឹង​បន្ត​​នូវកំណើន​​សម្រាប់​រយៈ​​ពេល​​១២​ខែ​​បន្ទាប់​ដែលមាន​ការ​ប៉ាន់ប្រមាណ​​​​​​​ទុក​នូវ​កំណើន​​​​​​ក្នុងប្រាក់ចំណូល​​នៃការ​លក់​​​ទូទាំង​ពិភព​លោក​​របស់ខ្លួន​​ប្រមាណជា​​​៨%​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ៕​