ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​គ្រូបង្រៀន​ដ៏​កម្សត់ ជិះរទេះ​លក់​សម្ភារ​ផ្ទះបាយ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មនុស្ស​គ្រប់​គ្នា​ខិតខំ​ធ្វើការ​ទាំង​យប់​ទាំង​ថ្ងៃ និង​ទាំង​ឈឺ ក៏​ព្រោះតែ​ចង់បាន​ជីវិត​រស់នៅ​កាន់តែ​ប្រ​សេ​ី​រ​ឡេ​ី​ងមាន​សុភមង្គល និង​រស់នៅ​ដោយ​ក្តី​សុខសាន្ត តែ​វា​មិនមែន​ជា​រឿង​មួយ​ដែល​ងាយ​ស្រួលគ្រប់​គ្នា​នោះ​ឡើយ ។ ដោយឡែក ​អតីត​គ្រូ​ម្នាក់​បង្រៀន​សាលា​បឋម​សិក្សា​សំបូរ…

រាជធានី​ភ្នំពេញ ៖ មនុស្ស​គ្រប់​គ្នា​ខិតខំ​ធ្វើការ​ទាំង​យប់​ទាំង​ថ្ងៃ និង​ទាំង​ឈឺ ក៏​ព្រោះតែ​ចង់បាន​ជីវិត​រស់នៅ​កាន់តែ​ប្រ​សេ​ី​រ​ឡេ​ី​ងមាន​សុភមង្គល និង​រស់នៅ​ដោយ​ក្តី​សុខសាន្ត តែ​វា​មិនមែន​ជា​រឿង​មួយ​ដែល​ងាយ​ស្រួលគ្រប់​គ្នា​នោះ​ឡើយ ។ ដោយឡែក ​អតីត​គ្រូ​ម្នាក់​បង្រៀន​សាលា​បឋម​សិក្សា​សំបូរ ស្ថិត​ក្នុង​វ័យ​៧៥​ឆ្នាំ បាន​ខិតខំ​តស៊ូ​ទាំង​ខ្លួន​ពិការ​ពឹងផ្អែក​អង្គុយ​លើ​រទេះ​និង​ទាំង​មេឃ​កំពុង​ភ្លៀង​យ៉ាង​ខ្លាំង លក់​របស់របរ​ផ្ទះ​បាយ​ដើម្បី​រក​ប្រាក់​ចិញ្ចឹមជីវិត ដែល​នេះ​ពិតជា​រឿង​មួយ​ដ៏​គួរ​ឲ្យ​សង្វេគ និង​គួរ​ឲ្យ​អាណិត​ចំពោះ​គាត់​ខ្លាំង​ណាស់ ព្រោះ​តស៊ូ​ក្នុង​ជីវិត​រស់នៅ ។

ជួប​អ្នក​សា​ព័ត៌មាន​«​កោះសន្តិភាព​»​ដោយ​ចៃដន្យ បុរស​វ័យ​ចំណាស់​ពិការ​ម្នាក់​ដែល​អង្គុយ​លើ​រទេះរុញ មាន​តាំង​របស់របរ​រយីងរយោង​ធ្វើ​អំពី​ឈើ​សម្រាប់​បម្រើ​ការ​ផ្ទះបាយ​ហើយ​និង​ទើបតែ​ក្រោក​ពី​ដេក នៅ​មុខ​វិទ្យាស្ថាន​ជាតិ​គ្រប់គ្រង​លើ​ផ្លូវ​លេខ​៩៨ ស្ថិត​ក្នុង​សង្កាត់​វត្ត​ភ្នំ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​បាន​រៀប​រាប់​ដំណើរ​ជីវិត​របស់​គាត់​ឲ្យ​ដឹង​ថា លោក​ឈ្មោះ ឡុ​ង សា​ម៉ុ​ន អាយុ​៧៥​ឆ្នាំ ស្រុក​កំណើត​នៅ​ភូមិ​សំបូរ ឃុំ​សំបូរ ស្រុក​សំបូរ ខេត្តក្រចេះ ជា​អតីត​គ្រូបង្រៀន​នៅ​សាលា​បឋម​សិក្សា​សំបូរ ហើយ​គាត់​ត្រូវ​បាន​ការិយាល័យ​អប់រំ​ស្រុក​កាត់ឈ្មោះ​ចេញពី​ក្រម​ខណ្ឌ​មន្ត្រីរាជការ​នៅ​ឆ្នាំ​១៩៩២ ដោយសារ​រូប​លោក​ចូល​ធ្វើការ​ជាមួយ​ក្រុម​អ៊ុ​ន​តាក់ ។

គាត់​រៀបរាប់​ថា ក្រោយ​ពី​បោះ​ឆ្នោត​រួច អ៊ុ​ន​តាក់​ត្រឡប់​ទៅ​វិញ​អស់​នៅ​ឆ្នាំ​១៩៩៣ រូប​គាត់​ក៏​ឈប់​ធ្វើការ​តែ​មិន​អាច​ទៅ​ធ្វើ​គ្រូបង្រៀន​វិញ​បាន​ឡើយ ព្រោះ​គេ​កាត់ឈ្មោះ​ចោល​បាត់​ទៅ​ហើយ ឯ​ប្រាក់​រឺ​ត្រែ​ត​ក៏​គ្មាន​ដែរ ។ គាត់​ក៏​ស្វែងរក​ការងារ​ផ្សេង​ៗ​ធ្វើ​មិន​ប្រកាន់​មុខរបរ​ទេ ឲ្យ​តែ​បាន​ប្រាក់​ដើម្បី​ចិញ្ចឹម​ក្រុម​គ្រួសារ ។

គាត់​បាន​រៀបរាប់​ទៀត​ថា នៅ​ឆ្នាំ​១៩៩៧ គាត់​បាន​បែកបាក់​ជាមួយ​ប្រពន្ធ​មួយ​ជាន់​ទៀត​មូលហេតុ​ប្រពន្ធ​គេ​ទាមទារ​ឲ្យ​ទៅ​រស់នៅ​ឯ​ភូមិកំណើត​ខាង​ប្រពន្ធ​តែ​គាត់​មិន​ព្រម ទើប​ឈាន​ទៅ​ដល់​ការ​ចែកផ្លូវ​គ្នា​និង​ចែក​កូន​ទៀត​ផង ។ ដោយសារ​តែ​គ្មាន​ដើមទុន​ប្រកប​មុខរបរ​ធំដុំ​នឹង​គេ ម្យ៉ាងទៀត​គ្មាន​ប្រពន្ធ​ទុកដាក់ គាត់​បាន​ដើរ​ធ្វើ​កម្មករ​តាម​បណ្តា​ស្រុក​នានា​ក្នុង​ខេត្តក្រចេះ គ្រាន់តែ​ចិញ្ចឹមជីវិត​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ប៉ុណ្ណោះ​កំដរ​រស់ ។

គាត់​មិន​យកប្រពន្ធ​ទៀត​ទេ ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​តែងតែ​រង់ចាំ​មើលផ្លូវ​ប្រពន្ធ​ក្រែង​គេ​ត្រឡប់​មក​រួមរស់​ជាមួយ​វិញ តែ​គេ​មិន​ត្រឡប់​ក្រោយ​នោះ​ទេ ហើយ​ដំណឹង​ក៏​បាត់​រហូត​មក​ដល់​ថ្ងៃនេះ​ផង​ដែរ ។ លោកគ្រូ​ឡុ​ង សា​ម៉ុ​ន បាន​បញ្ជាក់​ថា ដោយសារ​អាយុ​កាន់តែ​ច្រើន​វ័យ​ចេះ​តែ​ចាស់​ទៅ​ហើយ ម្យ៉ាង​គ្មាន​អ្វី​ទីពឹង​ផង​នោះ លោកគ្រូ​បាន​ចាប់​យកមុខ​របរ​ជិះ​កង់ចល័ត​កញ្ចាស់​មួយ ដើរ​សំលៀងកាំបិត និង​ធ្វើ​ដងកាំបិត​ចល័ត ធ្លាយ​រហូត​មក​ដល់​ភ្នំពេញ ប្រកប​មុខរបរ​នេះ​បាន​រយៈពេល​ជិត​២០​ឆ្នាំ​មក​ហើយ ទោះបី​មិន​សល់​ប្រាក់​កាក់​ច្រើន​មែនពិត តែ​វា​គ្រាន់បើ​ជាង​លាដៃ​ដើរ​សុំ​លុយ​អ្នក​ដ​ទៃ ។

លោកគ្រូ​ក៏​បាន​រំលឹក​រឿង​កម្សត់​មួយ​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន ក្នុង​ពិធីបុណ្យ​អុំទូក​គាត់​ជិះ​កង់​មក​ភ្នំពេញ​ដើម្បី​សំលៀងកាំបិត និង​ធ្វើ​ដងកាំបិត​រួម​ទាំង​មាន​តាំង​លក់​ចំពាមកៅស៊ូ មួយ​ចង្កោម​ផង​ដែរ ។ ខណៈ​ពេល​បណ្តើរ​កង់​មក​ដល់​ជិត​វាលមេរុ ក៏​ត្រូវ​សមត្ថកិច្ច​ការពារ​ពិធីបុណ្យ​ចាប់​គាត់​សួរនាំ​ការ​តាំង​លក់​ចំពាមកៅស៊ូ​នៅ​លើ​កង់ ។ ពេល​គាត់​បាន​រៀបរាប់ ព្រមទាំង​លើក​ហេតុផល​ផ្សេង​ៗ​ជូន​សមត្ថកិច្ច​យ៉ាង​លម្អិត ទើប មេ​ប៉ូលិស​ដែល​ប្រចាំការ​នៅ​ទីនោះ មាន​ក្តី​អាណិត​ក៏​ដកហូត​ចំពាមកៅស៊ូ ជាង​២០​ដើម​នោះ​តែ​ឲ្យ​លុយ​គាត់​មក​វិញ​បាន​៥​មុ​ឺ​ន​រៀល​ដែរ ។

អតីត​គ្រូបង្រៀន​បឋម​សិក្សារ​សំបូរ​រូប​នេះ រៀបរាប់​ដំណើររឿង​កម្សត់​រួច បាន​ដកដង្ហើម​ធំ​ព្រមទាំង​លើកដៃ​ប្រណម្យ​ហើយ​ថ្លែង​ថា មិនដឹង​ជា​កម្ម​ពៀរ​អ្វីខ្លះ​ទេ កាល​ក្នុង​ឆ្នាំ​២០១៦ លោក​បាន​ជួប​គ្រោះ​រហូត​ដល់​បាក់ជើង​ស្តាំ​ម្ខាង ខណៈ​កំពុង​ដើរ​នៅ​លើ​ផ្លូវលំ​ក្នុងភូមិ​សំបូ​រហើយ​ត្រូវ​បាន​សាច់ញាតិ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ស្រុក​សំបូរ និង​ក្រោយមក​ឲ្យ​គ្រូខ្មែរ​ជួយ​ព្យាបាល ។

រយៈពេល​ជា​ច្រើន​ខែ​ទើប​ជា​សះស្បើយ តែ​មិន​អាច​ដើរ​ឆ្ងាយ​បាន​ឡើយ ។ គាត់​ថា បើ​នៅ​តែ​បែប​នេះ តើ​ជីវិត​របស់​គាត់រ​ស់បែប​ណា​បើ​មួយ​ថ្ងៃ​រក​ប្រាក់​មួយ​រយ​រៀល​មិន​បាន​ផង ។ គាត់​ថា ពិតជា​មានសំណាង​មែន ខណៈ​ពេល​ទាល់​តំរិះ​ហើយ​នោះ ស្រាប់ តែ​មាន​សប្បុរសជន​ម្នាក់​បាន​ផ្តល់​រទេះ​ជន​ពិការ​មួយ​គ្រឿង ដល់​រូប​គាត់​សម្រាប់​ធ្វើ​ដំណើរ គឺ​រទេះ​មួយ​នេះ​ហើយ​មាន​តម្លៃ​ខ្ពស់​ណាស់​សម្រាប់​រូប​គាត់ ។ បាន​រទេះ​មួយ​នេះ ក៏​បែកគំនិត​ជិះ​ប្រកប​មុខរបរ​លក់​គ្រឿង​បម្រើ​ផ្ទះបាយ​ចិញ្ចឹមជីវិត​បន្ត​ទៅ​មុខ​ទៀត ។

លោកគ្រូ ឡុ​ង សា​ម៉ុ​ន បាន​និយាយ​បន្ត​ទៀត​ថា ទោះ​ក្នុង​ដំណាក់​ការ​ណា​ក៏​ដោយ​គាត់​មិន​អាច​លាដៃ​សុំ​ប្រាក់​គេ​ឡើយ គឺ​គាត់​សុខចិត្ត​ផ្ញើ​ជីវិត​លើ​រទេះរុញ​នេះ​ហើយ ដើម្បី​ចល័ត​លក់​មាន​ច្រើន​មុខ​ព្យួរ​រយីង​រយោង​​​ដូច​ជា​កាំបិត កន្ត្រៃ​កាត់​តូច​-​ធំ កាំបិត​ផ្អាក់ ពូថៅ កាំបិតប៉័ងតោ​តូច​ធំ ខ្នោសកោសដូង​ធ្វើ​ពី​គម្រក​ដប ប្រដាប់​អេះខ្នង កណ្តៀវ ស្លាបព្រា​បេតុង ដងកាំបិត ដង​ពូថៅ​ធ្វើ​អំពី​ឈើ ។​ល​។

គាត់​ថា ក្នុង​មួយ​ថ្ងៃ​លក់​បាន​ពីរ​ទៅ​បី​មុ​ឺ​ន​រៀល​ដែរ តែ​ត្រូវ​ជិះរទេះ​ចល័ត​តាម​ផ្សារ​តូច​ធំ​ក្នុង​ភ្នំពេញ​ហើយ​មាន​ថ្ងៃ​ខ្លះ​ធ្លាយ​ដល់​ជាយក្រុង​ផង​ដែរ ។ រាល់ថ្ងៃ​គាត់​ទិញ​បាយ​នៅ​ផ្សារ​និង​ដេក​យប់​នៅ​វត្តថា​ន់ ពេល​ដល់​រដូវ​បុណ្យ​ទាន ទើប​គាត់​ធ្វើ​ដំណើរ​ទៅ​ស្រុក​ដើម្បី​ធ្វើបុណ្យ កុំ​ឲ្យ​លំបាក​ដូច​ជាតិ​នេះ​ទៀត ៕

អត្ថបទសរសេរ ដោយ