ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​លោកតាអតីត​គ្រូបង្រៀន​ធ្លាក់ខ្លួន​ពិការ​ទទួល​​បាន​អំណោយ​​​កាកបាទក្រហម​​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ក្រោយកាសែត និងគេហទំព័រកោះសន្តិភាព​ចុះ​ផ្សាយ​ពី​ជីវិត​អតីតគ្រូបង្រៀន​ម្នាក់ ធ្លាក់ខ្លួនពិការ និងជិះរទេះលក់សម្ភារផ្ទះបាយ​ដ៏កម្សត់នោះ ​នៅ​ល្ងាច​​ថ្ងៃ​ទី​១៨ តុលា ​ក្រុមការងារ​សាខា​កាកបាទក្រហមកម្ពុជា​រាជធានី​ភ្នំពេញ ដឹកនាំ​ដោយ​លោក…

រាជធានីភ្នំពេញ ៖ ក្រោយកាសែត និងគេហទំព័រកោះសន្តិភាព​ចុះ​ផ្សាយ​ពី​ជីវិត​អតីតគ្រូបង្រៀន​ម្នាក់ ធ្លាក់ខ្លួនពិការ និងជិះរទេះលក់សម្ភារផ្ទះបាយ​ដ៏កម្សត់នោះ ​នៅ​ល្ងាច​​ថ្ងៃ​ទី​១៨ តុលា ​ក្រុមការងារ​សាខា​កាកបាទក្រហមកម្ពុជា​រាជធានី​ភ្នំពេញ ដឹកនាំ​ដោយ​លោក សោម ច​ន្ត្រា នាយករង​សាខា តំណាង​លោក ជិន ប៊ុ​ន​ធឿ​ន នាយក​ប្រតិបត្តិ​សាខា លោកស្រី កែវ និមល តំណាង​លោក ថេ​ង សុ​ថុ​ល ប្រធាន​គណៈកម្មាធិការ​អនុ​សាខា​ខណ្ឌចំការមន រួម​ជាមួយ​ក្រុមការងារ បាន​ចុះ​សាកសួរ​សុខទុក្ខ និង​នាំ​យក​អំណោយ​មនុស្សធម៌​ទៅ​ផ្តល់​ជូន​ដល់​លោកតា ឡុ​ង សា​ម៉ុ​ន អាយុ​៧៥​ឆ្នាំ ជា​អតីត​គ្រូបង្រៀន ស្ថិត​នៅ​ភូមិ​សំបូរ ឃុំ​សំបូរ ស្រុក​សំបូរ ខេត្តក្រចេះ ដែល​បាន​ធ្លាក់ខ្លួន​ពិការ​ប្រកប​មុខរបរ​ជិះរទេះ​លក់​សម្ភារផ្ទះបាយ បច្ចុប្បន្ន​ គាត់​ស្នាក់​នៅ​ក្នុង​វត្ត​នួន​មណី​រាម ហៅ​វត្តថា​ន់ ស្ថិត​ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​ ។ សូមរំលឹកថា៖ អតីត​គ្រូបង្រៀន​ដ៏​កម្សត់ ជិះរទេះ​លក់​សម្ភារ​ផ្ទះបាយ

នា​ឱកាស​នោះ លោក​នាយករង​សាខាបាន​មាន​ប្រសាសន៍​ ពាំនាំ​មក​នូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ប្រកប​ដោយ​ក្តី​អាណិតអាសូរ​ពី​លោក ឃួ​ង ស្រេង ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា រាជធានី​ភ្នំពេញ ជា​ពិសេស​ពី​សំណាក់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា ជូន​ដល់​លោកតា ឡុ​ង សា​ម៉ុ​ន ព្រមទាំង​សូម​កោត​សរសេ​ី​រ​ដល់​លោក ​ទោះបីជា​ធ្លាក់ខ្លួន​ពិការ​ក៏​ដោយ តែ​លោក​បាន​ខិតខំ​ពុះពារ​ប្រកប​មុខរបរ​ដោយ​ខ្លួនឯង ​ដេ​ី​ម្បី​ចិញ្ចឹមជីវិត ។

អំណោយ​មនុស្សធម៌​ ដែល​បាន​ផ្តល់​ជូន​រួម​មាន​ អង្ករ​៥០​គីឡូក្រាម, មី​១​កេស, ទឹក​សុទ្ធ​១​កេស, ទឹកក្រូច​១​កេស, ស្ករស​២​គីឡូក្រាម, ទឹកដោះគោ​៥​កំប៉ុង និង​ថវិកា​ចំនួន​១០​មុ​ឺ​ន​រៀល។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ